navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាមូលប្បទានប័ត្រសាច់ប្រាក់
សេវាមូលប្បទានប័ត្រសាច់ប្រាក់
មូលប្បទានប័ត្រសាច់ប្រាក់ គឺជាមូលប្បទានប័ត្រដែលចេញដោយធនាគារទៅឱ្យអតិថិជនដើម្បីទូទាត់ជាមួយភាគីទីបីផ្សេងទៀត ឬដាក់ប្រាក់បញ្ញើទុកនៅធនាគារផ្សេងទៀតនៅក្នុងស្រុក ។ ធនាគារក៏អាចប្រើមូលប្បទានប័ត្រសាច់ប្រាក់សម្រាប់ទូទាត់លើការចំណាយប្រតិបត្តិការផ្សេងៗរបស់ធនាគារផងដែរ ។
លោកអ្នកមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធដែលមានចំនួនច្រើននៅពេលដែលលោកអ្នកចង់ទិញផលិតផល ឬក៏ធ្វើការចំណាយទៅលើវិក្កយបត្រនោះទេ យើងខ្ញុំផ្តល់ជូននូវមធ្យោបាយដ៏មានសុវត្ថិភាព និងងាយស្រួលសម្រាប់លោកអ្នក តាមរយៈសេវាមូលប្បទានប័ត្រសាច់ប្រាក់ ។
ការចេញផ្សាយមូលប្បទានប័ត្រសាច់ប្រាក់
មូលប្បទានប័ត្រសាច់ប្រាក់ត្រូវបានចេញឱ្យអតិថិជនអ្នកស្នើសុំទិញ ដែលមានឬគ្មានគណនីជាមួយធនាគារអេស៊ីលីដា ៖
- ទាក់ទងមកសាខាធនាគារអេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុត ដើម្បីបំពេញទម្រង់ស្នើសុំទិញមូលប្បទានប័ត្រសាច់ប្រាក់
- ប្រសិនបើលោកអ្នកគ្មានគណនីជាមួយធនាគារអេស៊ីលីដា សូមភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬប័ណ្ណផ្សេងទៀតដែលមានសុពលភាពប្រើប្រាស់ ។
កម្រៃសេវា
- ថ្លៃសេវាលើការចេញផ្សាយមូលប្បទានប័ត្រសាច់ប្រាក់ក្នុងមួយសន្លឹក ៤០.០០០រៀល ១០ដុល្លារអាមេរិក ៤០០បាត ១០អឺរ៉ូ ១០ដុល្លារអូស្ត្រាលី ១០ដុល្លារកាណាដា ១០ផោន ១.០០០យ៉េនជប៉ុន ២០០.០០០ដុងវៀតណាម ឬ ៨០.០០០ឡាវគីប ពេលអតិថិជនស្នើសុំទិញ
- គិតកម្រៃសេវាដូចជាការផ្ទេរប្រាក់ក្នុងស្រុកចំពោះអតិថិជនស្នើសុំទិញ ដែលយកមូលប្បទានប័ត្រសាច់ប្រាក់ទៅដាក់ចូលគណនីរបស់គាត់ ឬដកប្រាក់នៅធនាគារ អេស៊ីលីដា គ្រប់សាខាខេត្ត-រាជធានី
- មិនគិតកម្រៃសេវា (ការចេញផ្សាយមូលប្បទានប័ត្រសាច់ប្រាក់ និងផ្ទេរប្រាក់ក្នុងស្រុក) សម្រាប់អតិថិជនអ្នកផ្គត់ផ្គង់របស់ធនាគារអេស៊ីលីដា ។
កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។