navigate_nextព័ត៌មានnavigate_nextថ្ងៃឈប់សម្រាកសាធារណៈ
ថ្ងៃឈប់សម្រាកសាធារណៈនៅកម្ពុជា សម្រាប់ឆ្នាំ២០២៥
០១ មករា | ទិវាចូលឆ្នាំសកល |
០៧ មករា | ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ |
០៨ មីនា | ទិវាអន្តរជាតិនារី |
១៤-១៥-១៦ មេសា | ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ |
០១ ឧសភា | ទិវាពលកម្មអន្តរជាតិ |
១១ ឧសភា | ពិធីបុណ្យវិសាខបូជា |
១៤ ឧសភា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
១៥ ឧសភា | ព្រះរាជពិធីច្រត់ព្រះនង្គ័ល |
១៨ មិថុនា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ |
២១-២២-២៣ កញ្ញា | ពិធីបុណ្យភ្ជុំបិណ្ឌ |
២៤ កញ្ញា | ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
១៥ តុលា | ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" |
២៩ តុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
០៤-០៥-០៦ វិច្ឆិកា | ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក |
០៩ វិច្ឆិកា | ពិធីបុណ្យឯករាជ្យជាតិ |
២៩ ធ្នូ | ទិវាសន្តិភាពនៅកម្ពុជា |
ថ្ងៃឈប់សម្រាកខាងលើ គឺយោងប្រកាសលេខ ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។