navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនីអនាគតកុមារ
គណនីអនាគតកុមារ
គណនីអនាគតកុមារ ឬគណនីកុមារ ជាសេវាប្រាក់បញ្ញើ-សន្សំរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលអនុញ្ញាតឱ្យឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល អាចលើកទឹកចិត្ត និងបណ្តុះគំនិតកូន ឬកុមារ ដោយបើកគណនីសម្រាប់កូន ឬកុមារដែលស្ថិតនៅក្នុងបន្ទុក ដើម្បីគ្រប់គ្រងសាច់ប្រាក់ឱ្យមានសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់ ។
គណនីអនាគតកុមារ នឹងត្រូវផ្លាស់ប្តូរប្រភេទទៅជាគណនីបញ្ញើសំចៃធម្មតា ដោយស្វ័យប្រវត្តិនៅពេលកុមារគ្រប់អាយុ ១៨ឆ្នាំ ។
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី នៅលើកុំព្យូទ័រ ឬទូរសព្ទដៃ បានគ្រប់ពេលវេលា។
សំណើបើកគណនីអត្ថប្រយោជន៍
- មានសុវត្ថិភាព និងតម្លាភាពក្នុងការគ្រប់គ្រងសាច់ប្រាក់ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី ។
- ផ្តល់ឱកាសឱ្យកុមារស្វែងយល់ពីអត្ថប្រយោជន៍នៃការសន្សំប្រាក់ និងបង្រៀនកុមារឱ្យមានចំណេះដឹងមូលដ្ឋានក្នុងការទូទាត់តាមរយៈប្រព័ន្ធធនាគារ តាំងពីកុមារភាព ។
- ទទួលបានចំណូលខ្ពស់ពីការប្រាក់ ។
លក្ខណៈពិសេស
- លោកអ្នកអាចបើកគណនីអនាគតកុមារ ជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត ។
- លោកអ្នកអាចទិញប័ណ្ណធានារ៉ាប់រងអាយុជីវិត ដែលបុព្វលាភរ៉ាប់រងសរុប មានចំនួនចាប់ពី ៥.០០០ ដុល្លារអាមេរិក ឡើងទៅ (ករណីមានតម្រូវការ) ។
- មានអ្នករួមគណនី ជាឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល និងត្រូវកំណត់យកឈ្មោះកុមារ ជាឈ្មោះគណនីតែម្តង ។
- កុមារម្នាក់អាចមានគណនីប្រភេទនេះតែមួយប៉ុណ្ណោះ ។ ឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល មិនអាចបើកគណនីមួយប្រើរួមគ្នាសម្រាប់កុមារច្រើននាក់ឡើយ ។
- ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺមិនតម្រូវ ។
- សមតុល្យគណនីអតិបរមា គឺមិនកំណត់ ។
ការដាក់ប្រាក់ ដកប្រាក់ និងការទូទាត់
លោកអ្នកអាចដាក់ប្រាក់សន្សំក្នុងគណនីតាមចំនួនដែលត្រូវបង់បុព្វលាភរ៉ាប់រងអាយុជីវិត (ករណីមានទិញប័ណ្ណធានារ៉ាប់រង) ឬតាមលទ្ធភាពជាក់ស្តែង ។ លោកអ្នកក៏អាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ ឬទូទាត់ផ្សេងៗតាមតម្រូវការ ។
លក្ខណសម្បត្តិ
- ជាអនីតិជន ដែលមានអាយុតិចជាង ១៨ឆ្នាំ (គិតត្រឹមថ្ងៃបើកគណនី) ។
- មានសំបុត្រកំណើត ឬលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ឬឯកសារសម្គាល់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។
contact_supportសម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារអេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។