navigate_nextវិជ្ជាជីវៈnavigate_nextដំណឹងជ្រើសរើសបុគ្គលិក
ដំណឹងជ្រើសរើសបុគ្គលិក
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការរីកចម្រើន និងលូតលាស់យ៉ាងឆាប់រហ័ស តាំងពីបានទទួលអាជ្ញាប័ណ្ណជាធនាគារឯកទេសនៅឆ្នាំ២០០០ ។ ធនាគារបានពង្រីកសាខាបន្ថែមពី ៥៦ការិយាល័យ នៅខែមករា ឆ្នាំ២០០១ រហូតដល់ ២៦៥ ការិយាល័យ នៅគ្រប់ខេត្ត-រាជធានី ។
ហើយរហូតមកដល់សព្វថ្ងៃនេះ យើងមានអតិថិជនឥណទានសកម្ម៦១៤.៨៦៣នាក់ និងអតិថិជនផ្ញើប្រាក់៥.០៩១.៧៨៤នាក់ ។ ដើម្បីបំពេញតាមតម្រូវការនៃការរីកចម្រើនផ្ទួនៗរបស់ធនាគារ នាយកដ្ឋានធនធានមនុស្សមានភារកិច្ចយ៉ាងសំខាន់ក្នុងការជ្រើសរើសបុគ្គលិកជាច្រើនបន្ថែមទៀត ។ សព្វថ្ងៃនេះ ធនាគារ អេស៊ីលីដា មានបុគ្គលិក១២.២៣៧នាក់ និងត្រូវបានទទួលស្គាល់ថាជាអ្នកជ្រើសរើសនិស្សិតមានបរិញ្ញាបត្រពីមហាវិទ្យាល័យច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ធនាគារបានធ្វើការរក្សាទុកនូវកម្រិតសមត្ថភាពធនធានមនុស្សបានយ៉ាងប្រសើរ តាមរយៈការហ្វឹកហ្វឺនទាំងបុគ្គលិកចំណូលថ្មី និងកម្មវិធីបំពាក់បំប៉នជាប្រចាំ សម្រាប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន ។
យើងខ្ញុំគាំទ្រធនាគារជាតិទាំងស្រុងចំពោះកិច្ចខិតខំប្រឹងប្រែងជំរុញ និងពង្រឹងដល់ប្រព័ន្ធហិរញ្ញវត្ថុ ។ ទាំងនេះគឺជាចំណែកមួយ ជួយបង្កើននូវជំនឿទុកចិត្តទៅដល់សាធារណជនលើវិស័យធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាអត្ថប្រយោជន៍ដល់បុគ្គលដែលពាក់ព័ន្ធគ្រប់ៗគ្នា ។ ដូច្នេះ រួមជាមួយនឹងកំណែទម្រង់សេដ្ឋកិច្ចដែលកាន់តែទូលំទូលាយ និងស៊ីជម្រៅជាងមុន ដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វានឹងបង្កលក្ខណៈប្រសើរឡើង សម្រាប់ការអភិវឌ្ឍមូលធនជាតិ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
មុខតំណែងកំពុងជ្រើសរើស
ឥឡូវនេះ យើងខ្ញុំមិនទាន់ប្រកាសជ្រើសរើសមុខតំណែងថ្មីបន្ថែមទៀតទេ ។ សូមទស្សនាវេបសាយរបស់ធនាគារអេស៊ីលីដាឱ្យបានញឹកញាប់ ដើម្បីស្វែងរកមុខតំណែងដែលត្រូវនឹងគុណសម្បត្តិរបស់លោកអ្នក ។
សំគាល់ ៖
- បេក្ខភាព ដែលមានអាសយដ្ឋាននៅទីតាំងប្រតិបត្តិការរបស់ធនាគារអេស៊ីលីដាដែលមានតម្រូវការ ត្រូវបានផ្តល់អាទិភាព ។
- បេក្ខភាព ដែលបានដាក់ពាក្យសុំបម្រើការងារក្នុងធនាគារអេស៊ីលីដា ភីអិលស៊ី ពាក្យសុំ និងឯកសារផ្សេងៗដែលបានភ្ជាប់មកជាមួយ គឺមិនអាចសុំដកយកវិញបានឡើយ ។ លើកលែងសញ្ញាបត្រច្បាប់ដើម អាចដកយកវិញបាន ក្រោយពីការផ្ទៀងផ្ទាត់រួច ។
- ការអញ្ជើញមកធ្វើវិសោធនកម្ម សម្រាប់តែបេក្ខភាព ដែលមានលក្ខណសម្បត្តិសមស្រប និងឯកសារគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ ធនាគារអេស៊ីលីដា ភីអិលស៊ី តែប៉ុណ្ណោះ ។
- សូមអញ្ជើញមកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យកណ្តាល, តាមសាខារបស់ធនាគារ ឬបញ្ជូនតាមរយៈអ៊ីម៉ែល (hr.rer@acledabank.com.kh) ។
- យើងខ្ញុំធ្វើការផ្សព្វផ្សាយព័ត៌មានជ្រើសរើសបុគ្គលិកទៅតាមកាលវេលាទៀងទាត់ ដូច្នេះសូមទស្សនាវេបសាយរបស់ធនាគារអេស៊ីលីដាឱ្យបានញឹកញាប់ ដើម្បីស្វែងរកមុខតំណែងដែលត្រូវនឹងគុណសម្បត្តិរបស់លោកអ្នក ។