navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាឥណទានnavigate_nextឥណទានម៉ូតូ
ឥណទានម៉ូតូ
ឥណទានម៉ូតូរបស់ធនាគារអេស៊ីលីដា បង្កើតឡើងដើម្បីបង្កភាពងាយស្រួលជូនលោកអ្នក អាចខ្ចីប្រាក់ទិញម៉ូតូប្រើប្រាស់ក្នុងក្រុមគ្រួសារ ឬប្រកបមុខរបរផ្សេងៗតាមបំណងប្រាថ្នា ។
អត្ថប្រយោជន៍
- ទទួលបានម៉ូតូជាទីពេញចិត្ត
- ផ្ទេរការចំណាយដុលនៃថ្លៃទិញម៉ូតូ ទៅជាការចំណាយប្រចាំខែ តាមរយៈការសងរំលស់
- បង្កើនសុខុមាលភាពដល់គ្រួសារ និងសង្គម
លក្ខណៈនៃឥណទានម៉ូតូ
- ផ្តល់ជូនជាប្រាក់ដុល្លារអាមេរិក
- សម្រាប់ទិញម៉ូតូថ្មី ឬម៉ូតូដែលប្រើហើយគ្រប់ប្រភេទ ពីអ្នកផ្គត់ផ្គង់ម៉ូតូដែលមានលក្ខណៈស្របច្បាប់
- ទទួលបានឥណទានរហូតដល់ ១០.០០០ដុល្លារអាមេរិក និងមិនត្រូវលើសពី ៨០% នៃតម្លៃម៉ូតូដែលត្រូវទិញ (ដាក់ម៉ូតូដែលត្រូវទិញជាទ្រព្យធានា)
- រយៈពេលខ្ចីអតិបរមា ៥ឆ្នាំ និងមិនត្រូវលើសពីអាយុចូលនិវត្តន៍ សម្រាប់អតិថិជនជាកម្មករនិយោជិត ឬមិនត្រូវលើសពីអាយុ ៦០ឆ្នាំ សម្រាប់អតិថិជនទូទៅ
- អត្រាការប្រាក់ ចាប់ពី ១១% ដល់ ១៨% ក្នុងមួយឆ្នាំ
ឯកសារតម្រូវ
- ជានីតិជន
- មានលំនៅដ្ឋានអចិន្ត្រៃយ៍ ដោយមានបញ្ជាក់ពីអាជ្ញាធរនៅក្នុងតំបន់
- មានកេរ្ត៍ឈ្មោះ អត្តចរិតល្អ និង ប្រវត្តិល្អ
- មានមុខរបរ ប្រាក់បៀវត្សរ៍ ឬប្រភពចំណូលច្បាស់លាស់ និងមាននិរន្តរភាព ដែលបង្ហាញពីលទ្ធភាពអាចសងបំណុលបាន
- អតិថិជនជាកម្មករនិយោជិតកំពុងបម្រើការងារជាមួយក្រុមហ៊ុន អង្គការ ឬស្ថាប័នផ្សេងៗ ត្រូវមានលិខិតបញ្ជាក់ ឬកិច្ចសន្យាការងារ ដើម្បីធានាថាកិច្ចសន្យាការងារវែងជាងកិច្ចសន្យាឥណទានរថយន្ត
- មានឯកសារកំណត់អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឯកសារផ្សេងទៀតដែលអាចជំនួសបាន
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។