navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextប្រើប័ណ្ណសមាជិក CSS ដកប្រាក់ និងផ្ទេរប្រាក់តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា
ប្រើប័ណ្ណសមាជិក CSS ដកប្រាក់ និងផ្ទេរប្រាក់តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០
ប្រើប័ណ្ណរបស់សមាជិក CSS លោកអ្នកអាចដកប្រាក់ និងផ្ទេរប្រាក់ តាមរយៈម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេសបានយ៉ាងងាយស្រួល ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានម៉ាស៊ីនអេធីអឹមចំនួន ៦២៧គ្រឿង ទូទាំងប្រទេសកម្ពុជា ។ សូមចុចទីនេះ ដើម្បីពិនិត្យមើលទីតាំងម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ទាំងអស់ ។
របៀបដកប្រាក់តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា ដោយប្រើប័ណ្ណរបស់សមាជិក CSS ៖
- សូមបញ្ចូលប័ណ្ណ CSS របស់លោកអ្នក
- សូមជ្រើសរើសភាសា
- សូមបញ្ចូលលេខសម្ងាត់របស់លោកអ្នក
- ជ្រើសរើសប្រភេទប្រតិបត្តិការ (ដកប្រាក់)
- ជ្រើសរើសប្រភេទរូបិយប័ណ្ណ (រៀល ឬដុល្លារ)
- ជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវដក (សូមចុចលើ "ផ្សេងៗ" ប្រសិនលោកអ្នកត្រូវការបញ្ចូលចំនួនទឹកប្រាក់)
- បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក
- សូម "ចុចត្រង់នេះដើម្បីបន្ត"
- បន្ទាប់មកម៉ាស៊ីននឹងបង្ហាញថ្លៃសេវា (សូមជ្រើសរើស "បាទ/ចាស" ប្រសិនបើលោកអ្នកយល់ព្រម)
- សូមយលប័ណ្ណ និងប្រាក់របស់លោកអ្នក (ម៉ាស៊ីននឹងទាញប្រាក់ចូលវិញដោយស្វ័យប្រវត្តិ ក្នុងរយៈពេល ១៥វិនាទី)
របៀបផ្ទេរប្រាក់តាមម៉ាស៊ីនអេធីអឹម អេស៊ីលីដា ដោយប្រើប័ណ្ណរបស់សមាជិក CSS ៖
- សូមបញ្ចូលប័ណ្ណ CSS របស់លោកអ្នក
- សូមជ្រើសរើសភាសា
- សូមបញ្ចូលលេខសម្ងាត់របស់លោកអ្នក
- ជ្រើសរើសប្រភេទប្រតិបត្តិការ (ផ្ទេរប្រាក់)
- ជ្រើសរើស "ផ្ទេរប្រាក់ទៅគណនីធនាគារផ្សេង"
- ជ្រើសរើសស្ថាប័នដែលទទួលប្រាក់ផ្ទេរ
- បញ្ចូលលេខគណនីទទួលប្រាក់ផ្ទេរ
- ជ្រើសរើសប្រភេទរូបិយប័ណ្ណ (រៀល ឬដុល្លារ)
- បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ទេរ
- ផ្ទៀងផ្ទាត់ប្រតិបត្តិការផ្ទេរប្រាក់របស់លោកអ្នក (លេខគណនី ចំនួនទឹកប្រាក់ផ្ទេរ និងកម្រៃសេវា)
- បន្ទាប់មកចុចលើ "បាទ/ចាស"