navigate_nextលក្ខខណ្ឌសុវត្ថិភាពnavigate_nextអេស៊ីលីដាម៉ូបាល
លក្ខខណ្ឌសុវត្ថិភាព | អេស៊ីលីដាម៉ូបាល
ការពារខ្លួនអ្នកលើប្រព័ន្ធអនឡាញ ឬអ៊ីនធើណែត! សូមកុំបង្ហាញព័ត៌មានសម្ងាត់ ឬបញ្ចូលកម្មវិធី (App) ពីប្រភពមិនស្គាល់។
ជម្រាបជូនអតិថិជន និងសាធារណជនជាទីគោរព! ជាមួយនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃសកម្មភាពលើប្រព័ន្ធអ៊ីនធើណែត និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក វាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីហានិភ័យដែលអាចកើតឡើង មានដូចជាការបោកប្រាស់ និងការក្លែងបន្លំតាមអ៊ីនធើណែតជាដើម។
ដើម្បីការពារខ្លួនអ្នក ចាំបាច់ណាស់ក្នុងការអនុវត្តតាមគន្លឹះសុវត្ថិភាពសំខាន់ៗ សម្រាប់ការការពារតាមអ៊ីនធើណែត ដូចខាងក្រោម៖
រក្សាលេខសម្ងាត់ឱ្យមានសុវត្ថិភាព
- ទន្ទេញឱ្យចាំ៖ មិនត្រូវកត់ត្រាលេខសម្ងាត់ផ្ទាល់ខ្លួន ទុកនៅលើវត្ថុអ្វីមួយនោះទេ។
- រក្សាការសម្ងាត់៖ រាល់ពេលបញ្ចូលលេខសម្ងាត់ ត្រូវប្រាកដថាគ្មានអ្នកណាមើលទេ។
- ផ្លាស់ប្តូរជាប្រចាំ៖ លេខសម្ងាត់របស់អ្នកត្រូវពិបាកក្នុងការទាយ និងជៀសវាងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន ដូចជាថ្ងៃខែឆ្នាំកំណើត ជាដើម។
ការពារទូរសព្ទរបស់អ្នក
- ទាញយកដោយឆ្លាតវៃ៖ ជៀសវាងបញ្ចូលកម្មវិធី ដែលមិនស្គាល់។
- រក្សាវាឱ្យស្អាត៖ ពិនិត្យមើលកម្មវិធីដែលគួរឱ្យសង្ស័យ ត្រូវលុបចេញភ្លាម។
- ចាក់សោទូរសព្ទ៖ មិនត្រូវទុកទូរសព្ទចោល ដោយមិនបានចាក់សោឡើយ។
- ចេញជានិច្ច៖ ត្រូវចាកចេញពីកម្មវិធីអេស៊ីលីដាម៉ូបាល នៅពេលធ្វើប្រតិបត្តិការរួច។
- ធ្វើបច្ចុប្បន្នភាពកម្មវិធីទូរសព្ទ៖ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការទូរសព្ទ និងកម្មវិធីនៅក្នុងទូរសព្ទរបស់អ្នក ដើម្បីសុវត្ថិភាព។
ករណីមានបញ្ហា
- ភ្លេចលេខសម្ងាត់? សូមចុចលើពាក្យ "ភ្លេចលេខសម្ងាត់" ដើម្បីកំណត់លេខសម្ងាត់ឡើងវិញ។ សូមកុំលុបកម្មវិធី!
- ទូរសព្ទបាត់ ឬខូច? សូមទាក់ទងធនាគារ អេស៊ីលីដា ដើម្បីបង្ខាំងគណនីរបស់អ្នក។
- លក់ទូរសព្ទ? ត្រូវលុបកម្មវិធីអេស៊ីលីដាម៉ូបាល ចេញពីទូរសព្ទនោះជាមុនសិន។
ការពារសុវត្ថិភាព
- កុំចែករំលែកលេខសម្ងាត់ (PIN/OTP)៖ ធនាគារ អេស៊ីលីដា នឹងមិនសួរឬសុំអតិថិជនផ្តល់លេខសម្ងាត់ផ្ទាល់ខ្លួន (PIN) ឬលេខសម្ងាត់ផ្ញើតាមសារ (OTP) ជាដាច់ខាត។
- ការពារទូរសព្ទរបស់អ្នក៖ ត្រូវប្រើលេខសម្ងាត់ ស្កេនមុខ ឬស្កេនម្រាមដៃ។
- រក្សាទុកព័ត៌មានផ្ទាល់ខ្លួន នៅកន្លែងផ្សេង៖ កុំរក្សាទុកអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬព័ត៌មានលម្អិតរបស់កាត នៅលើទូរសព្ទរបស់អ្នក។
- ប្រើស្កេនមុខ ឬស្កេនម្រាមដៃ៖ បន្ថែមស្រទាប់ការពារសុវត្ថិភាព សម្រាប់ការចូលប្រព័ន្ធ និងធ្វើប្រតិបត្តិការទូទាត់។
- ជៀសវាង Wi-Fi សាធារណៈ៖ ប្រើអ៊ីនធើណែតដែលមានសុវត្ថិភាព ឬអ៊ីនធើណែតផ្ទាល់ខ្លួន សម្រាប់ធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុ។
- ពិនិត្យប្រតិបត្តិការគណនី៖ មើលការជូនដំណឹងឱ្យបានជាក់លាក់ ជាប្រចាំ និងពិនិត្យមើលប្រតិបត្តិការដែលគួរឱ្យសង្ស័យ។
- ប្រុងប្រយ័តសារដែលមិនបានស្នើសុំ៖ ជៀសវាងការចុចលើតំណភ្ជាប់ ឬការចែករំលែកព័ត៌មានផ្ទាល់ខ្លួនពីអ៊ីមែល ឬអត្ថបទដែលមិនស្គាល់។ សូមពិនិត្យដោយផ្ទាល់ជាមួយធនាគារ។
- កុំផ្ញើប្រាក់ទៅឱ្យជនចម្លែក ទាំងក្នុងស្រុក ឬក្រៅប្រទេស សម្រាប់ការបង់ប្រាក់ ឬការសន្យាផ្តល់រង្វាន់អ្វីមួយ។ ធនាគារ អេស៊ីលីដា នឹងមិនសួររកព័ត៌មានលម្អិត ឬពាក្យសម្ងាត់របស់អ្នកតាមរយៈទូរសព្ទ ឬអ៊ីមែលឡើយ។ យើងខ្ញុំក៏មិនដែលស្នើសុំការផ្ទេរប្រាក់ផងដែរ។ ប្រសិនបើអ្នកទទួលបានសារគួរឱ្យសង្ស័យ សូមលុបចេញ ឬកុំចុចលើសារនោះ។
- បើកប្រព័ន្ធសុវត្ថិភាពបន្ថែម៖ បើកដំណើរការមុខងារសុវត្ថិភាពបន្ថែម នៅពេលមានចេញនៅលើអេស៊ីស៊ូភើអេប។