navigate_nextទំនាក់ទំនងnavigate_nextសំណួរ និងចម្លើយពីអេស៊ីលីដាស៊ីឃ្យួរឹធី
សំណួរ និងចម្លើយពីអេស៊ីលីដាស៊ីឃ្យួរឹធី
នៅក្នុងទំព័រនេះ យើងខ្ញុំមានក្តីសោមនស្សសូមបង្ហាញជូនលោកអ្នកនូវចម្លើយចំពោះសំណួរទាំងឡាយដែលអតិថិជន និងសាធារណជនបានសួរជាញឹកញាប់ ។
សូមចុចលើសំណួរណាមួយខាងក្រោម ដើម្បីទស្សនាចម្លើយ ។ យើងខ្ញុំសង្ឃឹមថា ចម្លើយទាំងនោះមានសារប្រយោជន៍ និងផ្តល់ជាព័ត៌មានសម្រាប់លោកអ្នក ។ ក្នុងករណីប្រសិនបើមិនមានចម្លើយដែលលោកអ្នកកំពុងស្វែងរកនៅក្នុងទំព័រនេះទេ ឬមានសំណូមពរនានា ដែលអាចផ្តល់នូវអត្ថប្រយោជន៍តាមបំណងរបស់លោកអ្នក សូមមេត្តាផ្តល់ព័ត៌មានមកយើងខ្ញុំដើម្បីបម្រើជូនលោកអ្នកឱ្យកាន់តែប្រសើរ ។
- ១. តើអេស៊ីលីដា ស៊ីឃ្យួរឹធី មានទីតាំងនៅឯណា?
- ២. តើភាគហ៊ុនិករបស់ អេស៊ីលីដា ស៊ីឃ្យួរឹធី ជានរណា?
- ៣. តើអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនអ្វី? ហើយផ្តល់សេវាអ្វីខ្លះ?
- ផ្តល់សេវាឈ្មួញជើងសាមូលបត្រ
- ផ្តល់សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និង
- ផ្តល់សេវាភ្នាក់ងារចែកចាយលក់មូលបត្រ
- ៤. តើសេវាឈ្មួញជើងសាមូលបត្រជាអ្វី?
- ៥. តើសេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលជាអ្វី?
- ៦. តើសេវាភ្នាក់ងារចែកចាយលក់មូលបត្រជាអ្វី?
- សំណើចូលរួម ប៊ុកបៀលឌីង
បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជាលើសំណើសុំបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រត្រូវរៀបចំធ្វើប៊ុកបៀលឌីង ដោយត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈដើម្បីអញ្ជើញវិនិយោគិនឲ្យចូលរួម។ - សំណើចូលរួមបរិវិសកម្ម
បន្ទាប់ពីដំណាក់កាលប៊ុកបៀលឌីងត្រូវបានបញ្ចប់ វិនិយោគិនទាំងអស់ត្រូវចូលរួមក្នុងការធ្វើបរិវិសកម្មទៅតាមពេលវេលាដែលក្រុមហ៊ុនបោះផ្សាយបានកំណត់។ - ៧. តើធ្វើយ៉ាងដូចម្តេច ដើម្បីអាចទិញមូលបត្រនៃក្រុមហ៊ុនដែលបានបោះផ្សាយលើផ្សារមូលបត្រកម្ពុជាបាន?
- រើសរើសក្រុមហ៊ុនមូលបត្រ
វិនិយោគិនត្រូវជ្រើសរើសក្រុមហ៊ុនមូលបត្រមួយក្នុងចំណោមក្រុមហ៊ុនមូលបត្រទាំង១០ដែលជាសមាជិករបស់ ផ.ម.ក. ហើយក្រុមហ៊ុនមូលបត្រនោះនឹងជួយវិនិយោគិនក្នុងការបើកគណនីជួញដូរ។ - បើកគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រដែលបានជ្រើសរើស
ឯកសារតម្រូវដើម្បីបើកគណនីជួញដូរ រួមមាន៖ - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ភ្ជាប់ជាមួយរូបថត៤×៦មួយសន្លឹក
- លេខអត្តសញ្ញាណវិនិយោគិន (ក្រុមហ៊ុនមូលបត្រអាចជួយធ្វើការស្នើសុំពីគណៈកម្មការមូលបត្រកម្ពុជា)
- តើវិនិយោគិនអាចជួញដូរបាននៅពេលណា?
