navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាសម្រួលគណនីអតិថិជន
សេវាសម្រួលគណនីអតិថិជន
តើបច្ចុប្បន្នក្រុមហ៊ុន-អង្គការ-ស្ថាប័នរបស់លោកអ្នកកំពុងប្រតិបត្តិការជាមួយនឹងសាខាជាច្រើន ឬក៏កំពុងតែពិចារណាបើកសាខាថ្មី នៅក្នុងខេត្ត-រាជធានីនានាក្នុងព្រះរាជាណាចក្រកម្ពុជា ? លោកអ្នកប្រហែលជាចង់ឱ្យសាខាទាំងនោះបើកគណនីផ្ទាល់ខ្លួន ដោយមានសមតុល្យគ្រប់គ្រាន់តាមតម្រូវការដើម្បីធានាដល់ប្រតិបត្តិការផ្សេងៗ ។ ហើយលោកអ្នកក៏ប្រហែលជាចង់ឱ្យសមតុល្យដែលលើសនៃសមតុល្យរបស់គណនីទាំងនោះ ផ្ទេរដោយស្វ័យប្រវត្តិទៅក្នុងគណនីធំណាមួយ នៅរាល់ចុងបញ្ចប់នៃការិយបរិច្ឆេទមួយមែនឬទេ ?
ប្រសិនបើពិតមែន សេវាសម្រួលគណនីអតិថិជន អាចបំពេញតម្រូវការរបស់លោកអ្នកបានឥឡូវនេះ ។ វាអាចផ្ទេរសមតុល្យទៅតាមកម្រិតណាមួយពីគណនីរងទៅក្នុងគណនីធំមួយដោយស្វ័យប្រវត្តិទៅតាមតម្រូវការរបស់លោកអ្នក ។ វាមានលក្ខណៈស្រដៀងគ្នានឹងសេវាប្រមូលសាច់ប្រាក់ដែរ ។
សារប្រយោជន៍
- កាត់បន្ថយហានិភ័យ ចំណាយលើការធ្វើដំណើរ និង ដឹកនាំសាច់ប្រាក់សុទ្ធពីកន្លែងមួយទៅកន្លែងមួយ
- ងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដោយប្រមូលផ្តុំក្នុងគណនីតែមួយ
- ចំណេញពេលវេលាក្នុងការប្រកបរបរអាជីវកម្ម
កម្រៃសេវា
- ថ្លៃរៀបចំ ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣អឺរ៉ូ ៣ដុល្លារអូស្ត្រាលី ៣ដុល្លារកាណាដា ៣ផោន ៣០០យ៉េនជប៉ុន ៦០.០០០ដុងវៀតណាម ឬ ២៤.០០០ឡាវគីប
- ថ្លៃសេវាក្នុង ១ប្រតិបត្តិការ ៖ ១.០០០រៀល ០,២៥ដុល្លារអាមេរិក ១០បាត ០,២៥អឺរ៉ូ ០,២៥ដុល្លារអូស្ត្រាលី ០,២៥ដុល្លារកាណាដា ០,២៥ផោន ២៥យ៉េនជប៉ុន ៥.០០០ដុងវៀតណាម ឬ ២.០០០ឡាវគីប បូកថ្លៃសេវាផ្ទេរប្រាក់ក្នុងស្រុក ប្រសិនបើមាន
- ថ្លៃកែប្រែ ឬមោឃភាព ៖ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០បាត ៣អឺរ៉ូ ៣ដុល្លារអូស្ត្រាលី ៣ដុល្លារកាណាដា ៣ផោន ៣០០យ៉េនជប៉ុន ៦០.០០០ដុងវៀតណាម ឬ ២៤.០០០ឡាវគីប
កម្រៃសេវាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាព័ត៌មានប៉ុណ្ណោះ និងអាចមានការកែប្រែ ។ សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។