www.acledasecurities.com.kh

navigate_nextទំនាក់ទំនងnavigate_nextសំណួរ និងចម្លើយពីមូលនិធិ

សំណួរ និងចម្លើយពីមូលនិធិ

នៅក្នុងទំព័រនេះ យើងខ្ញុំមានក្តីសោមនស្សសូមបង្ហាញជូនលោកអ្នកនូវចម្លើយចំពោះសំណួរពីឯកតាមូលនិធិទាំងឡាយដែលអតិថិជន និងសាធារណជនបានសួរជាញឹកញាប់ ។

សូមចុចលើសំណួរណាមួយខាងក្រោម ដើម្បីទស្សនាចម្លើយ។ យើងខ្ញុំសង្ឃឹមថា ចម្លើយទាំងនោះមានសារប្រយោជន៍ និងផ្តល់ជាព័ត៌មានសម្រាប់លោកអ្នក ។ ក្នុងករណីប្រសិនបើមិនមានចម្លើយដែលលោកអ្នកកំពុងស្វែងរកនៅក្នុងទំព័រនេះទេ ឬមានសំណូមពរនានា ដែលអាចផ្តល់នូវអត្ថប្រយោជន៍តាមបំណងរបស់លោកអ្នក សូមមេត្តាផ្តល់​ព័ត៌មានមកយើងខ្ញុំដើម្បីបម្រើជូនលោកអ្នកឱ្យកាន់តែប្រសើរ ។

  1. ១. តើធ្វើយ៉ាងដូចម្តេច ដើម្បីអាចវិនិយោគលើឯកតាមូលនិធិដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជាបាន?
  2. វិនិយោគិនត្រូវមានគណនីវិនិយោគលើមូលនិធិ (IFA) ជាមួយក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង ដែលបានជ្រើសរើស ដើម្បីអាចវិនិយោគលើឯកតាមូលនិធិបាន។

  3. ២. តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីអាចបើកគណនីវិនិយោគលើមូលនិធិ (IFA) បាន?
  4. ដើម្បីបើកគណនីជួញដូរបាន យើងត្រូវមាន៖

