របៀបស្នើសុំឥណទានធានាដោយប្រាក់បញ្ញើ
verifiedមានតម្រូវការប្រាក់កម្ចីភ្លាមៗ មានអីពិបាក! លោកអ្នកអាចស្នើសុំប្រាក់កម្ចីធានាដោយប្រាក់បញ្ញើមានកាលកំណត់ តាមអេស៊ីលីដាម៉ូបាល បានយ៉ាងងាយស្រួល និងទទួលបានប្រាក់កម្ចីភ្លាមៗ។
ឥណទានពិសេស ដែលដាក់ធានាដោយប្រាក់បញ្ញើ នៅលើអេស៊ីទាន់ចិត្ត! លោកអ្នកនឹងទទួលបានប្រាក់កម្ចីភ្លាមៗ ដោយមិនបាច់មានឯកសារស្មុគស្មាញ។ ជាពិសេសធនាគារគិតការប្រាក់ លើចំនួនទឹកប្រាក់ដែលលោកអ្នកដកប្រើប៉ុណ្ណោះ។
ងាយស្រួល និងចំណេញ សម្រាប់អ្នកមានប្រាក់បញ្ញើមានកាលកំណត់! ស្នើកម្ចីធានាដោយប្រាក់បញ្ញើឥឡូវនេះ!

- បើកកម្មវិធី "អេស៊ីលីដាម៉ូបាល"
- ជ្រើសរើសម៉ឺនុយ "ប្រាក់កម្ចី"
- សូមស្កែនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើស "ឥណទានធានាដោយប្រាក់បញ្ញើ" (លោកអ្នកត្រូវមានប្រាក់បញ្ញើមានកាលកំណត់ជាមួយធនាគារ អេស៊ីលីដា ទើបស្នើឥណទាននេះបាន)
- ជ្រើសរើស ប្រាក់បញ្ញើមានកាលកំណត់ សម្រាប់ដាក់ធានាឥណទាន
- ប្រព័ន្ធនឹងបង្កើតឥណទាន ដោយស្វ័យប្រវត្តិ។ សូមពិនិត្យ និងយល់ព្រមតាមលក្ខខណ្ឌ
- ចុចប៊ូតុង "យល់ព្រម"
- ផ្ទៀងផ្ទាត់ប្រតិបត្តិការឡើងវិញ
- ចុចប៊ូតុង "យល់ព្រម"
- ប្រតិបត្តិការបានរួចរាល់