www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​បំណុលnavigate_nextកំពុងមានសុពលភាព

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក 

ឈ្មោះក្រុមហ៊ុន ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ("ខេម ជ្ជីអេសអេម")
ឆ្នាំបង្កើត 1996
ចំណាត់ថ្នាក់វិស័យ ទូរគមនាគមន៍ ប្រភេទភាគហ៊ុន​ចុះបញ្ជី ភាគហ៊ុនមានសិទ្ធិបោះឆ្នោត ប្រភេទ "ក"
ចំនួនភាគហ៊ុន​ចុះបញ្ជី 1,959,271,206 លេខកូដស្តង់ដារ KH1000220009
និមិត្តសញ្ញា CGSM កាលបរិច្ឆទចុះបញ្ជី ថ្ងៃទី27 ខែមិថុនា ឆ្នាំ2023
គេហទំព័រ www.cellcard.com.kh ចំនួនបុគ្គលិក 564 នាក់

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (ក្រុមហ៊ុន) និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនដែលបានបង្កើតឡើងក្រោមច្បាប់ស្តីអំពីការវិនិយោគបរទេសនៅក្នុងព្រះរាជាណាចក្រ។ ក្រុមហ៊ុនត្រូវបានបង្កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៩៩៦។ ក្រុមហ៊ុនត្រូវបានកាន់កាប់ទាំងស្រុងដោយក្រុមហ៊ុន រ៉ូយ៉ាល់ មីលីខម ដែលមានទីតាំងស្ថិតនៅអគារលេខ ២៤៦ មហាវិថីព្រះមុនីរង្ស រាជធានីភ្នំពេញ។ សកម្មភាពចម្បងរបស់ក្រុមហ៊ុន រួមមាន: ក). ដំឡើង និងប្រតិបត្តិលើបរិក្ខារ និងម៉ាស៊ីនទាំងអស់ដែលប្រើប្រាស់ការតភ្ជាប់ជាមួយនឹងប្រតិបត្តិការបណ្តាញទូរសព្ទចល័ត នៅទូទាំងប្រទេសកម្ពុជា និងរាល់ផលិតផលទាំងអស់ដែលជាផ្នែកបំពេញបន្ថែម ឬជាផ្នែកនៃគ្រឿងបរិក្ខារទាំងនោះ និង ខ). ធ្វើទីផ្សារ និងលក់ផលិតផល និង/ឬសេវាកម្មទូរគមនាគមន៍របស់ខេម ជ្ជីអេសអេម នានា។

ដោយបានចាប់ដំណើរការនៅឆ្នាំ ១៩៩៧ ខេម ជ្ជីអេសអេម គឺជាប្រតិបត្តិករដែលបានបម្រើសេវាកម្មយូរជាងគេ និងកាន់កាប់ ១០០% ដោយប្រតិបត្តិករជនជាតិខ្មែរ ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ភាពឆ្នៃប្រឌិតនៅលើទីផ្សារដំបួងគេដែលមានសេវាអតិថិជនល្អ និងជាបណ្តាញទូរសព្ទដែលលឿន និងអាចជឿទុកចិត្តបាន។ ដោយអាចចាត់ទុកបានថាជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខេម ជ្ជីអេសអេម បម្រើសេវាកម្មអោយអតិថិជនប្រមាណជាជាង ៤លាននាក់ ជាមួយបណ្តាញគ្រប់ដណ្តប់ និងបណ្តាញចែកចាយនៅទូទាំងផ្ទៃប្រទេស។ ខាងក្រោមនេះ គឺជាព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន:

  • ណែនាំសេវាដំបួងគេបង្អស់គឺ "សែលកាត" ក្នុងឆ្នាំ ១៩៩៨
  • ណែនាំសេវាទូទាត់តាមទូរសព្ទដំបួងគេ សែលកាតសាច់ប្រាក់ (Cellcard Cash) ក្នុងឆ្នាំ ២០១០
  • ឈ្នះពានរង្វាន់ Asia's Best Employer Brand Award ក្នុងឆ្នាំ ២០១២, ២០១៣, ២០១៤, ២០១៥, ២០១៦
  • បានក្លាយជាម៉ាកយីហោដែលមានតម្លៃជាងគេក្នុងក្នុងចំណោមម៉ាកយីហោទាំង ៥០ របស់ទស្សនាវដ្ដី Silicon Review ក្នុងឆ្នាំ ២០២១
  • ឈ្នះពានរង្វាន់ ទស្សនាវដ្ដីធុរកិច្ចអន្តរជាតិសម្រាប់វេទិកាប្រចាំឆ្នាំ ២០២២ លេងហ្គេម Arcade និងកីឡាអេឡិចត្រូនិចល្អជាងគេនៅលើគម្រោងលេងហ្គេមគ្មានដែនកំណត់ ក្នុងឆ្នាំ២០២២
ក្រុមប្រឹក្សាភិបាល (គិតត្រឹម ២៧ មិថុនា ២០២៣) មុខតំណែង
1. អ្នកឧញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល
2. លោក William Mark Hanna អភិបាលប្រតិបត្តិ
3. លោក Paul Carey Clements អភិបាលមិនប្រតិបត្តិ
4. លោក Christopher Donald Tiffin អភិបាលមិនប្រតិបត្តិ
5. លោកស្រី ហិប សិកា អភិបាលឯករាជ្យ
ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន %ភាគហ៊ុន
1. Royal Milicom Co., Ltd 98.53%
2. Neak Oknha Kith Meng 0.99%

