navigate_nextផលិតផល និងសេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាចាត់ចែងសាច់ប្រាក់navigate_nextសេវាបើកប្រាក់បៀវត្ស
សេវាបើកប្រាក់បៀវត្ស
សេវាបើកប្រាក់បៀវត្ស គឺជាបន្ទុកចំណាយនូវប្រាក់ឈ្នួលការងាររបស់ក្រុមហ៊ុន-អង្គភាព ទៅឱ្យបុគ្គលិករបស់ខ្លួនតាមរយៈធនាគារ ដោយធនាគារទទួលធ្វើការកត់ត្រាទឹកប្រាក់ចូលក្នុងគណនី ឬពុំចាំបាច់មានគណនី នៅថ្ងៃបើកប្រាក់បៀវត្សជារៀងរាល់ខែ។
ម្យ៉ាងវិញទៀត សេវានេះត្រូវបានអភិវឧ្ឍឡើងក្នុងគោលបំណងកាត់បន្ថយហានីភ័យចំពោះអតិថិជន ដែលអាចកើតមានឡើងក្នុងពេលដឹកសាច់ប្រាក់សុទ្ឋដ៏ច្រើន ដើម្បីបើកប្រាក់បៀវត្សជូនដល់បុគ្គលិក។ សេវានេះផ្តល់ផលប្រយោជន៍ដល់ទាំងក្រុមហ៊ុន-អង្គការ-ស្ថាប័ន និងទាំងបុគ្គលិកដែលបម្រើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អត្ថប្រយោជន៍
- សម្រួលដល់ការងារបើកប្រាក់បៀវត្ស និងកាត់បន្ថយការចំណាយ។
- លើកទឹកចិត្តដល់កម្មករនិយោជិត ឱ្យប្រើប្រាស់សេវាកម្មទំនើប ទាន់សម័យ។
- បង្កើនទំនុកចិត្ត និងតម្លាភាព ក្នុងការផ្តល់ប្រាក់បៀវត្សជូនកម្មករនិយោជិត។
- កាត់បន្ថយពេលវេលាលើការរាប់សាច់ប្រាក់ និងបម្រើសេវាបានឆាប់រហ័ស។
- កាត់បន្ថយចំណាយជួលបុគ្គលិកទទួលខុសត្រូវ លើការបើកប្រាក់បៀវត្សជូនកម្មករនិយោជិត។
- កាត់បន្ថយហានិភ័យលើការដឹកសាច់ប្រាក់របស់ក្រុមហ៊ុន ដើម្បីបើកប្រាក់បៀវត្សជូនកម្មករនិយោជិត។
លក្ខណៈពិសេស
- ផ្តល់ជម្រើសជូនក្រុមហ៊ុន ឬស្ថាប័ន ក្នុងការទូទាត់ប្រាក់បៀវត្សចូលគណនីបញ្ញើសំចៃ, គណនីវ៉លឡេត, ឬលេខទូរស័ព្ទ របស់កម្មករនិយោជិត តាមរយៈបញ្ជីឈ្មោះដែលក្រុមហ៊ុន ឬស្ថាប័នបានផ្តល់មកធនាគារ តាមកិច្ចព្រមព្រៀង។
- អាចទូទាត់ប្រាក់បៀវត្ស ជូនកម្មករនិយោជិតដែលស្ថិតនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស។
- កម្មករនិយោជិតរបស់ក្រុមហ៊ុន ឬស្ថាប័ន អាចដកប្រាក់បៀវត្សរបស់ខ្លួនបានពីម៉ាស៊ីន ATM ឬតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា។
- រូបិយប័ណ្ណ៖ សេវាបើកប្រាក់បៀវត្ស ផ្តល់ជូនអតិថិជនដែលជាក្រុមហ៊ុន ឬស្ថាប័ន ជាប្រាក់រៀល ឬដុល្លារអាមេរិក។
ថ្លៃសេវាបើកប្រាក់បៀវត្ស តាមបញ្ជរ ឬតាមសេវាអេស៊ីលីដាអ៊ីនធើណែត
ប្រសិទ្ធភាពចាប់ពី ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤
បរិយាយ | ទំហំទឹកប្រាក់ | ថ្លៃសេវា |
---|---|---|
ទៅគណនីធនាគារ | មិនកំណត់ | មិនគិតថ្លៃ |
ទៅលេខទូរស័ព្ទ មិនទាន់ចុះឈ្មោះអេស៊ីលីដាម៉ូបាល | ១០លានរៀល ឬ ២៥០០ដុល្លារ | ៤០០រៀល - ៨០០រៀល ឬ ០,១ដុល្លារ - ០,២ដុល្លារ |
ទៅគណនីវ៉លឡេត (មិនភ្ជាប់គណនីធនាគារ) | ៤០លានរៀល ឬ ១ម៉ឺនដុល្លារ | មិនគិតថ្លៃ |
ទៅគណនីវ៉លឡេត (ភ្ជាប់គណនីធនាគារ) | ២០០លានរៀល ឬ ៥ម៉ឺនដុល្លារ | មិនគិតថ្លៃ |