    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ភ្ជាប់ជាមួយរូបថត៤×៦មួយសន្លឹក
    • លេខអត្តសញ្ញាណវិនិយោគិន (ក្រុមហ៊ុនមូលបត្រអាចជួយធ្វើការស្នើសុំពីគណៈកម្មការមូលបត្រកម្ពុជា)
  5. ៣. តើតួអង្គសំខាន់ៗនៅក្នុងអាជីវកម្មគម្រោងវិនិយោគរួមមានអ្នកណាខ្លះ?
  6. ក្រុមហ៊ុន គ្រប់គ្រងមូលនិធិ
    • បង្កើតគ្រប់គ្រងនិងចាត់ចែងមូលនិធិសាធារណៈនៃគម្រោងវិនិយោគរួម
    • បង្កើតគ្រប់គ្រងនិងចាត់ចែងបរធនវិនិយោគអចលនវត្ថុនៃគម្រោងវិនិយោគរួម
    • បង្កើតគ្រប់គ្រងនិងចាត់ចែងមូលនិធិឯកជននៃគម្រោងវិនិយោគរួម
    • បង្កើតគ្រប់គ្រងនិងចាត់ចែងមូលនិធិសាធារណៈនិង/ឬឯកជននៃគម្រោងវិនិយោគរួមដែលធ្វើឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាដូចជាតាមទម្រង់ឌីជីថលកម្មវិធីទូរសព្ទឬតាមទម្រង់បច្ចេក-វិទ្យាផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល
    • ធ្វើអាជីវកម្មក្រោដហ្វាន់ឌីងក្នុងនាមអន្តរការីរវាងបុគ្គលធ្វើសំណើលក់មូលបត្រនិងវិនិយោគិន
    ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស
    • គ្រប់គ្រងនិងថែរក្សាសុវត្ថិភាពសាច់ប្រាក់ឬទ្រព្យសម្បត្តិរបស់បុគ្គលមួយឬមួយក្រុមឬទ្រព្យសម្បត្តិបរធនវិនិយោគ
    • ទទួល និងចាត់ចែងទ្រព្យសម្បត្តិបរធនវិនិយោគដោយអនុលោមតាមកិច្ចព្រមព្រៀងបរធនបាលកិច្ចសេចក្តីណែនាំពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិបរធនវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និង/ឬបទប្បញ្ញត្តិពាក់ព័ន្ធ
    • ជាតំណាងនៃភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើទ្រព្យសម្បត្តិបរធនវិនិយោគ
    • ទូទាត់ថ្លៃសម្រាប់ការទិញឯកតាមូលនិធិត្រឡប់មកវិញទូទាត់ប្រាក់ចំណេញភាគលាភការប្រាក់ឬលាភការផ្សេងៗដោយអនុលោមតាមកិច្ចព្រមព្រៀងបរធនបាលកិច្ច
    • ត្រួតពិនិត្យសេចក្ដីណែនាំផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិបរធនវិនិយោគនិងការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ
    • ត្រួតពិនិត្យនិងតាមដានយ៉ាងសកម្មព្រមទាំងធានាថាប្រតិបត្តិការនិងការគ្រប់គ្រងគម្រោងវិនិយោគរួមធ្វើឡើងដោយអនុលោមភាពតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន
    ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង
    • ចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងឯកតាមូលនិធិក្នុងគម្រោងវិនិយោគរួម
    • ផ្តល់ប្រឹក្សាអំពីការវិនិយោគលើឯកតាមូលនិធិដល់អតិថិជន
    ក្រុមហ៊ុន អភិបាលមូលនិធិ
    • ផ្ទេរកម្មសិទ្ធិនៃឯកតាមូលនិធិ
    • គណនាទ្រព្យសម្បត្តិបរធនវិនិយោគ
    • វាយតម្លៃទ្រព្យសកម្មសុទ្ធ និងដាក់តម្លៃឯកតាមូលនិធិ
  7. ៤. តើអ្វីជាហានិភ័យនៃការវិនិយោគនៅក្នុងឯកតាមូលនិធិ?
  8. ការវិនិយោគទាំងអស់ រួមទាំងការដាក់ប្រាក់បញ្ញើតាមធនាគារ និងការទិញអចលនទ្រព្យ សុទ្ធតែមានជាមួយនូវហានិភ័យ។ នៅក្នុងឯកតាមូលនិធិ ហានិភ័យត្រូវបានធ្វើពិពិធកម្មតាមរយៈភាគហ៊ុនមួយចំនួននៅទូទាំងប្រទេស និងវិស័យនានា។ ជាលទ្ធផលការកាត់បន្ថយហានិភ័យរបស់វាត្រូវបានចាត់ទុកថាមានសភាពទាបជាង។

  9. ៥. ហេតុអ្វីបានជាជ្រើសរើសវិនិយោគលើឯកតាមូលនិធិ ជំនួសឱ្យប្រាក់បញ្ញើថេរមានកាលកំណត់?
  10. ប្រភេទទាំងពីរនេះ គឺជាគន្លឹះហិរញ្ញវត្ថុនៃជម្រើសសម្រាប់អ្នកវិនិយោគ សូមយោងទៅលើការវិភាគដូចខាងក្រោម៖

    1. ការដាក់ប្រាក់បញ្ញើមានកាលកំណត់
      • វិនិយោគដោយកញ្ចប់ថវិកាដ៏ច្រើនក្នុងអត្រាការប្រាក់ដែលបានកំណត់ទុកជាមុន សម្រាប់រយៈពេលកំណត់មួយដាក់លាក់។
      • ដោយមិនគិតពីការផ្លាស់ប្តូរណាមួយដែលកើតឡើងដោយសារតែការប្រែប្រួលឡើងចុះរបស់ទីផ្សារ។
      • ការដកប្រាក់មុនកាលកំណត់នឹងត្រូវបង់ពិន័យ។ (អចល័ត)។
    2. ឯកតាមូលនិធិ
      • គ្រប់គ្រងដោយអ្នកគ្រប់គ្រងមូលនិងដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់
      • ការវិនិយោគមិនទាមទារថវិកាច្រើនដើម្បីចាប់ផ្តើមទេ។ ពួកគេផ្តល់នូវភាពងាយស្រួល
      • វិនិយោគិនអាចជ្រើសរើសដាក់ប្រាក់ជាប្រចាំខែ ប្រចាំឆ្នាំ ឬតែម្តងទាំងអស់ ហើយផ្តល់សេរីភាពក្នុងការផ្លាស់ប្តូរចំនួន ប្រាក់ដាក់វិនិយោគ និងញឹកញាប់ទៅតាមពេលវេលាការដែលសាកសមនឹងវិនិយោគគាត់
      • ការវិនិយោគទាំងនេះផ្តល់ឱ្យវិនិយោគិននូវការជ្រៀតចូលទៅនឹងវិស័យ និងទីផ្សារផ្សេងៗគ្នា ជាមួយនឹងការធ្វើពិពិធកម្មផលប័ត្រ

