navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាផ្ទេរប្រាក់navigate_nextសេវាផ្ទេរប្រាក់ក្រៅប្រទេស តាមប្រព័ន្ធរៀ
សេវាផ្ទេរប្រាក់ក្រៅប្រទេស តាមប្រព័ន្ធរៀ
សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមប្រព័ន្ធរៀ (Ria Money Transfer) សម្រាប់បម្រើជូនអតិថិជន ដែលមានតម្រូវការក្នុងការ ផ្ទេរ និងទទួលប្រាក់ពីក្រៅប្រទេស ពាសពេញពិភពលោក បានឆាប់រហ័ស ប្រកបដោយសុវត្ថិភាពខ្ពស់។
អត្ថប្រយោជន៍
- អាចផ្ទេរប្រាក់ ដើម្បីទូទាត់ថ្លៃទំនិញនាំចូល ឬថ្លៃសាលា ឬផ្ញើឲ្យក្រុមគ្រួសារ ដែលនៅក្រៅប្រទេស បានគ្រប់ទីកន្លែង។
- អ្នកទទួល អាចដកប្រាក់នៅគ្រប់ទីកន្លែងដែលមានស្លាកសញ្ញារៀ (Ria)។
- អាចទទួលប្រាក់ផ្ទេរចូលគណនីដោយស្វ័យប្រវត្តិ ឬដកជាសាច់ប្រាក់ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ទូទាំងប្រទេស ដោយមិនអស់កម្រៃសេវា។
- មានឱកាសក្នុងការប្រើប្រាស់ផលិតផល-សេវាកម្មថ្មីៗ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
រូបិយប័ណ្ណ និងទំហំទឹកប្រាក់
- ទទួលប្រាក់ពីក្រៅប្រទេស
- ៤០លានរៀល ក្នុងមួយប្រតិបត្តិការ។
- ១ម៉ឺន ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។
- ផ្ទេរប្រាក់ទៅក្រៅប្រទេស
- ៩៩៩៩ ដុល្លារអាមេរិក ក្នុងមួយប្រតិបត្តិការ។
- លោកអ្នកអាចផ្ទេរ ឬទទួលប្រាក់ ដោយ មិនកំណត់ចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់ ក្នុងមួយថ្ងៃ។
ដើម្បីផ្ទេរប្រាក់
- អញ្ជើញមកធនាគារ អេស៊ីលីដា ដែលនៅជិតបំផុត ទូទាំងប្រទេស។
- ភ្ជាប់មកលិខិតសម្គាល់អត្តសញ្ញាណច្បាប់ដើម ដែលមានសុពលភាព។
- ផ្តល់ព័ត៌មានអ្នកផ្ទេរ, អ្នកទទួល, ចំនួនទឹកប្រាក់ផ្ទេរ, គោលបំណង ។ល។
ដើម្បីទទួលប្រាក់
- លោកអ្នកអាច ទទួលប្រាក់ដាក់ចូលក្នុងគណនី ភ្លាមៗ ដោយស្វ័យប្រវត្តិ។
- ឬអាចដកជាសាច់ប្រាក់ នៅបញ្ជរធនាគារ អេស៊ីលីដា ដោយប្រើ លេខយោង (Reference number) ចំនួន ១១ ខ្ទង់
- ផ្តល់ព័ត៌មានអ្នកផ្ទេរ, អ្នកទទួល, ចំនួនទឹកប្រាក់, គោលបំណង ។ល។
- ភ្ជាប់មកលិខិតសម្គាល់អត្តសញ្ញាណច្បាប់ដើម ដែលមានសុពលភាព។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)។