navigate_nextព័ត៌មានnavigate_nextប្រតិទិនឈប់សម្រាក
ថ្ងៃឈប់សម្រាកសាធារណៈនៅកម្ពុជា សម្រាប់ឆ្នាំ២០២៥
| ០១ មករា | ទិវាចូលឆ្នាំសកល |
| ០៧ មករា | ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ |
| ០៨ មីនា | ទិវាអន្តរជាតិនារី |
| ១៤-១៥-១៦ មេសា | ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ |
| ០១ ឧសភា | ទិវាពលកម្មអន្តរជាតិ |
| ១១ ឧសភា | ពិធីបុណ្យវិសាខបូជា |
| ១៤ ឧសភា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
| ១៥ ឧសភា | ព្រះរាជពិធីច្រត់ព្រះនង្គ័ល |
| ១៨ មិថុនា | ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ |
| ២១-២២-២៣ កញ្ញា | ពិធីបុណ្យភ្ជុំបិណ្ឌ |
| ២៤ កញ្ញា | ទិវាប្រកាសរដ្ឋធម្មនុញ្ញ |
| ១៥ តុលា | ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" |
| ២៩ តុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា |
| ០៤-០៥-០៦ វិច្ឆិកា | ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក |
| ០៩ វិច្ឆិកា | ពិធីបុណ្យឯករាជ្យជាតិ |
| ២៩ ធ្នូ | ទិវាសន្តិភាពនៅកម្ពុជា |
ថ្ងៃឈប់សម្រាកខាងលើ គឺយោងប្រកាសលេខ ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។

ENGLISH