ដំណឹងឯកជនភាព

ភាសាខ្មែរ|English

លក្ខខណ្ឌប្រតិបត្តិការសេវាផ្ទេរប្រាក់ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

សូមអានលក្ខខណ្ឌនេះដោយប្រុងប្រយ័ត្ន ដើម្បីយល់ឱ្យបានច្បាស់លាស់នូវសេវាផ្ទេរប្រាក់របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ លក្ខខណ្ឌនេះបង្កើតឡើងសម្រាប់ប្រើជាកិច្ចព្រមព្រៀងក្នុងប្រតិបត្តិការផ្ទេរប្រាក់ រវាងលោក-លោកស្រីជាមួយធនាគារ។

ការទទួលខុសត្រូវរបស់អតិថិជន

  1. លោក-លោកស្រីត្រូវប្រាកដថារាល់ព័ត៌មានដែលបានបំពេញលើទម្រង់ផ្ទេរប្រាក់ពិតជាត្រឹមត្រូវ និងគ្រប់គ្រាន់។
  2. ករណីមានការកែប្រែព័ត៌មានពន្យារពេលទូទាត់ ឬបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ លោក-លោកស្រីត្រូវជូនដំណឹងមកធនាគារ អេស៊ីលីដា ភីអិលស៊ី ជាលាយលក្ខណ៍អក្សរ។
  3. លោក-លោកស្រីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះច្បាប់ជាតិ និងអន្តរជាតិលើប្រតិបត្តិការផ្ទេរប្រាក់នេះក្នុងនាមខ្លួនឯងផ្ទាល់ និងសាច់ញាតិ ឬប្រតិបត្តិការទូទាត់ក្រោមកិច្ចសន្យា។
  4. លោក-លោកស្រីត្រូវសហការក្នុងការផ្តល់ឯកសារគាំទ្រពាក់ព័ន្ធនឹងប្រតិបត្តិការផ្ទេរប្រាក់ ករណីធនាគារមានតម្រូវការ។
  5. ទំនាក់ទំនងហិរញ្ញវត្ថុ ជាទូទៅកើតមាននៅពេលដែលមានប្រតិបត្តិការពីររវាងក្រុមហ៊ុន-សហគ្រាស និងក្រុមហ៊ុន-សហគ្រាសដែលជាសម្ព័ន្ធញាតិនឹងគ្នា។ នេះមានន័យថា បុគ្គលជាប្រតិបត្តិករអាចកាន់កាប់ភាគហ៊ុនមួយផ្នែក ឬទាំងស្រុងរបស់ប្រតិបត្តិករផ្សេងទៀតដោយផ្ទាល់ ឬដោយប្រយោល។

    ទំនាក់ទំនងហិរញ្ញវត្ថុ៖

  6. លោក-លោកស្រីទទួលខុសត្រូវទាំងស្រុងទៅលើភាពត្រឹមត្រូវនៃឯកសារគាំទ្រប្រតិបត្តិការផ្ទេរប្រាក់ និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានទាក់ទងនឹងឯកសារគាំទ្រដែលបានផ្តល់ជូននេះ ដោយរួមបញ្ចូលទាំងការបាត់បង់ ឬបង្ខាំង ឬបង្វែរប្រតិបត្តិការត្រឡប់មកវិញ ឬបង្កក ឬលុបចោលការផ្ទេរប្រាក់ ប្រសិនបើធនាគារ ឬធនាគារដៃគូមិនអាចទទួលធ្វើប្រតិបត្តិការបាន ឬធនាគារអន្តរការីរកឃើញថាប្រតិបត្តិការមានពាក់ព័ន្ធនឹងសកម្មភាពមិនស្របច្បាប់ និង/ឬអំពើល្មើស ច្បាប់/បទប្បញ្ញត្តិជាតិ និង/ឬអន្តរជាតិ។

