www.acledabank.com.kh

navigate_nextលក្ខខណ្ឌ​សុវត្ថិភាពnavigate_nextអេស៊ីលីដា​អ៊ីនធើណែត

លក្ខខណ្ឌ​សុវត្ថិភាព | អេស៊ីលីដា​អ៊ីនធើណែត

ACLEDA Photo
  1. សូម​កុំ​ប្រើ​កុំព្យូទ័រ​ដែល​មិន​មាន​សុវត្ថិភាព អ៊ីនធើណែត ឬ Wi-Fi នៅ​តាម​ទី​សាធារណៈ​នានា​ដូច​ជា ហាង​កាហ្វេ បណ្ណាល័យ ហាង​លក់​ទំនិញ អាហារ​ដ្ឋាន ឬ​អាកាសយានដ្ឋាន ។ល។ ពី​ព្រោះ​អ្នក​ដទៃ​អាច​មើល​ឃើញ​លេខ​គណនី ឬ​លេខ​សម្ងាត់​របស់​លោក​អ្នក តាម​រយៈ​កម្មវិធី​ដែល​គេ​បាន​ដំឡើង​ក្នុង​កុំព្យូទ័រ​នោះ ឬ​វីដេអូ​ដែល​គេ​ដាក់​នៅ​ទី​នោះ។
  2. សូម​កុំ​កត់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន និង​ទុក​ប័ណ្ណ​ឥណទាន ឬ​ប័ណ្ណ​ឥណពន្ធ​របស់​លោក​អ្នក នៅ​ជា​មួយ​គ្នា។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់។
  3. សូម​កុំ​កត់ត្រា​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​ទុក​លើ​វត្ថុ​អ្វី​មួយ ឬ​រក្សា​ទុក​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក គឺ​ត្រូវ​ទន្ទេញ​ចាំ​មាត់ ដើម្បី​ងាយ​ស្រួល​ប្រើប្រាស់។
  4. សូម​កុំ​ទុក​កុំព្យូទ័រ​ដែល​កំពុង​បើក​កម្មវិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ចោល។
  5. សូម​រក្សា Hard/Soft Token របស់​លោកអ្នក​ឱ្យ​មាន​សុវត្ថិភាព។ Hard/Soft Token គឺ​ជា​ឧបករណ៍ ឬ​កម្មវិធី​ដែល​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​របស់​លោក​អ្នក សម្រាប់​បង្កើត​លេខ​សម្ងាត់​ដោយ​ស្វ័យប្រវត្តិ (One Time Password) ដើម្បី​បញ្ជាក់​ប្រតិបត្តិការ​នៅ​លើ​សេវា​អេស៊ីលីដា​អ៊ីនធើណែត។
  6. សូម​កុំ​ឆ្លើយ​តប​ទៅ​កាន់​អ៊ីម៉ែល ទូរស័ព្ទ ឬ​សារអេឡិចត្រូនិក​ផ្សេងៗ​ដែល​សួរ​​ចង់​ដឹង​ពី​លេខ​គណនី ឬ​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក។
  7. សូមកុំផ្តល់ព័ត៌មានសម្រាប់ចូលកុំព្យូទ័រពីចម្ងាយ (Remote Access) ឬគណនីធនាគារអនឡាញ របស់អ្នកទៅឱ្យនណាម្នាក់ឱ្យសោះ។
  8. សូម​កុំ​បើក​កម្មវិធី, Web Link, ឬ​អ៊ីម៉ែល​ទាំង​ឡាយ​ណា​ដែល​មិន​ធ្លាប់​ស្គាល់ និង​មាន​ប្រភព​មិន​ច្បាស់​លាស់។
  9. សូម​ចូល​កម្ម​វិធី​សេវា​អេស៊ីលីដា​អ៊ីនធើណែត តាម​រយៈ​វេបសាយ​របស់​ធនាគារ​អេស៊ីលីដា ដោយ​វាយ​អាសយដ្ឋាន www.acledabank.com.kh ​សូម​កុំ​ចុច​លើ​តំណ​ភ្ជាប់​ពី​វេបសាយ​ដទៃ ឬ​នៅ​ក្នុង​អ៊ីម៉ែល​របស់​លោក​អ្នក​ជា​ដាច់​ខាត។