យ៉ាងហោចណាស់មួយថ្ងៃបន្ទាប់ពីបើកគណនីជួញដូររួច ទើបវិនិយោគិនអាចដាក់បញ្ជាទៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. បាន។ - ៨. តើត្រូវធ្វើដូចម្តេច ដើម្បីបើកគណនីជួញដូរបាន?
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ភ្ជាប់ជាមួយរូបថត៤×៦មួយសន្លឹក
- លេខអត្តសញ្ញាណវិនិយោគិន (ក្រុមហ៊ុនមូលបត្រអាចជួយធ្វើការស្នើសុំពីគណៈកម្មការមូលបត្រកម្ពុជា)
- ៩. តើការជួញដូរ ប្រើប្រាស់តាមមធ្យោបាយណាខ្លះ?
- ជាលាយលក្ខណ៍អក្សរនោបញ្ជរ
- ដាក់តាមទូរស័ព្ទឬអ៊ីមែល
- ប្រព័ន្ធជួញដូរចល័ត MTS
- ១០. តើការជួញដូរ បើកដំណើការនៅពេលណា?
- ថ្ងៃជួញដូរ: ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែង ថ្ងៃឈប់សម្រាកជាសាធារណៈ។
- ម៉ោងជួញដូរ: ម៉ោងជួញដូរត្រូវបានកំណត់តាមវិធីសាស្ត្រជួញដូរដូចខាងក្រោម៖
- វិធីសាស្ត្រដេញថ្លៃ:
វគ្គជួញដូរ ម៉ោងទទួលបញ្ចា ម៉ោងជួញដូរ វិធីសាស្ត្រជួញដូរ វគ្គបើក ០៨:០០ - ០៩:០០ ព្រឹក ០៩:០០ ព្រឹក ដេញដោយយកថ្លៃតែមួយ វគ្គជួញដូរនិរន្តន៍ ០៩:០០ ព្រឹក - ២:៥០ រសៀល ដេញដោយយកថ្លៃច្រើន វគ្គបិទ ២:៥០ - ៣:០០ រសៀល ៣:០០ រសៀល ដេញដោយយកថ្លៃតែមួយ - វិធីសាស្ត្រជួញដូរតាមការចរចា: ចំពោះវិធីសាស្ត្រជួញដូរតាមការចរចា ម៉ោងជួញដូរគឺចាប់ពីម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៣:០០នាទីរសៀល។
- ១១. តើកម្រៃសេវា អេស៊ីលីដា ស៊ីឃ្យួរឹធី គិតយ៉ាងដូចម្តេច? ហើយអត្រាប៉ុន្មាន?
- ១២. តើការផ្ទេរបា្រក់ពីគណនីធនាគារនៅធនាគារអេស៊ីលីដា ទៅគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី និងការផ្ទេរប្រាក់ពីគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ទៅគណនីធនាគារនៅធនាគារអេស៊ីលីដា មានគិតកម្រៃដែរ ឬទេ?
- ការផ្ទេរប្រាក់ចេញចូលគណនីជួញដូរនៅតាមសាខាក្នុងរង្វង់រាជធានីភ្នំពេញ
- ការផ្ទេរប្រាក់ចូលគណនីជួញដូរពីគ្រប់សាខា
- ការផ្ទេរប្រាក់ចេញចូលគណនីជួញដូរតាមរយៈប្រព័ន្ធអេស៊ីលីដាទាន់ចិត្ត
- ១៣. តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីអាចភ្ជាប់គណនីធនាគារនៅធនាគារអេស៊ីលីដា និងគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី បាន?
