របៀបស្នើដំណើរការ គណនីគ្មានសកម្មភាព
verifiedមានដឹងអត់? យើងអាចស្នើដំណើរការ "គណនីគ្មានសកម្មភាព (Dormant Account)" នៅលើអេស៊ីទាន់ចិត្ត បានដោយខ្លួនឯង និងមិនគិតថ្លៃសេវា។ គណនីគ្មានសកម្មភាព ជាគណនីធនាគារដែលមិនមានប្រតិបត្តិការ រយៈពេលចាប់ពី 365 ថ្ងៃ។
ភ្ជាប់គណនីធនាគារ លើអេស៊ីទាន់ចិត្ត ដើម្បីគ្រប់គ្រង និងធ្វើប្រតិបត្តិការជាមួយមុខងារពិសេសៗជាច្រើន បានកាន់តែងាយស្រួល។
- បើកកម្មវិធី "អេស៊ីទាន់ចិត្ត"
- ជ្រើសរើសម៉ឺនុយ "គណនី"
- សូមស្កែនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ប្រសិនបើលោកអ្នកមាន "គណនីគ្មានសកម្មភាព" ដែលបានភ្ជាប់លើអេស៊ីទាន់ចិត្ត ប្រព័ន្ធនឹងបង្ហាញគណនីគ្មានសកម្មភាពនោះ
- សូមចុចលើគណនីគ្មានសកម្មភាពនោះ
- បន្ទាប់មកភ្នាក់ងារធនាគារ នឹងដំណើរការគណនីនោះជូនលោកអ្នកឡើងវិញ ដោយស្វ័យប្រវត្តិ។