navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាផ្ទេរប្រាក់navigate_nextផ្ទេរប្រាក់ក្រៅប្រទេសតាមម៉ាន់នីក្រាម
ផ្ទេរប្រាក់ក្រៅប្រទេសតាមម៉ាន់នីក្រាម
លោកអ្នកអាចផ្ទេរប្រាក់ទៅ-មក ក្រៅប្រទេស ទូទាំងពិភពលោកបានយ៉ាងឆាប់រហ័ស តាមរយៈ ម៉ាន់នីក្រាម (MoneyGrame) ប្រកបដោយសុវត្ថិភាពខ្ពស់ និងងាយស្រួល។
អត្ថប្រយោជន៍
- ផ្ទេរប្រាក់ចេញទៅក្រៅប្រទេស ជាមួយអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារ ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា។
- ទទួលប្រាក់ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេស ទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវា។
- ទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេស ដោយប្រើលេខសម្ងាត់ ៨ខ្ទង់ និងលិខិតសម្គាល់អត្តសញ្ញាណ ដើម្បីដកប្រាក់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ដោយមិនអស់ថ្លៃសេវា។
លក្ខណៈពិសេស
- ទទួលប្រាក់ផ្ទេរចូលជាដុល្លារ ឬរៀល តាមប្រភេទរូបិយប័ណ្ណនៃគណនីរបស់អ្នកទទួល ហើយអាចដកប្រាក់បានភ្លាមៗនៅតាមម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង។
- ផ្ទេរប្រាក់ចេញទៅក្រៅប្រទេស តាមអេស៊ីលីដាម៉ូបាល ជាប្រាក់ដុល្លារអាមេរិក តាមធនាគារអន្តរការី ដែលមានស្លាកសញ្ញាម៉ាន់នីក្រាម ទូទាំងពិភពលោក។ ករណីរូបិយប័ណ្ណនៃគណនីផ្ទេរចេញជាប្រាក់ផ្សេង នោះប្រព័ន្ធនឹងប្តូរដោយស្វ័យប្រវត្តិទៅជាដុល្លារអាមេរិក។
- អាចមកផ្ទេរប្រាក់ចេញទៅក្រៅប្រទេស នៅតាមបញ្ជរធនាគារ អេស៊ីលីដា ក៏បានដែរ។
- ថ្លៃសេវាផ្ទេរប្រាក់ គិតតែពីអ្នកផ្ទេរតែប៉ុណ្ណោះ ចំពោះអ្នកទទួលមិនគិតថ្លៃសេវាទេ។
ការផ្ទេរប្រាក់
- លោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេស បានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល គ្រប់ពេលវេលា ដោយបញ្ចូលព័ត៌មាននៃការផ្ទេរប្រាក់ និងព័ត៌មានអ្នកទទួល ឱ្យបានត្រឹមត្រូវ។
- លោកអ្នកអាចផ្ទេរបាន ៤ដង ក្នុងមួយថ្ងៃ និងក្នុងមួយដងបាន ៩៩៩៩ ដុល្លារអាមេរិក លើអេស៊ីលីដាម៉ូបាល។
- ឬលោកអ្នកអាចអញ្ជើញមកផ្ទេរប្រាក់នៅតាមបញ្ជរសាខាធនាគារ អេស៊ីលីដា ដែលនៅជិតលោកអ្នក ដោយកាត់ទឹកប្រាក់ចេញពីគណនី ឬផ្ទេរជាសាច់ប្រាក់ ដោយភ្ជាប់មកជាមួយនូវលិខិតសម្គាល់អត្តសញ្ញាណ។
ការទទួលប្រាក់
- លោកអ្នកអាចទទួលប្រាក់ផ្ទេរចូលភ្លាមៗ តាមរយៈគណនី ដោយស្វ័យប្រវត្តិ។
- លោកអ្នកអាចទទួលប្រាក់បាន រហូតដល់ ១០.០០០ ដុល្លារអាមេរិក ឬ ៤០ លានរៀល ក្នុងមួយថ្ងៃ លើអេស៊ីលីដាម៉ូបាល។
- ឬអាចមកដកជាសាច់ប្រាក់ នៅបញ្ជរសាខាធនាគារ អេស៊ីលីដា ដែលនៅជិតលោកអ្នក ដោយបង្ហាញលេខយោង ៨ខ្ទង់ (Reference Number) និងភ្ជាប់មកនូវលិខិតសម្គាល់អត្តសញ្ញាណ ដោយមិនកំណត់ចំនួនទឹកប្រាក់ទទួល។
- មិនគិតថ្លៃសេវាបន្ថែម ពីអ្នកទទួលប្រាក់។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)។