www.acledabank.com.kh

navigate_nextលក្ខខណ្ឌ​សុវត្ថិភាពnavigate_nextការឆបោកប្រាក់តាមការបញ្ជាទូរសព្ទពីចម្ងាយ (Wireless Pairing)

ការឆបោកប្រាក់តាមការបញ្ជាទូរសព្ទពីចម្ងាយ (Wireless Pairing)

ACLEDA Photo

ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃសកម្មភាពលើអ៊ីនធើណែត និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក វាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីហានិភ័យដែលអាចកើតមាន ដូចជាការបោកប្រាស់ និងការក្លែងបន្លំតាមអ៊ីនធើណែត។

Wireless Pairing ជាវិធីសាស្ត្រវិស្វកម្មបណ្តាញសង្គមមួយ (Social Engineering) លើបច្ចេកទេសបញ្ជាទូរសព្ទពីចម្ងាយ និងធ្វើការបញ្ចូលកម្មវិធីមេរោគ ដើម្បីគ្រប់គ្រងរាល់សកម្មភាពទាំងអស់នៅលើឧបករណ៍ទូរសព្ទ និងអាចលួចផ្ទេរប្រាក់ពីគណនីធនាគារចល័ត (Mobile Banking) របស់ជនរងគ្រោះ។

ការជ្រៀតចូល និងការឆបោក

  1. ឧក្រិដ្ឋជនធ្វើការប្រមែប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជា អាសយដ្ឋាន និងលេខទូរសព្ទ ជាដើម។
  2. ឧក្រិដ្ឋជនធ្វើការលួចភ្ជាប់បណ្តាញ (WiFi) របស់អ្នក ឬអ្នកប្រើប្រាស់ (WiFi) នៅកន្លែងទីសាធារណៈ ដែលមិនមានសុវត្ថិភាពគ្រប់គ្រាន់។
  3. ធ្វើការទូរសព្ទមកកាន់លេខលោកអ្នក ដោយបន្លំខ្លួនជាអ្នកផ្តល់សេវាចាំបាច់ផ្សេងៗ (តួយ៉ាងសេវាផ្គត់ផ្គង់ទឹក ឬអគ្គិសនី) ដោយណែនាំជនរងគ្រោះដំឡើងកម្មវិធី និងរបៀបភ្ជាប់មុខងារបង់ថ្លៃសេវាតាមអ៊ីនធើណែត។
  4. អំឡុងពេលណែនាំ ឧក្រិដ្ឋជននឹងបញ្ជុះបញ្ចូលលោកអ្នកឱ្យបើកដំណើរការ "Developer Mode" និងបើកជម្រើស "Wireless Debugging" និងធ្វើការភ្ជាប់ទូរសព្ទជនរងគ្រោះទៅកាន់ម៉ាស៊ីនកុំព្យូទ័រឧក្រិដ្ឋជន "Pairing Device"។
  5. ឧក្រិដ្ឋជនប្រើប្រាស់កម្មវិធីជំនួយនោះ ដើម្បីគ្រប់គ្រងឧបករណ៍ទូរសព្ទរបស់លោកអ្នក ហើយឧបករណ៍ទូរសព្ទនេះគឺអាចបង្កហារនិភ័យដែលអាចប៉ះពាល់ដល់ប្រតិបត្តិការធនាគារចល័ត (Mobile Banking) របស់លោកអ្នក។

វិធីសាស្រ្តការពារខ្លួន ពី Wireless Pairing

  1. ផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្គត់ផ្គង់សេវា ឬអ្នកទាក់ទងមកឱ្យបានច្បាស់លាស់ មុនសម្រចធ្វើតាមការណែនាំផ្សេងៗណាមួយ។
  2. សូមកុំចែករំលែក ឬប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសម្ងាត់ (ដូចជា លេខទូរសព្ទ, ថ្ងៃខែឆ្នាំកំណើត, អាសយដ្ឋាន, លេខសម្ងាត់ផ្ទាល់ខ្លួន, ពាក្យសម្ងាត់, លេខកូដទទួលបានតាមការផ្ញើសារ (OTP), ព័ត៌មានប័ណ្ណឥណទាន) នៅលើប្រព័ន្ធភាគីទី៣ និងបណ្តាញសង្គម។
  3. សូមកុំទាញយក ឬដំឡើងកម្មវិធីណាមួយពីប្រភពមិនស្គាល់ ទៅលើឧបករណ៍របស់លោកអ្នក។ ការធ្វើដូច្នេះអាចបង្កើតចន្លោះប្រហោងសុវត្ថិភាពសម្រាប់ឧបករណ៍របស់អ្នក ដែលអនុញ្ញាតឱ្យឧក្រិដ្ឋជនតាមអ៊ីនធើណែត អាចគ្រប់គ្រង និងត្រួតពិនិត្យបញ្ជាឧបករណ៍របស់អ្នកពីចម្ងាយបាន។
  4. ដាក់ប្រព័ន្ធការពារគណនី រួមមាន ប្រើការផ្ទៀងផ្ទាត់ពីរ ឬច្រើនស្រទាប់ (two-factor authentication) កំណត់លេខកូដរាល់ប្រតិបត្តិការ និងកំណត់ចំនួនទឹកប្រាក់នៃប្រតិបត្តិការ ។ល។
  5. ពិនិត្យសមតុល្យ និងកំណត់ត្រាប្រើប្រាស់គណនីរបស់លោកអ្នកជាប្រចាំ ករណីមានការសង្ស័យណាមួយត្រូវទាក់ទងមកកាន់ធនាគារជាបន្ទាន់។

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៨៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