  10. មុន​ពេល​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​អ៊ីនធើណែត សូម​ពិនិត្យ​អាសយដ្ឋាន​វេបសាយឱ្យ​ច្បាស់​លាស់ ចៀស​វាង​ការ​ចូល​ទៅ​កាន់​វេបសាយ​មិន​ត្រឹម​ត្រូវ។
  11. សូម​ចាក​ចេញ (Log Off), លុប​ប្រតិបត្តិការ (Clear History and Catch), បិទ​កម្មវិធី (Close Internet Browser) នៅ​ពេល​ធ្វើ​ប្រតិបត្តិការ​រួច។
  12. កុំព្យូទ័​រ​​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត ត្រូវ​មាន​​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ទុក​ចិត្ត​បាន និង​ធ្វើ​បច្ចុប្បន្នកម្ម​ឱ្យ​បាន​ទៀង​ទាត់ និង​ត្រឹម​ត្រូវ។
  13. សូម​កុំ​បញ្ចូល​លេខ​គណនី លេខ​សម្ងាត់ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេងៗ នៅ​លើ​វេបសាយ​ដែល​មិន​ស្គាល់ ឬ​មិន​មាន​ប្រភព​ច្បាស់​លាស់។
  14. សូម​កុំ​ផ្តល់​លេខ​សម្ងាត់​ផ្ទាល់​ខ្លួន លេខ​គណនី​ដែល​ភ្ជាប់​សេវា​អេស៊ីលីដា​អ៊ីនធើណែត ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដល់​នណា​ម្នាក់​ឡើយ។ សូម​ផ្លាស់ប្តូរ​លេខ​សម្ងាត់ឱ្យ​បាន​ញឹក​ញាប់។
  15. សូម​កុំ​ប្រើ​លេខ​សម្ងាត់​សម្រាប់​ចូល​កម្មវិធី ជា​លេខ​ងាយ​ស្រួលឱ្យ​អ្នក​ដទៃ​ដឹង ដូច​ជា ថ្ងៃ​ខែ​ឆ្នាំ​កំណើត លេខ​ទូរស័ព្ទ លេខ​គណនី ឬ​លេខ​រៀង​ដែល​ងាយ​ស្រួល​ចាំ។
  16. សូម​ចង​ចាំ​ថា​ធនាគារ​នឹង​មិន​ទាក់​ទង​ទៅ​លោក​អ្នក​ផ្ទាល់​ដើម្បី​សួរ​ពី​លេខ​សម្ងាត់ ឬ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ។
  17. សូម​កុំ​ទាញ​យក​កម្មវិធី​ផ្សេងៗ​ពី​វេបសាយ​ណា​ដែល​មិន​មាន​ប្រភព​ច្បាស់​លាស់។
  18. ត្រូវ​ត្រួត​ពិនិត្យ​កុំព្យូទ័រ​ដែល​ប្រើ​សម្រាប់​ចូល​ប្រព័ន្ធ​សេវា​អេស៊ីលីដា​អ៊ីនធើណែត​ឱ្យ​បាន​ញឹកញាប់ ប្រសិន​បើ​ឃើញ​មាន​កម្មវិធី​ដែល​មិន​ធ្លាប់​ស្គាល់ ត្រូវ​លប់​ចោល​ភ្លាម ចៀសវាង​មាន​មេរោគ​ផ្សេងៗ​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក។
  19. ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬក៏​មាន​មន្ទិល​សង្ស័យ​វេបសាយ ឬ​អ៊ីម៉ែល​ណា​មួយ សូម​ទាក់​ទង​មក​យើង​ខ្ញុំ តាម​រយៈ inquiry@acledabank.com.kh ឬ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣។

ចុះបញ្ជីក្រោមលេខ: 00003077

អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរស័ព្ទ:០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩
ទូរសារ:០២៣ ៤៣០ ៥៥៥
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៧៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