navigate_nextផលិតផល និងសេវាnavigate_nextឯកត្តជនnavigate_nextសេវាបញ្ញើ-សន្សំnavigate_nextគណនី Euro Flex
គណនី Euro Flex
គណនី Euro Flex គឺជាគណនីចរន្តប្រាក់អឺរ៉ូ ដែលតាមរយៈគណនីដដែលនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី អនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការដក-ដាក់ជាសាច់ប្រាក់ ឬមូលប្បទានប័ត្រជាប្រាក់អឺរ៉ូ ប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ ឬប្រាក់ផ្សេងទៀតបានតាមសេចក្តីត្រូវការ ដោយផ្អែកលើអត្រាប្តូរប្រាក់ផ្លូវការ (Prevailing Exchange Rate) របស់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅពេលធ្វើប្រតិបត្តិការដក-ដាក់ប្រាក់ ។
ឥឡូវនេះលោកអ្នកអាចស្នើសុំបើកគណនីថ្មី នៅលើកុំព្យូទ័រ ឬទូរសព្ទដៃ បានគ្រប់ពេលវេលា។
សំណើបើកគណនីគុណប្រយោជន៍
- សម្រួលដល់អតិថិជនដែលចង់រក្សាស្ថានភាពទុនជាប្រាក់អឺរ៉ូ ឬរក្សាមូលនិធិដើមជាប្រាក់អឺរ៉ូទៅតាមគម្រោងដើមដែលបានផ្តល់ជាប្រាក់អឺរ៉ូ
- អតិថិជនអាចដក-ដាក់ជាសាច់ប្រាក់ ឬជាមូលប្បទានប័ត្រប្រាក់ផ្សេងៗទៀតបាន
- ងាយស្រួលក្នុងការតាមដានអត្រាប្តូរប្រាក់នៅលើរបាយការណ៍តែមួយ ដែលបានផ្តល់ជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី
- ងាយស្រួលក្នុងការធ្វើការចំណាយទៅក្រៅប្រទេស ដោយមិនចាំបាច់ប្តូរប្រាក់នៅធនាគារខាងក្រៅ ដែលអាចឱ្យអតិថិជនខាតបង់នូវអត្រាប្តូរប្រាក់ លើសពីនេះទៀតអតិថិជនចំណាយពេលខ្លី ក្នុងការទទួលប្រាក់ ។
ងាយស្រួលប្រើ
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី *
- ដាក់ប្រាក់ ដកប្រាក់ ឬផ្ទេរប្រាក់ដោយមិនចាំបាច់កាន់សាច់ប្រាក់សុទ្ធ
- ផ្ទេរប្រាក់យ៉ាងលឿនតាមបណ្ដាញប្រតិបត្តិការគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា
- ធ្វើរបាយការណ៍រៀងរាល់ខែជូនអតិថិជន
សំគាល់ ៖
- * ប្រសិនបើបិទគណនីក្រោយពីថ្ងៃបើកគណនីរយៈពេល៣ខែ។ សម្រាប់គណនីប្រាក់រៀល បិទក្នុងរយៈពេល៣ខែ ក៏មិនគិតថ្លៃសេវាដែរ។
- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារអេស៊ីលីដា ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ។