navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាឥណទានnavigate_nextឥណទានសម្រាប់កិច្ចធានា
ឥណទានសម្រាប់កិច្ចធានា
ដើម្បីបង្កើនទំនុកចិត្តដល់ដៃគូពាណិជ្ជកម្មរបស់លោកអ្នក យើងខ្ញុំសូមណែនាំនូវសេវាឥណទានសម្រាប់កិច្ចធានា ដូចខាងក្រោម ៖
ឥណទានសម្រាប់កិច្ចធានា ជាកម្រិតឥណទាន (Facility Limit) ដែលផ្តល់ជូនអតិថិជន (Applicant) សម្រាប់គាំទ្រដល់ការចេញ លិខិតធានា (Bank Guarantee) ឬលិខិតឥណទានអចិន្ត្រៃយ៍ (Standby Letter of Credit) និងអាចដកទូទាត់សំណងជូនអ្នកទទួលផល (Beneficiary) នូវចំនួនទឹកប្រាក់ជាក់លាក់មួយក្រោមកិច្ចធានា ក្នុងករណីអតិថិជនមិនអាចបំពេញ ឬរំលោភការអនុវត្តតាមកាតព្វកិច្ច-ខសន្យា-លក្ខខណ្ឌព្រមព្រៀងនៃកិច្ចសន្យាដែលបានធ្វើស្វីការ ។
អត្ថប្រយោជន៍
- បង្កើនទំនុកចិត្តថែមមួយកម្រិតទៀតរវាងដៃគូអាជីវកម្ម-ពាណិជ្ជកម្ម
- បង្កើនកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់ក្រុមហ៊ុនអាជីវកម្ម
- កាត់បន្ថយហានិភ័យដែលអាចកើតឡើងជាយថាហេតុ ដោយប្រើប្រាស់ប្រភពហិរញ្ញប្បទានជាក់លាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
រយៈពេលខ្ចី ទំហំឥណទាន និងអត្រាការប្រាក់
- រយៈពេលខ្ចីអតិបរមា ៣៦ខែ
- ឥណទានដែលមានទំហំ ចាប់ពី ៤០.០០០.០០០ រៀល
- អត្រាការប្រាក់ ចាប់ពី ៧,៥% ក្នុងមួយឆ្នាំ
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងមកសាខារបស់ធនាគារអេស៊ីលីដា ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។