របៀបដកប្រាក់រហ័ស (Quick Cash) តាមលេខកូដ (មិនប្រើប័ណ្ណ)
I. អេស៊ីលីដាម៉ូបាល

- 1. បើកកម្មវិធី "អេស៊ីលីដាម៉ូបាល" ស៊ូភើអេប
- 2. ជ្រើសរើសម៉ីនុយ "ដកប្រាក់រហ័ស / Quick Cash"

3. បញ្ចូលលេខសម្ងាត់ ស្កេនម្រាមដៃ ឬស្កេនផ្ទៃមុខ

- 4. ជ្រើសរើសដកប្រាក់ពីអេធីអឹម ឬដៃគូ
- 5. ជ្រើសរើសគណនីដកប្រាក់ចេញ
- 6. បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក
- 7. ចុចប៊ូតុង "យល់ព្រម"

8. លោកអ្នកនឹងទទួលបានលេខកូដសម្ងាត់មាស ៦ខ្ទង់ សម្រាប់ប្រើដើម្បីដកប្រាក់ (លេខកូដនេះ មានសុពលភាពតែ ២៤ម៉ោង)
II. ដកប្រាក់ពីម៉ាស៊ីនអេធីអឹម

- 9. សូមទៅកាន់ ATM រួចចុចលើប៊ូតុងណាមួយ ឬចុចលើ Screen របស់ ATM
- 10. ជ្រើសរើសភាសា

11. ជ្រើសរើសម៉ីនុយ "ដកប្រាក់រហ័សតាម លេខកូដ"

- 12. បញ្ចូលលេខកូដ ដែលបានបង្កើតលើអេស៊ីលីដាម៉ូបាល
- 13. ចុចប៊ូតុង "បាទ/ចាស"

- 14. បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក ដូចចំនួនទឹកប្រាក់ដែលបានបង្កើតនៅលើអេស៊ីលីដាម៉ូបាល
- 15. ចុចប៊ូតុង "បាទ/ចាស"

16. សូមយកប្រាក់របស់លោកអ្នក ពីអេធីអឹម