www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​បំណុលnavigate_nextកំពុងមានសុពលភាព

ក្រុមហ៊ុន ហ្គោលដេន ទ្រី 

ក្រុមហ៊ុន ហ្គោលដេន ទ្រី គឺជាក្រុមហ៊ុនអចលនទ្រព្យមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ក្រុមហ៊ុនហ្គោលដេន ទ្រី គឺជាមជ្ឈមណ្ឌលសម្រាប់បំពេញតម្រូវការអចលនទ្រព្យគ្រប់ប្រភេទ ការផ្តល់សេវាជួល ការិយាល័យពាណិជ្ជកម្ម ការគ្រប់គ្រងអគារ និងការប្រឹក្សាផ្នែកអចលនទ្រព្យ។ បច្ចុប្បន្ន សកម្មភាពអាជីវកម្មចម្បងរបស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី គឺការជួល និងការគ្រប់គ្រងការិយាល័យពាណិជ្ជកម្មនៃអគារវីត្រាស់ ថៅវើ។ ក្រុមហ៊ុន ហ្គោលដេន ទ្រី គឺជាម្ចាស់នៃអគារវីត្រាស់ ថៅវើ ដែលមានកម្ពស់ ១២ ជាន់ និងមានទីតាំងស្ថិតនៅលើ មហាវិថីឆេកូស្លូវ៉ាគី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អគារវីត្រាស់ ថៅវើ ត្រូវបានហ៊ុមព័ទ្ធទៅដោយផ្ទះអាជីវកម្ម ការិយាល័យអាជីវកម្ម អគារការិយាល័យដទៃទៀត អគារពាណិជ្ជកម្មចំរុះ ហាងលក់រាយ និងបរិវេណអគាររាជរដ្ឋាភិបាលផងដែរ។ អគារវីត្រាស់ ថៅវើ ត្រូវបានគេទទួលស្គាល់ថាជាអគារបៃតង នឹងត្រូវបានកសាងឡើងជាមួយគំនិតដែលមានរចនាសម្ព័ន្ធបែបទំនើប និងសុវត្ថិភាព។

ទស្សៈវិស័យរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី គឺក្លាយជាក្រុមហ៊ុនអចលនទ្រព្យដែលផ្តល់សេវាពេញលេញឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្តេជ្ញាអនុវត្តន៍ស្តង់ដារសេវាកម្មពិសេស។ ក្រុមហ៊ុនខិតខំអនុវត្តប្រកបដោយនិរន្តរភាព អភិវឌ្ឍន៍ភាពជាដៃគូសហការជាមួយអតិថិជន ក្រុមការងារទាំងអស់ និងផ្តល់ផលវិជ្ជមានដល់មនុស្សទាំងអស់ដែលរស់នៅជុំវិញខ្លួនយើង។

បេសកកម្មរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី គឺបង្កើតក្រុមហ៊ុនអចលនទ្រព្យដែលផ្តល់សេវាពេញលេញ ដែលផ្តល់ជាតម្លៃវិជ្ជមានទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ដោយគិតពីសុវត្ថិភាព និងនិរន្តរភាព ក្រុមហ៊ុនខិតខំបង្កើតបរិយាកាសមួយ ដែលអាចឱ្យមនុស្សរស់នៅ និងធ្វើការប្រកបដោយភាពច្នៃប្រឌិត សហការ និងមានភាពងាយស្រួល។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៤ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤៣០ ចំនួនអ្នកទស្សនាពីម្សិល : ៤៩១