navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាឥណទានnavigate_nextឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន
ឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន
ឥណទានសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន នឹងធ្វើឱ្យជីវិតរស់នៅរបស់លោកអ្នកកាន់តែប្រសើរឡើង! ចង់ឱ្យជីវិតដែលមានសុភមង្គលប្រសើរជាងមុន ធនាគារអេស៊ីលីដា ភីអិលស៊ី មានដំណោះស្រាយដ៏សមរម្យសម្រាប់លោកអ្នក ។ ឥណទាននេះផ្តល់ជូនសម្រាប់ទិញគ្រឿងសម្ភារ ឬឧបករណ៍ទំនើបៗ ឬក៏គ្រឿងសង្ហារឹមចាំបាច់ ឬរបស់របរផ្សេងទៀតដែលលោកអ្នកចង់បាន។
រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់
- រយៈពេលខ្ចីអតិបរមា ៧២ខែ
- ឥណទានដែលមានទំហំ រហូតដល់ ៤០០.០០០.០០០ រៀល
- អត្រាការប្រាក់ ចាប់ពី ១០,៧៥% ដល់ ១៨% ក្នុងមួយឆ្នាំ
លក្ខខណ្ឌតម្រូវ
- ជានីតិជន (មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ)
- មានទីលំនៅអចិន្ត្រៃយ៍ពិតប្រាកដ
- មានមុខរបរស្របច្បាប់ច្បាស់លាស់ ដែលធានាដល់ការសងត្រឡប់មកវិញបានទៀងទាត់
- មានទ្រព្យសម្បត្តិដាក់តម្កល់ ដើម្បីធានាប្រាក់កម្ចី និង/ឬ មានអ្នកធានា
- មានសាច់ប្រាក់ផ្ទាល់ខ្លួនយ៉ាងហោចណាស់ពី ១០% ទៅ ២០% នៃតម្លៃវត្ថុសរុបដែលបម្រុងទិញ
ឥណទានបើកប្រាក់បៀវត្សមុន
ឥណទានបើកប្រាក់បៀវត្សមុន ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន មានរយៈពេលខ្លី ដែលលោកអ្នកអាចស្នើឥណទាននេះបាន តាមរយៈអេស៊ីស៊ូភើអេប ដោយដាក់គណនីបើកប្រាក់បៀវត្សនេះ ជាទ្រព្យធានា។
ការអនុម័តឥណទាន មានភាពងាយស្រួល និងសាមញ្ញ ដោយធ្វើឡើងតាមប្រព័ន្ធអេស៊ីស៊ូភើអេប ដោយស្វ័យប្រវត្តិ បានភ្លាមៗ និងមិនចាំបាច់មកធនាគារ ឬរៀបចំឯកសារនោះទេ។ របៀបស្នើឥណទាន
- រូបិយប័ណ្ណ៖ រៀល ឬដុល្លារអាមេរិក អាស្រ័យតាមរូបិយប័ណ្ណគណនីបៀវត្ស។
- ទំហំឥណទាន៖ ចាប់ពី ១០០.០០០រៀល ឬសមមូលជាប្រាក់ដុល្លារអាមេរិក រហូតដល់ ៥០% នៃប្រាក់បៀវត្សជាមធ្យម ក្នុងរយៈពេល ៣ខែចុងក្រោយ។
- ការប្រាក់៖ គ្មាន។
- រយៈពេលខ្ចី៖ រហូតដល់ ១ខែ។
- របៀបសង៖ សងបញ្ចប់ដោយស្វ័យប្រវត្តិ ពេលប្រាក់បៀវត្សចូលក្នុងគណនី។
- សោហ៊ុយឥណទាន៖ ១,៥% នៃទំហំឥណទាន (អប្បបរមា ៨.០០០រៀល ឬ ២ដុល្លារ)។
- សោហ៊ុយ CBC៖ បង្ហាញដោយស្វ័យប្រវត្តិ នៅពេលស្នើឥណទាន។
ឥណទានប្រាក់បៀវត្ស
