ការបង្ហាញ KHQR៖ សម្រាប់ឱ្យភ្ញៀវស្កេនទូទាត់បានគ្រប់ធនាគារ។
ម៉ឺនុយ Sale៖ សម្រាប់កំណត់ចំនួនទឹកប្រាក់ទូទាត់តាម KHQR និងកាត។
ម៉ឺនុយ Void៖ សម្រាប់មោឃភាព (Cancel) ប្រតិបត្តិការតាមកាតដែលមិនទាន់បាន Settle នៅក្នុងថ្ងៃ។
ម៉ឺនុយ Refund៖ សម្រាប់ប្រតិបត្តិការតាមកាតដែលបាន Settle រួចហើយ។
ម៉ឺនុយ Pre-Auth៖ សម្រាប់បង្ខាំង ឬបង្កកចំនួនទឹកប្រាក់លើកាត។
ម៉ឺនុយ Pre-Auth Complete៖ សម្រាប់អនុម័តលើប្រតិបត្តិការបង្ខាំង ឬបង្កកចំនួនទឹកប្រាក់លើកាតទាំងអស់ ឬចំណែកខ្លះ។
ម៉ឺនុយ Tip Adjustment៖ សម្រាប់ឱ្យប្រាក់លើកទឹកចិត្ត សម្រាប់ប្រតិបត្តិការទូទាត់ដោយប្រើកាតដែលមិនទាន់បិទបញ្ជី (Settlement)។
ម៉ឺនុយ Settlement៖ សម្រាប់បិទបញ្ជីប្រតិបត្តិការលក់ (Close Batch) អាចបិទបញ្ជីមួយវេន ឬប្រចាំថ្ងៃ ដើម្បីបញ្ជូនទិន្នន័យមកប្រព័ន្ធធនាគារកណ្តាល (យ៉ាងហោចណាច់ត្រូវធ្វើមួយថ្ងៃម្តង)។