www.acledasecurities.com.kh

navigate_nextព័ត៌មាន​ក្រុមហ៊ុនnavigate_nextគណៈគ្រប់គ្រង

គណៈគ្រប់គ្រង

លោក ព្រំ វិសុទ្ធ, អគ្គនាយក

ជនជាតិខ្មែរ កើតនៅខែមករា ឆ្នាំ១៩៧៥។ លោកបានចូលបម្រើការនៅ ធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន។

ទំនួលខុសត្រូវផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្ឌិត ព្រំ វិសុទ្ធបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២១។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពី សាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។

 

អ្នកស្រី ម៉ៅ ភិរក្ស, នាយិកា​ប្រតិបត្តិការ

ជនជាតិខ្មែរ កើតនៅក្នុងឆ្នាំ១៩៨១ និងបានចូលបម្រើការងារឱ្យធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងខែមេសា ឆ្នាំ២០០៤ ហើយអ្នកស្រីបានធ្វើជា អនុប្រធានផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស ហើយត្រូវបានផ្លាស់ប្តូរតួនាទីជាអនុប្រធានផ្នែកវិនិយោគ នៃនាយកដ្ឋានកិច្ចការវិនិយោគ និងមូលបត្រ នៅខែមករា ឆ្នាំ២០០៩ បន្ទាប់មកអ្នកស្រីត្រូវបានតែងតាំងជាប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ នៅក្នុងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក នៅខែមីនា ឆ្នាំ២០១៦។ អ្នកស្រីត្រូវបានតែងតាំងជានាយិកាប្រតិបត្តិការ នៅខែមេសា ឆ្នាំ២០២០។

ក្នុងមុខតំណែងជា នាយិកាប្រតិបត្តិការ អ្នកស្រីក៏ជាសមាជិកាគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកដឹកនាំលើប្រតិបត្តិការរបស់ក្រុមហ៊ុន និងគ្រប់គ្រងផ្នែកភ្នាក់ងារក្រុមហ៊ុនមូលបត្រ ផ្នែកភ្នាក់ងារចែកចាយលក់មូលបត្រ ផ្នែករបាយការណ៍ និងទូទាត់ ផ្នែកភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងផ្នែកបំរើ និងថែរក្សាអតិថិជន។ អ្នកស្រីជាប្រធានគណៈកម្មាធិការផែនការយុទ្ធសាស្ត្រ និងគណៈកម្មាធិការកំណត់ថ្លៃ ផលិតផល និងសេវាកម្ម។

អ្នកស្រីបានទទួលអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងខែវិច្ឆិកា ឆ្នាំ២០១១។ អ្នកស្រីបានទទួលបរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងខែសីហា ឆ្នាំ២០០៣។

 

លោក ទូច សោមច័ន្ទផល, នាយកហិរញ្ញវត្ថុ

កើតនៅក្នុងខែកញ្ញា ឆ្នាំ១៩៨៩ និងបានបម្រើការងារនៅអេស៊ីលីដា ចាប់តាំងពីខែមេសា ឆ្នាំ២០១២។ លោកត្រូវបានតែងតាំងជាប្រធានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាលក្នុងឆ្នាំ២០២១ បន្ទាប់មកលោកត្រូវបានតែងតាំង ជានាយកហិរញ្ញវត្ថុ ក្នុងខែមករា ឆ្នាំ២០២២។ លោកក៏ជាសមាជិកគណៈកម្មាធិកាប្រតិបត្តិ និងជាសមាជិករៀបចំផែនការយុទ្ធសាស្រ្តអាជីវកម្ម និងប្រតិបត្តិការអាជីវកម្ម និងផែនការរយៈពេលខ្លី មធ្យម និងវែងរបស់ ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា។ លោកគ្រប់គ្រងលើការិយាល័យហិរញ្ញវត្ថុដែលមានផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល។ លោកទទួលខុសត្រូវផ្ទាល់ចំពោះអគ្គនាយក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។

លោកបានបញ្ជប់ថ្នាក់បរិញ្ញាបត្រពាណិជ្ជសាស្រ្ត ឯកទេស ហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរាជធានីភ្នំពេញ ឆ្នាំ២០១១។ លោកប្រលងចេញពីវិទ្យាល័យទេពប្រណម្យ នៅខេត្តកណ្តាល ឆ្នាំ២០០៧។

 

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១០៤ ចំនួនអ្នកទស្សនាពីម្សិល : ៣៩៩