ឥណទានប្រាក់បៀវត្ស ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដែលលោកអ្នកអានស្នើឥណទានប្រាក់បៀវត្សនេះបាន តាមរយៈអេស៊ីស៊ូភើអេប ដោយដាក់គណនីបើកប្រាក់បៀវត្សនេះ ជាទ្រព្យធានា។
ការអនុម័តឥណទាន មានភាពងាយស្រួល និងសាមញ្ញ ដោយធ្វើឡើងតាមប្រព័ន្ធអេស៊ីស៊ូភើអេប ដោយស្វ័យប្រវត្តិ បានភ្លាមៗ និងមិនចាំបាច់មកធនាគារ ឬរៀបចំឯកសារនោះទេ។ របៀបស្នើឥណទាន
- ទំហំឥណទាន៖ ចាប់ពី ៤០០.០០០រៀល ដល់ ៤០.០០០.០០០រៀល ឬសមមូល។
- ការប្រាក់
- ប្រាក់រៀល៖ ១២% ក្នុងមួយឆ្នាំ។
- ប្រាក់ដុល្លារ៖ ១១,២៥% ក្នុងមួយឆ្នាំ។
- រយៈពេលខ្ចី
- សម្រាប់មន្ត្រីរាជការស៊ីវិល បុគ្គលិករបស់អគ្គិសនីកម្ពុជា និងបុគ្គលិករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រយៈពេលរហូតដល់ ៧២ខែ។
- សម្រាប់អតិថិជនទូទៅ រយៈពេលរហូតដល់ ៣៦ខែ។
- លក្ខខណ្ឌតម្រូវ
- មានអាយុចាប់ពី ១៨ឆ្នាំ (គិតត្រឹមថ្ងៃស្នើឥណទាន) និងមិនលើសពី ៥៥ឆ្នាំ។
- ប្រើប្រាស់សេវាបើកប្រាក់បៀវត្សជាមួយធនាគារ អេស៊ីលីដា យ៉ាងតិច៣ខែជាប់ៗគ្នា។
- ឯកសារសម្គាល់អត្តសញ្ញាណ ដែលបានដាក់នៅធនាគារ ត្រូវនៅមានសុពលភាព។
- សោហ៊ុយឥណទាន៖ ១% នៃទំហំឥណទាន។
- សោហ៊ុយ CBC៖ បង្ហាញដោយស្វ័យប្រវត្តិនៅពេលស្នើឥណទាន។
- ការសងប្រាក់
- សងរំលស់ប្រាក់ដើម បូកការប្រាក់ (ថេរ) រៀងរាល់ខែ។
- ធនាគារនឹងកាត់ប្រាក់ដោយស្វ័យប្រវត្តិពីគណនីអតិថិជន តាមតារាងកាលវិភាគសងប្រាក់ ឬអតិថិជនអាចអញ្ជើញមកបង់ផ្ទាល់នៅសាខាធនាគារ អេស៊ីលីដា។
- អតិថិជនអាចបង់ផ្តាច់មុនកាលកំណត់បាន នៅតាមសាខាធនាគារ អេស៊ីលីដា។
ឥណទានពិសេសសម្រាប់ពលករទៅធ្វើការនៅបរទេស
ធនាគារ អេស៊ីលីដា ផ្តល់ជូននូវឥណទាន (ប្រាក់កម្ចី) ពិសេស សម្រាប់ពលករ និងសិក្ខាកាម ដែលចេញទៅធ្វើការនៅបរទេស ទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
- មិនត្រូវការទ្រព្យធានា
- ទំហំឥណទាន រហូតដល់ ៥.០០០ដុល្លារអាមេរិក
- អត្រាការប្រាក់ ត្រឹមតែ ៨,៥% ក្នុងមួយឆ្នាំ
- អាចបង់តែការប្រាក់ សម្រាប់រយៈពេល ៣ខែដំបូង
- រយៈពេលខ្ចី រហូតដល់ ២៤ខែ
- អាចផ្ទេរប្រាក់សម្រាប់បង់សំណងឥណទានប្រចាំខែ បានយ៉ាងងាយស្រួល
- អាចប្រើសេវាផ្សេងៗរបស់ធនាគារ អេស៊ីលីដា ជាច្រើនបន្ថែមទៀត ដូចជា ផ្ទេរប្រាក់មកក្រុមគ្រួសារ ឬបងប្អូននៅប្រទេសកម្ពុជា បានភ្លាមៗ និងងាយស្រួល
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។