    អនុសាសន៍៖ វិនិយោគប្រាក់សន្សំរបស់អ្នកនៅក្នុងឯកតាមូលនិធិជំនួសឱ្យប្រាក់បញ្ញើមានកាលកំណត់សំដៅដល់ការសន្សំលើឯកតាមូលនិធិដោយមិនគិតពន្ធ ព្រោះវាផ្តល់អត្ថប្រយោជន៍ពន្ធ ហើយអ្នកអាចចូលប្រើថវិការបស់អ្នកបានលឿនជាងមុន ដោយមិនមានការ ពិន័យណាមួយឡើយ។
    ការវិនិយោគដោយធ្វើពិពិធកម្ម "កុំដាក់ស៊ុតរបស់អ្នកទាំងអស់ក្នុងកន្ត្រកតែមួយ"

  11. ៦. តើពេលណា និងធ្វើរបៀបណាក្នុងការទិញត្រឡប់នូវឯកតាមូលនិធិ (ការដកប្រាក់)?
  12. ឯកតាមូលនិធិថ្មី ត្រូវបានចាត់ទុកថាជាការវិនិយោគងាយស្រួល ដែលអ្នកអាចទិញត្រឡប់មកវិញជាប្រចាំថ្ងៃ ក្នុងម៉ោងទីផ្សារនៅ ឯធនាគារ វាអាចបត់បែនបាន ប្រសិនបើអ្នកត្រូវការប្រាក់បន្ទាន់។

  13. ៧. តើខ្ញុំអាចដកប្រាក់របស់ខ្ញុំមកវិញនៅពេលណា?
  14. អ្នកអាចដកប្រាក់បានគ្រប់ពេល ប៉ុន្តែខ្ញុំស្នើឱ្យអ្នកវិនិយោគក្នុងរយៈពេលវែង ទើបអ្នកអាចទទួលបានប្រាក់ចំណេញ។

  15. ៨. តើត្រូវដកប្រាក់ដោយរបៀបណា?
  16. អ្នកគ្រាន់តែចុះហត្ថលេខា និងបំពេញទម្រង់បែបបទនៃការទិញត្រឡប់ទៅកាន់ធនាគារ ហើយធនាគារនឹងជូនដំណឹងទៅផ្នែក សេវាអតិថិជននៅក្នុងក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។

  17. ៩. តើខ្ញុំអាចនឹងយកបានប្រាក់មកវិញរយៈពេលប៉ុន្មាន?
  18. អ្នកនឹងទទួលបានប្រាក់របស់អ្នកមកវិញនៅថ្ងៃT+7 (រយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានស្នើទិញឯកតាមូលនិធិត្រឡប់មកវិញ)

  19. ១០. តើភស្តុតាងនៃប្រាក់ ចំណេញបន្ទាប់ពីការវិនិយោគនៅឯណា?
  20. ការអនុវត្តនៃឯកតាមូលនិធិត្រូវបានឆ្លុះបញ្ចាំងនៅក្នុងតម្លៃទ្រព្យសកម្មតម្លៃទ្រព្យសកម្ម (NAV) ប្រចាំថ្ងៃ ដែលនឹងអាចរកបានពី ធនាគារដែលជាអ្នកចែកចាយ ឬកាសែត។ នៅពេលដែលតម្លៃទ្រព្យសកម្ម តម្លៃទ្រព្យសកម្ម (NAV) កើនឡើងលើតម្លៃដើម របស់អ្នក ចំនួននោះ គឺតំណាងឱ្យប្រាក់ចំណេញដែលអ្នកទទួលបានក្នុងការវិនិយោគនេះ។

  21. ១១. តើខ្ញុំអាចដឹងដោយរបៀបណា នៅពេលតម្លៃឯកតាមូលនិធិ ឡើង ឬ ចុះ?
  22. មានវិធីសាស្ត្រផ្សេងៗដើម្បីពិនិត្យមើលតម្លៃទ្រព្យសកម្ម (NAV)៖