គោលនយោបាយ ភាគលាភ

ជាការលើកទឹកចិត្តដល់វិនិយោគិនសាធារណ: ទិន្នផលភាគលាភដែលមានការធានាប្រចាំឆ្នាំ ៧% ដល់ម្ចាស់ហ៊ុនដែលជាអតិថិជនរបស់ ខេម ជ្ជីអេសអេម និងអនិវេសនជន នៃភាគហ៊ុនមានសិទ្ធិបោះឆ្នោត ប្រភេទ ក ត្រូវបានអនុម័ត។ ដើម្បីជៀសវាងការសង្ស័យ ម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ខ និងម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ដែលមិនមែនជាអតិថិជន ខេម ជ្ជីអេសអេម និងនិវេសជន នឹងមិនទទួលបានការធានាភាគលាភអប្បបរមានោះទេ។ ម្ចាស់ភាគហ៊ុននៃភាគហ៊ុនប្រភេទ ក (ភាគហ៊ុនមានសិទ្ធិបោះឆ្នោត) ដែលជាអតិថិជនបានចុះឈ្មោះនិងកំពុងប្រើប្រាស់សេវាកម្មរបស់ ខេម ជ្ជីអេសអេម និងអនិវេសជន (គម្រោងបង់ប្រាក់ជាមុន ឬគម្រោងបង់ប្រាក់ពេលក្រោយ) នៅថ្ងៃមុនការបរិច្ឆេទទូទាត់ភ្លាមៗត្រូវបានធានានូវទិន្នផលភាគលាភប្រចាំឆ្នាំក្នុងអត្រា ៧% (អាចជាសាច់ប្រាក់ ឬមិនមែនសាច់ប្រាក់) នៃចំនួនភាគហ៊ុនដែលបានកាន់កាប់ មុនថ្ងៃអិចឌីវីឌិនដ៍ (Ex-Dividend Day) គុណនឹងតម្លៃបោះផ្សាយប្រភេទហ៊ុន ក លើកដំបូង (IPO) សម្រាប់រយ:ពេល ៥ (ប្រាំ) ឆ្នាំ និងត្រូវទូទាត់រៀងរាល់ត្រីមាស ដែលការបែងចែកភាគលាភនឹងត្រូវធ្វើឡើងក្នុងរយ:ពេល ៣ខែ ក្រោយការបរិច្ឆេទចុះបញ្ជី។ បន្ទាប់ពីការធានាភាគលាភអប្បបរមារ រយ:ពេល ៥ឆ្នាំ ម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ទាំងអស់ នឹងទទួលបានភាគលាភដែលអនុម័ត និងប្រកាសដោយម្ចាស់ភាគហ៊ុនរបស់ ខេម ជ្ជីអេសអេម ដូចៗគ្នា ដោយមិនមានការរឹតត្បឹតលើម្ចាស់ភាគហ៊ុនមានសិទ្ធិបោះឆ្នោតប្រភេទ ក ដែលមិនមែនជាអតិថិជនរបស់ ខេម ជ្ជីអេសអេម និងនិវេសនជន ឡើយ។

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) 2,270
តម្លៃចារឹក (រៀល) 300
ចំនួនភាគហ៊ុនចុះបញ្ជី 1,959,271,206
ចំនួនបោះផ្សាយភាគហ៊ុនថ្មី 9,271,206
កាលបរិច្ឆេទជួញដូរដំបូង ថ្ងៃទី27 ខែមិថុនា ឆ្នាំ2023
ថ្លៃបិទដំបូង(រៀល) 2,360
ក្រុមហ៊ុនធានាទិញមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៩៧ ចំនួនអ្នកទស្សនាពីម្សិល : ១.៨៣៧