របៀបផ្លាស់ប្តូរឯកសារអត្តសញ្ញាណថ្មី លើគណនីធនាគារ
verifiedផ្លាស់ប្តូរឯកសារសម្គាល់អត្តសញ្ញាណដែលផុតសុពលភាព លើគណនីធនាគារ (ដែលមានលេខ១៤ខ្ទង់) ក្នុងអេស៊ីស៊ូភើអេប ដើម្បីបន្តប្រើប្រាស់សេវាធនាគារសេវាធនាគារគ្រប់ប្រភេទដោយរលូន។
ប្រើសិនបើឯកសារសម្គាល់អត្តសញ្ញាណរបស់លោកអ្នក នៅលើគណនីធនាគារ បានផុតសុពលភាព នោះធនាគារនឹងផ្ញើសារជូនដំណឹង (Notification) នៅលើអេស៊ីស៊ូភើអេប។ សូមចុចលើសារជូនដំណឹងនោះ ដើម្បីប្តូរឯកសារសម្គាល់អត្តសញ្ញាណថ្មីរបស់លោកអ្នក ឬចូលតាមជំហាន ដូចខាងក្រោម៖
- ចូលកម្មវិធីអេស៊ីស៊ូភើអេប
- ចុចលើ "គណនី"
- សូមស្កេនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ចុចលើ សញ្ញាចុចបី (more_horiz) នៅលើគណនីធនាគារដែលចង់ប្តូរព័ត៌មាន
- ជ្រើសរើស "បច្ចុប្បន្នភាពព័ត៌មាន"
- សូមពិនិត្យ និងធ្វើបច្ចុប្បន្នភាព ឯកសារសម្គាល់អត្តសញ្ញាណថ្មី
- ចុច "យល់ព្រម"
- ការធ្វើបច្ចុប្បន្នភាពបានរួចរាល់ សូមរង់ចាំភ្នាក់ងារធនាគារពិនិត្យ និងអនុម័ត