- ១៤. តើត្រូវទំនាក់ទំនងមកផ្នែកណា ប្រសិនបើមានសំណួរ ឬចង់បានព័ត៌មានបន្ថែម?
អេស៊ីលីដា ស៊ីឃ្យួរឹធី ស្ថិតនៅអគារការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់ទី៥) អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលវិនិយោគ ១០០ភាគរយ ដោយធនាគារអេស៊ីលីដា ភីអិលស៊ី។
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.) ជាក្រុមហ៊ុនមូលបត្រ ដែល បានចុះបញ្ជីក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានអាជ្ញាប័ណ្ណ ពី គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.) ផ្តល់សេវា ដូចខាងក្រោម៖
សេវាឈ្មួញជើងសាមូលបត្រជាការទិញ ឬលក់មូលបត្រក្នុងនាម និងតាមបញ្ជាអតិថិជនរបស់ខ្លួនដោយទទួលបាននូវកម្រៃជើងសា។
ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុលការពារសិទ្ធិរបស់ម្ចាស់មូលបត្របំណុលពាក់ព័ន្ធនឹងបុគ្គលបោះផ្សាយ។ សម្រាប់បុគ្គលបោះផ្សាយ ភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល ដើរតួជាចំនុចតែមួយគត់នៃទំនាក់ទំនងដោយតំណាងឲ្យម្ចាស់មូលបត្របំណុល។
អាជីវកម្មចែកចាយលក់មូលបត្រ (Securities Selling Business) សំដៅដល់អាជីវកម្មចែកចាយលក់មូលបត្រដល់សាធារណជន តាមការព្រមព្រៀងជាមួយក្រុមហ៊ុនធានាទិញមូលបត្រនៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រជាសាធារណៈ។
ដើម្បីអាចទិញមូលបត្រនៃក្រុមហ៊ុនដែលបានបោះផ្សាយលើផ្សារមូលបត្រកម្ពុជាបានវិនយោគិនត្រូវ៖
ដើម្បីបើកគណនីជួញដូរបាន យើងត្រូវមាន៖
ការជួញដូរ ប្រើប្រាស់តាមមធ្យោបាយដូចជា៖
អេស៊ីលីដា ស៊ីឃ្យួរឹធី នឹងផ្តល់សេវាជូនអតិថិជនដោយគិតកម្រៃសេវាសមរម្យ ស្របតាមទីផ្សារ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យមូលបត្រ។ ហើយមានអត្រា ០.៥៥% អប្បបរមា ៤,០០០រៀលទៅលើសំណើរដែរជោគជ័យ។
ផ្ទេរបា្រក់ពីគណនីធនាគារនៅធនាគារអេស៊ីលីដា ទៅគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី និងការផ្ទេរប្រាក់ពីគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ទៅគណនីធនាគារនៅធនាគារអេស៊ីលីដា មិនគិតកម្រៃសេវាទេសម្រាប់ប្រតបត្តិការដូចខាងក្រោម៖
ដោយឡែកការផ្ទេរប្រាក់ចេញពីគណនីជួញដូរទៅគ្រប់សាខាក្រៅរង្វង់រាជធានីភ្នំពេញត្រូវគិតថ្លៃសេវា ០,០៨% អបប្បរមា ៤០០០ រៀល។
ដើម្បីអាចភ្ជាប់គណនីធនាគារនៅធនាគារអេស៊ីលីដា និងគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី បានអតិថិជនត្រូវបំពេញស្នើជាលាយលក្ខណ៍អក្សរ រឺស្នើដោយខ្លួនឯងតាមតាមប្រព័ន្ធអេស៊ីលីដាទាន់ចិត្ត។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក អេស៊ីលីដា ស៊ីឃ្យួរឹធី តាមរយៈតំណភ្ជាប់នេះ។