www.acledabank.com.kh

navigate_nextលក្ខខណ្ឌ​សុវត្ថិភាពnavigate_nextការទូទាត់​លើអ៊ីនធើណែត

លក្ខខណ្ឌ​សុវត្ថិភាព | ការទូទាត់​លើអ៊ីនធើណែត

ACLEDA Photo

ការពារទិន្នន័យកាតរបស់អ្នក

  1. ប្រយ័ត្ន​ការ​បន្លំ៖ កុំ​ចុច​តំណ​ភ្ជាប់ (Link) ពី​ប្រភព​ដែល​មិន​ស្គាល់។ ពឹកផ្អែកលើ "https" តែមួយមិនបានធានាសុវត្ថិភាពទេ។ សូមពិនិត្យអាសយដ្ឋានវេបសាយនោះឱ្យបានហ្មត់ចត់ មុនពេលបញ្ចូលព័ត៌មានទូទាត់។
  2. ប្រើការតភ្ជាប់ដែលមានសុវត្ថិភាព៖ ជៀសវាងធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយប្រើ Wi-Fi សាធារណៈ។ ប្រើឧបករណ៍ដែលមានសុវត្ថិភាពជាមួយនឹងកម្មវិធីកម្ចាត់មេរោគដែលបានអាប់ដេតចុងក្រោយ។
  3. ពាក្យសម្ងាត់ខ្លាំង & MFA៖ ប្រើពាក្យសម្ងាត់ខ្លាំង ដែលមិនអាចទាយត្រូវ ឬងាយចាំ និងបើកដំណើរការមុខងារផ្ទៀងផ្ទាត់បន្ថែម (MFA: Two-Factor Authentication) តាមដែលអាចធ្វើទៅបាន។
  4. ទិញទំនិញលើវេបសាយដែលទុកចិត្តបាន៖ ធ្វើប្រតិបត្តិការនៅ​លើ​គេហទំព័រ ឬហាងអនឡាញ ​ដែល​ទុក​ចិត្ត​ និង​ស្គាល់ច្បាស់។ កុំទាញយកកម្មវិធី ឬបញ្ចូលព័ត៌មាននៅលើគេហទំព័រដែលមិនធ្លាប់ស្គាល់។ សូមប្រយ័ត្នព័ត៌មានដែលហាក់ដូចជាចំណេញខ្ពស់ ហួសពីការពិត។
  5. ត្រួតពិនិត្យគណនីជាប្រចាំ៖ ពិនិត្យមើលរបាយការណ៍គណនីជាប្រចាំ ដើម្បីតាមដានប្រតិបត្តិការគណនី។ ចុះឈ្មោះទទួលសារជូនដំណឹង (Alert) ការបញ្ជាទិញទំនិញរបស់អ្នក ដើម្បីតាមដានប្រតិបត្តិការជាក់ស្តែងភ្លាមៗ។
  6. ការរក្សាទុកព័ត៌មានប័ណ្ណអនឡាញ៖ ពិនិត្យជាប្រចាំ និងលុបព័ត៌មានប័ណ្ណពីវេបសាយ អេប ឬកម្មវិធីផ្សេងៗ ដែលអ្នកឈប់ប្រើប្រាស់។

