navigate_nextផលិតផល និងសេវាnavigate_nextឌីជីថលnavigate_nextឥណទានធានាដោយប្រាក់បញ្ញើ
ឥណទានធានាដោយប្រាក់បញ្ញើ
សម្រាប់អតិថិជនមានប្រាក់បញ្ញើមានកាលកំណត់ អាចស្នើឥណទានធានាដោយប្រាក់បញ្ញើ បានភ្លាមៗនៅលើអេស៊ីស៊ូភើអេប សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នៅពេលមានតម្រូវការសាច់ប្រាក់បន្ទាន់។
លោកអ្នកនឹងទទួលបានប្រាក់កម្ចីភ្លាមៗ ដោយមិនបាច់មានឯកសារស្មុគស្មាញ ជាពិសេសធនាគារគិតការប្រាក់ លើចំនួនទឹកប្រាក់ដែលលោកអ្នកដកប្រើប៉ុណ្ណោះ។
ងាយស្រួល និងចំណេញ សម្រាប់លោកអ្នកមានប្រាក់បញ្ញើមានកាលកំណត់! ស្នើកម្ចីធានាដោយប្រាក់បញ្ញើ ឥឡូវនេះ!
លក្ខណៈពិសេស
- រូបិយប័ណ្ណ៖ ជាប្រាក់រៀល ឬដុល្លារអាមេរិក អាស្រ័យលើរូបិយប័ណ្ណប្រាក់បញ្ញើមានកាលកំណត់។
- ទំហំឥណទាន៖ ផ្តល់ជាកម្រិតឥណទាន ស្នើនឹង ៩០% នៃចំនួនប្រាក់បញ្ញើមានកាលកំណត់ និងមិនត្រូវលើសពី ២.០០០.០០០.០០០ រៀល ឬសមមូលជាប្រាក់ដុល្លារអាមេរិក ដែលកំណត់ដោយប្រព័ន្ធដោយស្វ័យប្រវត្តិ។
- ទ្រព្យធានា៖ ប្រាក់បញ្ញើមានកាលកំណត់ (ជាគណនីឯកត្តជន និងមិនមែនជាគណនីរួម) នៅធនាគារ អេស៊ីលីដា ជាប្រាក់រៀល ឬដុល្លារអាមេរិក។
- រយៈពេលខ្ចី៖ មុនថ្ងៃផុតកំណត់ ប្រាក់បញ្ញើមានកាលកំណត់ មួយថ្ងៃ។
- ការប្រាក់៖ គិតលើចំនួនទឹកប្រាក់ដែលអតិថិជនដកប្រើប៉ុណ្ណោះ។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។