navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាឥណទានnavigate_nextឥណទានពាណិជ្ជកម្ម
ឥណទានពាណិជ្ជកម្ម
សេវាឥណទានពាណិជ្ជកម្មបានបង្កើតឡើង ដើម្បីសម្រួលដល់ចលនាលំហូរសាច់ប្រាក់ និងបំពេញនូវកង្វះខាតទុនបង្វិលរបស់លោកអ្នក ទៅលើការងារពាក់ព័ន្ធនឹងការនាំចេញ-នាំចូល ។
ឥណទានពាណិជ្ជកម្ម បានបង្កើតឡើងសម្រាប់ជួយបំពេញរាល់តម្រូវការហិរញ្ញប្បទានពីសំណាក់អតិថិជន ដើម្បីទ្រទ្រង់ដល់ដំណើរការទូទាត់ថ្លៃទំនិញនាំចេញ-នាំចូល ស្របច្បាប់គ្រប់ប្រភេទ រួមមាន ៖ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច ផលិតផលសម្រេច ។ល។ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយផ្អែកតាមមធ្យោបាយទូទាត់នានា ។
អត្ថប្រយោជន៍
- មានប្រភពហិរញ្ញប្បទានជាក់លាក់ សម្រាប់ដោះស្រាយនៅពេលមានបញ្ហាខ្វះសាច់ប្រាក់ ឬខ្វះទុនបង្វិល ដើម្បីទុកទូទាត់ថ្លៃទំនិញ ។
- បង្កើនទំនុកចិត្តថែមមួយកម្រិតទៀតរវាងដៃគូអាជីវកម្ម ។
- កាត់បន្ថយបាននូវហានិភ័យដែលអាចកើតមានជាយថាហេតុនៅពេលទូទាត់ ។
រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់
- រយៈពេលខ្ចី៖ មិនកំណត់
- ទំហំឥណទាន៖ មិនកំណត់
- អត្រាការប្រាក់ ចាប់ពី ៧,៥% ក្នុងមួយឆ្នាំ
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកសាខារបស់ធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។