navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាឥណទានnavigate_nextសេវាភតិសន្យាហិរញ្ញវត្ថុ
សេវាភតិសន្យាហិរញ្ញវត្ថុ
ទ្រព្យធានាមិនគ្រប់គ្រាន់លែងជាបញ្ហាទៀតហើយ សម្រាប់ប្រាក់កម្ចីដើម្បីស្តារអាជីវកម្ម។ ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣។
សេវាភតិសន្យាហិរញ្ញវត្ថុ ផ្តល់ជូនអតិថិជនជាអាជីវករ ពាណិជ្ជករ និងក្រុមហ៊ុននានា នូវចលនវត្ថុដូចជា យានយន្ត គ្រឿងចក្រ ឬឧបករណ៍សម្ភារបរិក្ខាទាំងឡាយ (លើកលែងដី/អគារ) ក្នុងរយៈពេលវែង ដើម្បីយកមកប្រើប្រាស់ក្នុងអាជីវកម្ម ឬផ្ទាល់ខ្លួន ដោយមិនចាំបាច់វិនិយោគបន្ថែមនូវសាច់ប្រាក់ផ្ទាល់ខ្លួន ឬដកយកទុនបង្វិលពីក្នុងអាជីវកម្មមកប្រើប្រាស់ ។
ធនាគារអេស៊ីលីដា ផ្តល់សិទ្ធិកាន់កាប់ និងសិទ្ធិប្រើប្រាស់ពេញលេញជូនអតិថិជនពេញមួយរយៈពេលនៃកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ និងត្រូវបង់ត្រឡប់មកធនាគារអេស៊ីលីដាវិញនូវថ្លៃឈ្នួលប្រចាំខែ ឬថ្លៃឈ្នួលដែលបានព្រមព្រៀងគ្នាក្នុងរយៈពេលចរចាណាមួយ រួមទាំងកម្រៃសេវាផ្សេងៗ ។
អត្ថប្រយោជន៍
- ទទួលបានចលនវត្ថុទៅតាមតម្រូវការសម្រាប់យកទៅធ្វើប្រតិបត្តិការដោយមិនចាំបាច់ប្រើប្រាស់ធនធានផ្ទាល់ខ្លួន ឬទុនពីមុខរបរ
- ផ្ទេរការចំណាយដុលលើការទិញចលនវត្ថុ ទៅជាការចំណាយប្រតិបត្តិការប្រចាំខែវិញ
- បង្កើនប្រាក់ចំណូល និងពង្រីកប្រតិបត្តិការច្រើនថែមទៀត
ទំហំឥណទាន រយៈពេលជួល និងអត្រាការប្រាក់
- ទំហំឥណទាន រហូតដល់ ២.០០០.០០០.០០០ រៀល ឬ ៥០០.០០០ ដុល្លារអាមេរិក
- រយៈពេលជួល អប្បបរមា ១២ខែ
- រយៈពេលជួល អតិបរមា
- ៧២ខែ សម្រាប់ចលនវត្ថុថ្មី
- ៦០ខែ សម្រាប់ចលនវត្ថុដែលប្រើហើយ
- អត្រាការប្រាក់
- រៀល៖ ចាប់ពី ១១% ក្នុងមួយឆ្នាំ
- ដុល្លារអាមេរិក៖ ចាប់ពី ១០% ក្នុងមួយឆ្នាំ
ឯកសារតម្រូវ
អតិថិជនដែលមានប្រភពចំណូលក្រៅពីប្រាក់បៀវត្សរ៍៖
- ផ្តល់នូវរបាយការណ៍ហិរញ្ញវត្ថុមួយឆ្នាំចុងក្រោយ (ប្រសិនបើមាន)
- ផ្តល់រូបថតទីតាំងអាជីវកម្មដែលកំពុងធ្វើប្រតិបត្តិការ
- មានសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារផ្សេងទៀតដែលអាចប្រើជំនួសបាន
- ផ្តល់ឯកសារផ្លូវច្បាប់ថតចម្លងទាក់ទងនឹងក្រុមហ៊ុន ដូចជា ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន ស្លាកសញ្ញា វិញ្ញាបនបត្រចុះបញ្ជីផលិតផល ។ល។
លក្ខខណ្ឌតម្រូវ
អតិថិជនត្រូវគោរពតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម ៖
- យល់ព្រមផ្តល់ឯកសារតាមតម្រូវការរបស់ធនាគារអេស៊ីលីដា
- យល់ព្រមថែរក្សាចលនវត្ថុដែលជួល ឱ្យមានលក្ខណៈល្អប្រសើរតាមអាយុកាលប្រើប្រាស់
- អតិថិជនមិនអាចកែច្នៃរូបរាងដើមរបស់ចលនវត្ថុឡើយលើកលែងតែមានការព្រមព្រៀងជាមុនពីធនាគារអេស៊ីលីដា
- ទទួលខុសត្រូវជួសជុលរាល់ការខូតខាតឬការបាត់បង់ចលនវត្ថុដែលបានជួល
- មិនត្រូវផ្ទេរ លក់ បញ្ចាំ ឬជួលបន្តដោយគ្មានការយល់ព្រមជាមុនពីធនាគារអេស៊ីលីដាឡើយ
- អនុញ្ញាតឱ្យធនាគារអេស៊ីលីដាចុះត្រួតពិនិត្យចលនវត្ថុ និងស្ថានភាពអាជីវកម្ម
- អតិថិជនត្រូវចំណាយលើថ្លៃសេវាផ្សេងៗ ដូចជា ថ្លៃដឹកជញ្ជូន ថ្លៃធ្វើស្លាកលេខសម្គាល់យានយន្ត ឬលិខិតអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងម៉ាស៊ីនឧបករណ៍ សម្ភារនិងថ្លៃធានារ៉ាប់រង ។ល។
- យល់ព្រមទទួលយកចលនវត្ថុនោះនៅពេលដល់កាលកំណត់នៃកិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុ និងរ៉ាប់រងចំណាយសម្រាប់ដំណើរការកាត់ឈ្មោះ
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬទាក់ទងនាយកដ្ឋានសេវាឥណទាន ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។