ការពារការឆបោក

  1. កុំផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ កុំចែករំលែកព័ត៌មានលម្អិតកាតរបស់អ្នក ពាក្យសម្ងាត់ទទួលបានតាមរយៈការផ្ញើសារ (OTP) លេខសម្ងាត់ផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់ផ្សេងទៀតតាមរយៈអ៊ីម៉ែល ការផ្ញើសារផ្សេងៗ ឬតាមទូរសព្ទដែលមិនបានស្នើសុំ។
  2. ប្រយ័ត្នមធ្យោបាយបង់ប្រាក់៖ សូមចៀសវាងការស្នើសុំផ្ទេរប្រាក់លើអ៊ីនធើណែត កាតអំណោយ ឬរូបិយប័ណ្ណគ្រីបតូ។ ជនឆបោកតែងតែប្រើវិធីសាស្ត្រដែលអាចតាមដានបាន។
  3. ស្រាវជ្រាវការបរិច្ចាគ ឬការធ្វើដំណើរកម្សាន្ត៖ ពិនិត្យវេបសាយសប្បុរសធម៌ ឬក្រុមហ៊ុនដំណើរកម្សាន្ត មុនពេលបរិច្ចាគ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួន តាមការឆ្លើយតបដែលមិនបានស្នើសុំ។
  4. ទាញយកដោយសុវត្ថិភាព៖ ទាញយក និងដំឡើងកម្មវិធីពីប្រភពផ្លូវការ ដូចជា Google Play ឬ App Store។ ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីផ្សេងៗនៅលើឧបករណ៍ ឬទូរសព្ទរបស់អ្នកឱ្យទាន់សម័យ។
  5. ប្រយ័ត្នការផ្សព្វផ្សាយលើបណ្តាញសង្គម៖ ជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅលើអនឡាញ ដែលគេអាចយកទៅប្រើសម្រាប់ការបន្លំ ឬបោកប្រាស់ផ្សេងៗ។
  6. ប្រតិបត្តិការកាតដែលបដិសេធ និងឱ្យធ្វើម្តងទៀត៖ សូមប្រយ័ត្ន ប្រតិបត្តិការលើវេបសាយមួយបង្ហាញថា ប្រតិបត្តិការកាតរបស់អ្នកមិនជោគជ័យទេ ដោយតម្រូវឱ្យអ្នកបញ្ចូលព័ត៌មានកាតម្តងទៀត។
  7. ប្រយ័ត្នការស្កេន QR codes៖ សូមកុំស្កេន QR codes ដែលមានប្រភពមិនច្បាស់លាស់ នៅលើអ៊ីម៉ែល សារ ខិតប័ណ្ណផ្សព្វផ្សាយ ឬតាមទីកន្លែងសាធារណៈផ្សេងៗ។ សូមផ្ទៀងផ្ទាត់ឈ្មោះឱ្យបានត្រឹមត្រូវ មុនពេលទូទាត់។
  8. ការឆបោកតាមការផ្តល់ការងារ ឬរង្វាន់៖ សូមកុំបង់ថ្លៃសេវាតាមការស្នើពីនណាម្នាក់ ជាថ្នូរនឹងការទទួលបានរង្វាន់ ការផ្តល់ការងារ ការបណ្តុះបណ្តាល ឬដើម្បីទិញរបស់អ្វីមួយ។ ការទទួលបានរង្វាន់ ឬការងារផ្សេងៗដែលត្រឹមត្រូវ មិនតម្រូវឱ្យបង់ថ្លៃមុននោះទេ។
  9. ពិនិត្យមើលអ្នកផ្ញើ និង URL ដោយប្រុងប្រយ័ត្ន៖ សម្រាប់អ៊ីមែល ឬ SMS សូមពិនិត្យមើលអាសយដ្ឋានអ្នកផ្ញើ និងអក្ខរាវិរុទ្ធតំណភ្ជាប់គេហទំព័រ។ គេហទំព័រក្លែងក្លាយច្រើនតែផ្លាស់ប្តូរអក្សរមួយ (ឧទាហរណ៍ "paypaI.com" ជាមួយអក្សរធំ i ជំនួសឱ្យ "paypal.com")
  10. ប្រយ័ត្នការឆបោកដោយប្រើបច្ចេកវិទ្យា AI៖ ជនឆបោកអាចប្រើ AI បង្កើតជាសំឡេង វីដេអូ អ៊ីម៉ែល ឬសារផ្សេងៗ ដើម្បីបន្លំជាសមាជិកគ្រួសារ ឬមិត្តរួមការងារ បុគ្គលិកធនាគារ ឬមន្ត្រីរដ្ឋាភិបាល ។ល។ សូមពិនិត្យមើលមធ្យោបាយទំនាក់ទំនង ដែលអាចទុកចិត្តបាន និងធ្លាប់ទាក់ទងគ្នាកន្លងមក។