ប្រតិបត្តិការផ្ទេរប្រាក់

  1. ប្រតិបត្តិការសេវាផ្ទេរប្រាក់នឹងត្រូវធ្វើឡើងក្រោយពេល ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានទម្រង់ផ្ទេរប្រាក់ពីលោក-លោកស្រី។
  2. ធនាគារនឹងធ្វើប្រតិបត្តិការទូទាត់ទៅតាមព័ត៌មានដែលបានបញ្ជាក់នៅក្នុងទម្រង់ផ្ទេរប្រាក់ប៉ុណ្ណោះ ដូច្នេះធនាគារនឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ និងការចំណាយផ្សេងៗដែលបណ្ដាលមកពីការផ្ដល់ព័ត៌មានមិនត្រឹមត្រូវ មិនគ្រប់គ្រាន់ និងមិនច្បាស់លាស់នោះឡើយ។
  3. ប្រតិបត្តិការផ្ទេរប្រាក់ ជាប្រភេទរូបិយប័ណ្ណផ្សេងក្រៅពីរូបិយវត្ថុប្រាក់រៀល និងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ទោះបីអ្នកទទួលផលមានគណនី ឬគ្មានគណនីក៏ដោយ គឺអាចដកបាននៅពេលធនាគារមានបម្រុងសាច់ប្រាក់រូបិយប័ណ្ណប្រភេទនោះគ្រប់គ្រាន់ប៉ុណ្ណោះ។ បើមិនដូច្នោះទេ អតិថិជនត្រូវដកជាប្រាក់រៀល ឬដុល្លារអាមេរិកដោយគិតទៅតាមអត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពេលដកសាច់ប្រាក់នោះ។
  4. ប្រតិបត្តិការផ្ទេរប្រាក់ទៅអ្នកទទួលគ្មានគណនី៖
  5. ការបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ ធនាគារនឹងប្រគល់ជូនតែចំនួនប្រាក់ផ្ទេរប៉ុណ្ណោះ រីឯកម្រៃសេវានឹងមិនបង្វែរជូនលោក-លោកស្រីវិញឡើយ។ ចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេសនឹងទទួលបានទឹកប្រាក់ជាក់ស្តែងក្រោយពេលធនាគារនៅក្រៅប្រទេសបង្វែរទឹកប្រាក់នោះមកវិញ (ករណីទឹកប្រាក់បង្វែរខុសពីរូបិយប័ណ្ណគណនីអ្នកផ្ញើ ធនាគារនឹងធ្វើការបញ្ចូលទឹកប្រាក់ក្នុងគណនីអ្នកផ្ញើវិញដោយគិតតាមអត្រាប្តូរប្រាក់ជាក់ស្តែង) ឬពុំអាចទទួលទឹកប្រាក់បានឡើយ ប្រសិនបើអ្នកទទួលនៅក្រៅប្រទេសមិនអនុញ្ញាតឱ្យបង្វែរប្រាក់ត្រលប់ទៅលោក-លោកស្រីវិញ។
  6. ជម្រើសបង់ថ្លៃសេវា "OUR" មានន័យថា ធនាគារ អេស៊ីលីដា ធានាថាទឹកប្រាក់នឹងត្រូវបានផ្ទេរទៅកាន់ធនាគារទទួលផលបានគ្រប់ចំនួន។ មួយវិញទៀត ធនាគារទទួលផលអាចនឹងគិតថ្លៃសេវាផ្សេងៗបន្ថែម ហេតុដូចនេះ ធនាគារ អេស៊ីលីដា មិនធានាថាអ្នកទទួលផលនឹងទទួលបានប្រាក់ផ្ទេរគ្រប់ចំនួននោះទេ។

ប្រភេទរូបិយប័ណ្ណ

ប្រតិបត្តិការផ្ទេរប្រាក់អាចធ្វើឡើងជាប្រភេទរូបិយវត្ថុប្រាក់រៀល រូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក រូបិយប័ណ្ណប្រាក់បាតថៃ និងរូបិយប័ណ្ណផ្សេងៗទៀត ដែលធនាគារ អេស៊ីលីដា ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ករណីប្រតិបត្តិការផ្ទេរប្រាក់មានប្រភេទរូបិយប័ណ្ណផ្សេងគ្នា ត្រូវឆ្លងកាត់អត្រាប្ដូរប្រាក់ផ្លូវការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅពេលទូទាត់ចូលគណនី។

