របៀបបើកមុខងារ បញ្ជាក់ទឹកប្រាក់ជាសំឡេង
verifiedមុខងារថ្មី! បញ្ជាក់ជាសំឡេងចំនួនទឹកប្រាក់ ទាំងពេលលុយចូល និងលុយចេញ។ ឥឡូវនេះ អេស៊ីស៊ូភើអេប អាចជូនដំណឹងជាសំឡេងបញ្ជាក់ពីចំនួនទឹកប្រាក់ប្រតិបត្តិការចូល និងចេញ ដែលធ្វើឱ្យការទូទាត់កាន់តែងាយស្រួល សម្រាប់អ្នកប្រើប្រាស់ និងអាជីវករទាំងអស់។
- បើកកម្មវិធី "អេស៊ីស៊ូភើអេប"
- ចុច "ម៉ឺនុយ" នៅជ្រុងខាងក្រោមស្តាំដៃ
- ចុច "កំណត់មុខងារផ្សេងៗ"
- ជ្រើសរើស "បញ្ជាក់ទឹកប្រាក់ជាសំឡេង"
- សូមស្កេនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើសភាសាសំឡេង (ខ្មែរ អង់គ្លេស ចិន)
- បើកសំឡេងទឹកប្រាក់ចូល និងទឹកប្រាក់ចេញ
*** បញ្ជាក់៖ សូមបើកសំឡេងទូរសព្ទ (បិទ Silent Mode) ដើម្បីឮលំឡេងបញ្ជាក់ពេលទឹកប្រាក់ចូលគណនី។

