navigate_nextព័ត៌មានក្រុមហ៊ុន
ព័ត៌មានក្រុមហ៊ុន
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក (ACLEDA Securities Plc.) ជាក្រុមហ៊ុនជើងសាមូលបត្រ ដែលបានចុះបញ្ជីជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា និងទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរជាន់ខ្ពស់ក្នុងវិស័យមូលបត្រ "និយ័តករមូលត្រកម្ពុជា (ន.ម.ក.)" ដើម្បីផ្តល់សេវាលើអាជីវកម្មឈ្មួញជើងសាមូលបត្រ (Securities Brokerage) សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល (Bondholders Representative) សេវាភ្នាក់ងារចែកចាយលក់មូលបត្រ (Securities Selling Agent) និង អាជីវកម្មចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង (Fund Distributor Business) ជូនដល់អតិថិជន អ្នកវិនិយោគជារូបវន្តបុគ្គល ជាក្រុមហ៊ុន និងសាធារណជនទូទៅ។
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី មានដើមទុនចំនួន ៨.០៤០.០០០ ពាន់លានរៀល ដែលវិនិយោគ ១០០ភាគរយ ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី។
ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ផ្ដល់នូវសេវាល្អបំផុតលើវិស័យមូលបត្រ និងជម្រើសសម្បូរបែបលើមូលបត្រជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ដែលមានការិយាល័យស្ថិតនៅ អគារការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាន់ទី៥) អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។