កម្រៃសេវាផ្ទេរប្រាក់

  1. លោក-លោកស្រី ត្រូវពិនិត្យលើថ្លៃសេវាដែលធនាគារដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឬថ្លៃសេវាដែលបានព្រមព្រៀងគ្នាឱ្យបានច្បាស់លាស់ មុននឹងសម្រេចធ្វើប្រតិបត្តិការនីមួយៗ និងយល់ព្រមបង់ជាសាច់ប្រាក់ ឬឱ្យធនាគារកាត់កងទឹកប្រាក់ពីគណនីរបស់ខ្លួនដើម្បីទូទាត់កម្រៃសេវា និងការចំណាយផ្សេងៗដែលពាក់ព័ន្ធ។
  2. ថ្លៃសេវាលើប្រតិបត្តិការផ្ទេរប្រាក់ដែលបានព្រមព្រៀងរួចហើយមិនអនុញ្ញាតឱ្យកែប្រែ ឬផ្លាស់ប្តូរដោយពុំមានការយល់ព្រមពីភាគីណាមួយឡើយ។
  3. ចំពោះការផ្ទេរប្រាក់ទៅក្រៅប្រទេសតាមប្រព័ន្ធ SWIFT ធនាគារអាចស្នើសុំលោក-លោកស្រីឱ្យបង់កម្រៃសេវាបន្ថែម ទៅលើការកែប្រែព័ត៌មាន ឬបន្ថែមព័ត៌មានករណីមានតម្រូវការពីធនាគារនៅក្រៅប្រទេស។

ការរក្សាការសម្ងាត់

រាល់ព័ត៌មានផ្ទេរប្រាក់ ត្រូវបានរក្សាការសម្ងាត់ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកលែងតែករណីដូចជា៖

  1. ធនាគារមានតម្រូវការព័ត៌មានសម្រាប់រៀបចំរបាយការណ៍ ឬសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត ឬច្បាប់តម្រូវ។
  2. ករណីមានដីកាពីតុលាការ ឬអាជ្ញាធរមានសមត្ថកិច្ចក្នុងគោលបំណងស៊ើបអង្កេត ឬដំណើរការផ្លូវច្បាប់ទាក់ទងនឹងបទល្មើសដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល។

ការប្រឆាំងការសំអាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

លោក-លោកស្រីយល់ព្រមឱ្យធនាគារពន្យារពេលទូទាត់ បង្ខាំង ឬបញ្ឈប់ប្រតិបត្តិការផ្ទេរប្រាក់ ប្រសិនបើធនាគារ អេស៊ីលីដា ភីអិលស៊ី ឬធនាគារអន្តរការីរកឃើញថា៖

  1. មានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទៅនឹងសកម្មភាពមិនស្របច្បាប់។
  2. បំពានលើច្បាប់ជាតិ ឬអន្តរជាតិ។

សំណងការខាតបង់

  1. លោក-លោកស្រីយល់ព្រមដោយគ្មានលក្ខខណ្ឌ ក្នុងការទូទាត់សំណងជូនធនាគារនូវរាល់ការខាតបង់ ការប្ដឹងផ្ដល់ការទាមទារសំណង និងចំណាយផ្លូវច្បាប់ផ្សេងៗ ដែលបណ្ដាលមកពីការធ្វើប្រតិបត្តិការផ្ទេរប្រាក់នេះ។
  2. លោក-លោកស្រីត្រូវយល់ព្រមឱ្យធនាគារកាត់ទឹកប្រាក់ដែលមានក្នុងគណនីរបស់ខ្លួន សម្រាប់ទូទាត់សំណងដែលបានរៀបរាប់ខាងលើនេះ ទៅតាមស្ថានភាពជាក់ស្ដែង។

ផ្សេងៗ

  1. លក្ខខណ្ឌនេះអាចនឹងធ្វើការកែប្រែជាបន្តបន្ទាប់ ដើម្បីឱ្យសមស្របជាមួយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
  2. លក្ខខណ្ឌនេះត្រូវបានរៀបចំឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស ករណីមានចំណុចណាមួយ រវាងអត្ថបទទាំងពីរមានន័យមិនស្រប ឬមិនស៊ីគ្នា នោះអត្ថបទជាភាសាខ្មែរចាត់ទុកជាបានការ។
  3. ភាគីដែលពាក់ព័ន្ធ ពិតជាបានអាន និងយល់គ្រប់ចំណុចទាំងអស់ដែលមានចែងនៅក្នុងលក្ខខណ្ឌនេះ។
ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤ម៉ោង) ៖
phone_in_talk០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh
webwww.acledabank.com.kh