    1. ការផ្សព្វផ្សាយនូវតម្លៃទ្រព្យសកម្ម (NAV) ប្រចាំថ្ងៃ នៅលើគេហទំព័ររបស់ក្រុមហ៊ុនមូលបត្រអេស៊ីលីដា ភីអិលស៊ី ឬក្រុមហ៊ុនគ្រប់គ្រង យើង។
    2. អ្នកអាចពិនិត្យមើលតម្លៃទ្រព្យសកម្ម (NV)ប្រចាំថ្ងៃនៅលើគេហទំព័រ Bloomberg បាន។
    3. តម្លៃទ្រព្យសកម្ម (NAV) ប្រចាំថ្ងៃ នឹងត្រូវផ្តល់ជូនដល់ធនាគារចែកចាយលក់មូលនិធិ។ ដូច្នេះ អ្នកក៏អាចដើរចូលទៅក្នុង សាខាធនាគារណាមួយ ហើយពិនិត្យមើល តម្លៃទ្រព្យសកម្ម (NAV) ជាមួយបុគ្គលិកធនាគា។
    4. តម្លៃទ្រព្យសកម្ម (NAV) ក៏នឹងត្រូវបានបោះពុម្ពផ្សាយជារៀងរាល់ថ្ងៃនៅក្នុងកាសែតក្នុងស្រុកផងដែរ។
  23. ១២. តើមានការព្រួយបារម្ភណាមួយទេ បន្ទាប់ពីយើងទទួលបានផលចំណេញ (បន្ទាប់ពីយើងទទួលបានផលចំណេញខ្ពស់?
  24. នៅពេលអតិថិជនចង់លក់ ឬទិញត្រឡប់មកវិញនូវឯកតាមូលនិធិរបស់ពួកគេ ពួកគេអាចធ្វើពេលណាក៍បាន ដោយសាឯកតាមូលនិធិ ត្រូវបានជួញដូរជាប្រចាំថ្ងៃ។ ដូច្នេះ អតិថិជនមានសិទ្ធលក់ (ដកសាច់ប្រាក់) ឯកតាមូលនិធិរបស់ពួកគេបាន នៅពេលដែលពួកគេដឹងថាមានផលចំណេញ។

  25. ១៣. ប្រសិនបើមានបញ្ហាណាមួយដែលកើតឡើងចំពោះក្រុមហ៊ុន ប៊ីអេអឹមស៊ី តើនរណានឹងទទួលខុសត្រូវលើបញ្ហាលុយ?
  26. ក្រុមហ៊ុន ប៊ីអេអឹមស៊ី ក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិ គឺមិនកាន់លុយវិនិយោគិនដោយផ្ទាល់ឡើយ។ លុយដែលត្រូវបានធ្វើបរិវិសកម្មរបស់អតិថិជន គឺត្រូវវេរផ្ទាល់ចូលក្នុងគណនីធនាគាររបស់មូលនិធិ ហើយក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស គឺទទួលបន្ទុកផ្នែកផ្លូវច្បាប់កាន់កាន់លុយទាំងនោះ ជំនួសមុខឲ្យមូលនិធិ។ ដើម្បីផ្ទេរលុយចេញចូល ក្រុមហ៊ុន ប៊ីអេអឹមស៊ី ត្រូវណែនាំ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួសធ្វើការវេរលុយ ក្នុងកម្រិតមូលនិធិ។ ក្នុងនាមជាអ្នកថែរក្សាសុវត្ថិភាពទ្រព្យសម្បត្តិ ក្រុមហ៊ុន ថែរក្សាទ្រព្យសម្បត្តិជំនួសមិនមានសិទ្ធក្នុងការផ្ទេរប្រាក់ចេញចូល ដោយគ្មានការណែនាំពីក្រុមហ៊ុន ប៊ីអេអឹមស៊ី នោះទេ។

  27. ១៤. តើត្រូវទំនាក់ទំនងមកផ្នែកណា ប្រសិនបើមានសំណួរ ឬចង់បានព័ត៌មានបន្ថែម?
  28. ព័ត៌មានបន្ថែមសូមទំនាក់ទំនងមក ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក តាមរយៈតំណភ្ជាប់នេះ។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤៦៩ ចំនួនអ្នកទស្សនាពីម្សិល : ៩១៤