ផ្ទេរប្រាក់ក្រៅប្រទេសតាមវីសាប៊ីធូប៊ី
verifiedឥឡូវនេះ អតិថិជនដែលជាតំណាងក្រុមហ៊ុន-ស្ថាប័ន អាចផ្ទេរប្រាក់ឆ្លងដែនតាមវីសាប៊ីធូប៊ី ពីគណនីក្រុមហ៊ុនដែលភ្ជាប់ជាមួយអេស៊ីស៊ូភើអេប ទៅអ្នកទទួលជាក្រុមហ៊ុននៅក្រៅប្រទេស បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
- ទំហំទឹកប្រាក់ផ្ទេរ៖ ៤០លានរៀល និង ១០.០០០ដុល្លារ ក្នុងមួយថ្ងៃ។
- ថ្លៃសេវាផ្ទេរប្រាក់៖
- ៦០.០០០រៀល ឬ ១៥ដុល្លារ៖ ទឹកប្រាក់ផ្ទេរ រហូតដល់ ២០លានរៀល ឬ ៥.០០០ដុល្លារ។
- ៦៤.០០០រៀល ឬ ១៦ដុល្លារ៖ ទឹកប្រាក់ផ្ទេរ រហូតដល់ ៤០លានរៀល ឬ ១០.០០០ដុល្លារ។
- ថ្លៃសេវាមោឃភាពគ្រប់ករណី៖ ៣២០.០០០រៀល ឬ ៨០ដុល្លារ។
របៀបផ្ទេរប្រាក់៖
- ចូលកម្មវិធីអេស៊ីស៊ូភើអេប
- ចុច "ផ្ទេរប្រាក់"
- សូមស្កេនស្នាមម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើស "ផ្ទេរប្រាក់ក្រៅប្រទេស"
- ជ្រើសរើស "វីសាប៊ីធូប៊ី"
- បំពេញព័ត៌មានផ្ទេរប្រាក់
- យល់ព្រមតាមកិច្ចព្រមព្រៀង និងលក្ខខណ្ឌ
- ចុច "ដាក់ស្នើ"
- ផ្ទៀងផ្ទាត់ព័ត៌មានផ្ទេរប្រាក់
- ចុច "បញ្ជាក់"
- ប្រតិបត្តិការបានរួចរាល់ សូមរង់ចាំការត្រួតពិនិត្យ និងអនុម័តិពីក្រុមហ៊ុនវីសា
តារាងឈ្មោះប្រទេស អាចផ្ទេរប្រាក់តាមវីសាប៊ីធូប៊ី នៅលើអេស៊ីស៊ូភើអេប