គន្លឹះការពារបន្ថែម

  1. បើកការជូនដំណឹងប្រតិបត្តិការ៖ ពិនិត្យការជូនដំណឹងពីការឆបោកផ្សេងៗ ឬសកម្មភាពសង្ស័យនានា។
  2. ទុកចិត្តគេហទំព័រផ្លូវការ៖ ធានាថាគេហទំព័រមានភាពស្របច្បាប់ ជាពិសេសសម្រាប់សេវាកម្មរដ្ឋាភិបាល។ គេហទំព័រផ្លូវការប្រើ ".gov.kh" (ក្នុងប្រទេសកម្ពុជា) ឬ ".gov" (អន្តរជាតិ) នៅខាងចុងនៃអាសយដ្ឋានវេបសាយ។
  3. កុំផ្ញើប្រាក់ទៅមនុស្សចម្លែក៖ ជៀសវាងការផ្ទេរប្រាក់ទៅមនុស្សដែលមិនស្គាល់ មិនថាក្នុងស្រុក ឬក្រៅប្រទេស។
  4. ប្រើប័ណ្ណនិម្មិត៖ សម្រាប់ការទិញអនឡាញដែលមានសុវត្ថិភាពជាងមុន សូមប្រើប័ណ្ណនិម្មិត ឬលេខកាតបណ្តោះអាសន្ន។
  5. បើកការចាក់សោកាត៖ បង្ខាំងកាតរបស់អ្នកជាបណ្ដោះអាសន្ន នៅលើអេស៊ីលីដាម៉ូបាល ប្រសិនបើអ្នកបាត់ប័ណ្ណ ឬមានគេយកព័ត៌មានប័ណ្ណបាន។
  6. ជៀសវាងកន្លែងសាកថ្មសាធារណៈ៖ ប្រើឆ្នាំងសាកថ្មផ្ទាល់ខ្លួន ឬ Power Bank ដើម្បីការពារការលួចទិន្នន័យ (ដែលគេហៅថា "Joice Jacking") តាមរន្ធសាកថ្ម USB សាធារណៈ។
  7. ប្រើប័ណ្ណឥណទាន ល្អជាងប័ណ្ណឥណពន្ធ៖ ប័ណ្ណឥណទានផ្តល់ការការពារការក្លែងបន្លំខ្ពស់ជាង និងងាយស្រួលក្នុងការទូទាត់ត្រឡប់វិញ សម្រាប់ការទិញទំនិញអនឡាញ។
  8. ប្រើវិធីបង់ប្រាក់ដែលមានសុវត្ថិភាព៖ ពិនិត្យសេវាកម្មដែលមានសុវត្ថិភាព និងស្តង់ដារខ្ពស់ ដូចជា Apply Pay, PayPal, ឬ Google Pay ជាប្រព័ន្ធមានសុវត្ថិភាពស្តង់ដារខ្ពស់។
  9. រាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ៖ ប្រសិនបើអ្នកឃើញប្រតិបត្តិការដែលអ្នកមិនស្គាល់ សូមទាក់ទងធនាគារជាបន្ទាន់។
  10. ពិនិត្យមើលសូម្បីតែការទូទាត់តិចតួចដែលមិនស្គាល់៖ កុំមើលរំលងការកាត់ទឹកប្រាក់តិចតួច ជនឆបោកអាចសាកល្បងប្រតិបត្តិការតិចៗ មុនពេលមានការក្លែងបន្លំធំ។
  11. កំណត់ទំហំប្រតិបត្តិការលើប័ណ្ណ៖ សូមប្រើអេស៊ីលីដាម៉ូបាល ដើម្បីកំណត់ការចំណាយប្រចាំថ្ងៃ ការចំណាយអនឡាញ និងប្រតិបត្តិការក្រៅប្រទេស ដើម្បីកាត់បន្ថយទំហំនៃការបាត់បង់ក្នុងករណីមានការឆបោក។

ចុះបញ្ជីក្រោមលេខ:00003077
អាសយដ្ឋាន:អគារ​លេខ៦១ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មើលផែនទី
ប្រអប់សំបុត្រ:១១៤៩
ទូរសព្ទ:០២៣ ៩៩៨ ៧៧៧
អ៊ីម៉ែល:acledabank@acledabank.com.kh
SWIFT Code:ACLBKHPP

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៧២២ ©២០២៦ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