www.acledasecurities.com.kh

navigate_nextព័ត៌មាន​ក្រុមហ៊ុនnavigate_nextក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល

លោកស្រី ម៉ារ អមរា ប្រធាន​ក្រុមប្រឹក្សាភិបាល

ជនជាតិខ្មែរ កើតក្នុងខែកញ្ញា ឆ្នាំ១៩៦៧ និងបានបម្រើការនៅ ធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៣។ ក្នុងមុខតំណែងជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ លោកស្រីក៏ជាសមាជិកា គណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកគ្រប់គ្រងផែនការយុទ្ធសាស្ត្រ និងប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃរបស់ធនាគារ ព្រមទាំងប្រតិបត្តិផែនការអាជីវកម្ម។ លោកស្រីជាប្រធានគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងអកម្ម និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងហានិភ័យកម្រិតប្រតិបត្តិ គណៈកម្មាធិការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ និងគណៈកម្មាធិការឥណទានកម្រិតប្រតិបត្តិ។ លោកស្រីក៏ជាអ្នកដឹកនាំការងារ Basel Team ផងដែរ។

លោកស្រីគ្រប់គ្រងលើនាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរៀបចំ និងត្រួតពិនិត្យផែនការថវិកា នាយកដ្ឋានវិនិយោគសាធារណៈ និង ការិយាល័យគណនេយ្យគ្រប់គ្រង។ លោកស្រីទទួលខុសត្រូវផ្ទាល់ចំពោះប្រធាននាយកប្រតិបត្តិ។

ក្រៅពីតួនាទីជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក លោកស្រីក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃអេស៊ីលីដា ហ្វាយណាន់ហ្សល ត្រាស់។

លោកស្រីបានបញ្ចប់វគ្គសិក្សាស្តីពីអភិបាលក្រុមហ៊ុន ពីវិទ្យាស្ថានអូស្ត្រាលីសម្រាប់អភិបាលក្រុមហ៊ុន (GAICD) ក្នុងឆ្នាំ២០១៨ និងបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៦ និងបានបញ្ចប់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ ជំនាញគ្រប់គ្រងក្នុងឆ្នាំ២០០៣។ ក្រៅពីនោះនៅមានវគ្គសិក្សាជាច្រើន ដូចជា គណនេយ្យគ្រប់គ្រងគណនេយ្យហិរញ្ញវត្ថុ និងសវនកម្មជាដើម នៅសាកលវិទ្យាល័យ Regent ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ នៅរាជធានីភ្នំពេញ។

 

លោក ព្រំ វិសុទ្ធ អភិបាល

ជនជាតិខ្មែរ កើតនៅខែមករា ឆ្នាំ១៩៧៥។ លោកបានចូលបម្រើការនៅ ធនាគារ អេស៊ីលីដា ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៩៨ ក្នុងមុខតំណែងជាគណនេយ្យករ បន្ទាប់មកជាប្រធានផ្នែកត្រួតពិនិត្យឥណទាន បន្ទាប់មកទៀតជានាយកសាខា ក្រោយមកជាប្រធានក្រុមកិច្ចការច្បាប់ និងលេខាធិការក្រុមហ៊ុន ក្រោយមកទៀតជានាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន និងតំណែងចុងក្រោយជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន។

ទំនួលខុសត្រូវផ្សេងៗទៀតក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ លោកជាសមាជិកក្រុមប្រឹក្សាភិបាលនៃ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងឆ្នាំ២០១០ និងជាអគ្គនាយក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧។

បណ្ឌិត ព្រំ វិសុទ្ធបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២១។ លោកទទួលបានអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម ជំនាញហិរញ្ញវត្ថុពី សាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី។

 

បណ្ឌិត ឡឹង សុភាព អភិបាល

ជនជាតិខ្មែរ កើតក្នុងខែមីនា ឆ្នាំ១៩៦៧។ លោកបានចូលបម្រើការងារជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់តាំងពីខែធ្នូ ឆ្នាំ១៩៩៧ ជាគណនេយ្យករ។ ចាប់ពីពេលនោះមកលោកបានកាន់តំណែង និងតួនាទីផ្សេងៗជាច្រើននៅក្នុងធនាគារ។ បច្ចុប្បន្ន ក្នុងតួនាទីជាអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ លោកទទួលខុសត្រូវគ្រប់គ្រងហានិភ័យឥណទាន និងហានិភ័យផ្សេងៗទៀតរបស់ធនាគារទាំងមូល។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ អេស៊ីលីដាស៊ីឃ្យួរឹធី ភីអិលស៊ី ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៧។

បណ្ឌិត ឡឹង សុភាព បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Preston រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០១២។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៩៣៣ ចំនួនអ្នកទស្សនាពីម្សិល : ៩៥៦