navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាឥណទានnavigate_nextឥណទានកែលម្អលំនៅឋាន
ឥណទានកែលម្អលំនៅឋាន
ធនាគារអេស៊ីលីដា សូមណែនាំជូននូវផលិតផល ឥណទានកែលម្អលំនៅឋាន សម្រាប់លោកអ្នកប្រើប្រាស់ក្នុងគោលបំណងកែលម្អលំនៅឋានផ្ទាល់ខ្លួនឱ្យបានស្រស់ស្អាត ប្រកបដោយសុខមាលភាព និងសុភមង្គលក្នុងគ្រួសារ ។
អត្ថប្រយោជន៍
- ទទួលបានឥណទានរយៈពេលវែង និងអត្រាការប្រាក់សមរម្យ
- មានលំនៅឋានល្អស្អាត ដើម្បីរស់នៅប្រកបដោយសុខមាលភាព គ្រួសារមានសុភមង្គល
ប្រភេទប្រាក់ និងរយៈពេលឥណទាន
- ឥណទានកែលម្អលំនៅឋាន ផ្តល់ជូនអតិថិជនជាប្រាក់ដុល្លារអាមេរិក ឬប្រាក់រៀល
- រយៈពេលខ្ចីរហូតដល់ ៦ឆ្នាំ ដោយមិនត្រូវលើសពីអាយុចូលនិវត្តន៍ ឬអាយុ ៦០ឆ្នាំឡើយ (នៅពេលដល់កាលាវសាននៃរយៈពេលខ្ចីប្រាក់)
ទំហំឥណទាន និងអត្រាការប្រាក់
- ធនាគារអេស៊ីលីដា ផ្តល់ឥណទានកែលម្អលំនៅឋានរហូតដល់ ៦០០.០០០.០០០រៀល ឬ ១៥០.០០០ដុល្លារអាមេរិក ។
- អត្រាការប្រាក់ ក្នុងមួយឆ្នាំ៖
- ប្រាក់រៀល៖ ចាប់ពី ១០,២៥%
- ប្រាក់ដុល្លារ៖ ចាប់ពី ៩,៧៥%
លក្ខណសម្បត្តិអតិថិជនដែលអាចទទួលឥណទានកែលម្អលំនៅឋាន
- ជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬជានីតិជន
- មានប្រភពចំណូលច្បាស់លាស់ និងមាននិរន្តរភាព (មុខរបរអាជីវកម្ម ប្រាក់បៀវត្សរ៍ ឬចំណូលផ្សេងៗទៀត)
- មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ
- មានទីលំនៅអចិន្ត្រៃយ៍ ដោយមានការបញ្ជាក់ដឹងឮពីអាជ្ញាធរក្នុងតំបន់ដែលលោកអ្នករស់នៅ
- មានឯកសារកំណត់អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ ។ល។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។