navigate_nextផលិតផលនិងសេវាnavigate_nextឯកត្តជនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនីមូលបត្រ
គណនីមូលបត្រ
គណនីមូលបត្រ គឺជាប្រភេទគណនីក្រុមហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលអនុញ្ញាតឱ្យក្រុមហ៊ុនមូលបត្រ ឬភ្នាក់ងារពាក់ព័ន្ធដែលបានទទួលអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រកម្ពុជា អាចបើកគណនីសម្រាប់ទូទាត់សាច់ប្រាក់ជួញដូរមូលបត្របាន ។
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី នៅលើកុំព្យូទ័រ ឬទូរសព្ទដៃ បានគ្រប់ពេលវេលា។
សំណើបើកគណនីអត្ថប្រយោជន៍
- ងាយស្រួលប្រើប្រាស់លើប្រតិបត្តិការសាច់ប្រាក់ និងទូទាត់សាច់ប្រាក់ ក្នុងដំណើរការជួញដូរមូលបត្រ នៅក្នុងទីផ្សារមូលបត្រកម្ពុជា ។
- មានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ ។
លក្ខណៈពិសេស
- ផ្តល់ជម្រើសជូនលោកអ្នកក្នុងការបើកគណនីដូចជា គណនីចរន្ត គណនីបញ្ញើសំចៃ ឬគណនីបញ្ញើតាមតម្រូវការ ។
- ប្រើប្រាស់ជាពិសេសសម្រាប់ប្រតិបត្តិការទាក់ទងនឹងមូលបត្រ ។
- ផ្តល់ភាពងាយស្រួលលើការជួញដូរ និងទូទាត់សាច់ប្រាក់មូលបត្រ តាមរយៈគណនីរបស់ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និងទូទាត់មូលបត្រ ។
- ការទូទាត់សាច់ប្រាក់ចេញពីគណនីមូលបត្រ ស្ថិតក្រោមការបង្គាប់ឱ្យទូទាត់ ឬការទទួលបានព័ត៌មានអេឡិចត្រូនិកបង្គាប់ឱ្យទូទាត់ ពីប្រព័ន្ធរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ។
រូបិយវត្ថុ
ប្រភេទរូបិយវត្ថុនៃគណនីមូលបត្រគឺ ប្រាក់រៀល និងប្រាក់ដុល្លារ ។
អត្រាការប្រាក់
អត្រាការប្រាក់នៃគណនីមូលបត្រ ត្រូវបានគិតបង្គរជារៀងរាល់ថ្ងៃ និងកត់ត្រាចូលក្នុងគណនីជារៀងរាល់ខែ ។
លក្ខខណ្ឌតម្រូវ
- បំពេញទម្រង់បែបបទមួយចំនួនដូចជា ៖ ពាក្យសុំចុះឈ្មោះប្រើប្រាស់គណនីក្រុមហ៊ុន ពាក្យសុំបើកគណនី និងគំរូហត្ថលេខាបើកគណនីក្រុមហ៊ុន ។
- ផ្តល់ឯកសារគាំទ្រដូចខាងក្រោម ៖
- ឯកសារសម្គាល់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនរបស់ម្ចាស់គណនី ដែលនៅមានសុពលភាពយ៉ាងតិច ៣ខែ ។
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក-នាយិកា ភាគហ៊ុនិក ឬដៃគូ ។
- លិខិតប្រគល់សិទ្ធិ ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាលលើការបើកគណនី ។
- អនុស្សរណៈ និងលក្ខន្តិកៈក្រុមហ៊ុន ឬស្ថាប័ន ។
- វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬលិខិតអនុញ្ញាតឱ្យដំណើរការក្រុមហ៊ុន ឬស្ថាប័ន ។
- អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រណាមួយ ក្នុងចំណោមវិញ្ញាបនបត្រ ដែលទទួលបានពីគណៈកម្មការមូលបត្រកម្ពុជា ដូចជាក្រុមហ៊ុនធានាទិញមូលបត្រ ក្រុមហ៊ុនជួញដូរមូលបត្រ ក្រុមហ៊ុនជើងសារមូលបត្រ ក្រុមហ៊ុនប្រឹក្សាវិនិយោគ ឬភ្នាក់ងារពាក់ព័ន្ធដទៃទៀត ។
- ប័ណ្ណប៉ាតង់ ។
- របាយការណ៍ហិរញ្ញវត្ថុ ឬរបាយការណ៍ប្រចាំឆ្នាំ (ប្រសិនបើមាន) ។
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត (ប្រសិនបើចាំបាច់) ។
- ត្រូវដាក់ប្រាក់តម្កល់ដំបូង បើពុំនោះទេ លុះត្រាតែមានការយល់ព្រមជាមុនពីយើងខ្ញុំ ។
- ត្រូវបើកគណនីចំនួនបួន ៖
- គណនីចំនួនពីរ ជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក សម្រាប់គណនីផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនមូលបត្រ
- គណនីចំនួនពីរ ជាប្រាក់រៀល និងជាប្រាក់ដុល្លារអាមេរិក សម្រាប់គណនីសាច់ប្រាក់អតិថិជនរបស់ក្រុមហ៊ុនមូលបត្រ ៕
រាល់ឯកសារទាំងអស់ខាងលើ ជាច្បាប់ថតចម្លងដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយច្បាប់ដើម ឬជាច្បាប់ថតចម្លងដែលមានបញ្ជាក់ថាបានចម្លងត្រឹមត្រូវតាមច្បាប់ដើម ដោយសារការី ឬអាជ្ញាធរមានសមត្ថកិច្ច និងតម្រូវឱ្យផ្តល់ជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬត្រូវបានបកប្រែមកជាភាសាខ្មែរ ឬអង់គ្លេស ។