www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

ហ្គ្រេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី 

ឆ្នំាបង្កើត ២០០៧
ចំណាត់ថ្នាក់វិស័យ វាយនភណ្ឌសំលៀកបំពាក់
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនធម្មតា
ចំនួនភាគហ៊ុនចុះបញ្ជី ៤០.០០០.០០០
លេខកូដស្តង់ដារ KH1000020003
និមិត្តសញ្ញា ហធអ
កាលបរិច្ឆទចុះបញ្ជី ១៦ មិថុនា ២០១៤
ចំនួនបុគ្គលិក ៥.៧៧៣ នាក់
គេហទំព័រ www.grandtwins.com.kh

ក្រុម​ហ៊ុន ហ្រ្គេន​ធ្វីន អ៊ីន​ធើ​ណេ​សិន​ណល (ខេមបូឌា) ភី​អិល​ស៊ី គឺ​ជា​ក្រុម​ហ៊ុន​ផលិត សម្លៀក​បំ​ពាក់​ដែលបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ។ នៅ​ឆ្នាំ២០០៨ ក្រុម​ហ៊ុន ហ្រ្គេន​ធ្វីន​ បាន​ទិញ​យក​ក្រុម​ហ៊ុន QMI Industrial​Co., Ltd ដែល​ជា​រោង​ចក្រ​កាត់​ដេរ​ដ៏​ធំ​មួយ​ក្នុង​ចំ​ណោម​រោង​ចក្រ​កាត់​ដេរ​ធំ​ៗ​ដំ​បូង​បង្អស់​ដែល​បាន​ធ្វើ​អា​​ជីវ​​កម្ម​នៅ​ក្នុង​ប្រ​ទេ​ស​កម្ពុជា ក្នុង​កំ​ឡុង​ទស​វត្សរ៍​ឆ្នាំ​១៩៩០ ។

ក្រុម​ហ៊ុន​ហ្រ្គេន​ធ្វីន គឺ​ជា​រោង​ចក្រ​ម៉ៅ​កា​​បន្ត និង​ជា​រោង​ចក្រ​ផលិត​សម្លៀក​បំ​ពាក់​ផ្ទាល់​សម្រាប់​នាំ​ចេញ ។ សព្វ​ថ្ងៃ​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ហ្រ្គេន​​ធ្វីន​ រួម​មាន​​ម៉ាក​សម្លៀក​បំ​ពាក់​កីឡា​ល្បីៗ​ដូច​ជា​ម៉ាក​ Adidas, Reebok, Taylor Made, Salomon, New Balance (NB), Kohl's, Nautica, North Face, Russell Athletic ។ល។

គោលដៅនាំចេញរបស់ក្រុមហ៊ុន ហ្រ្គេនធ្វីន មានដូចជា បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប (៤៩% នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ២០១៦), សហរដ្ឋអាមេរិក (២៣% នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ២០១៦), តំបន់អាស៊ី និងបណ្តាប្រទេសដទៃទៀត (២៨% នៃប្រាក់ចំណូលសរុបក្នុងឆ្នាំ២០១៦) ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
លោក​ យ៉ាង សាវស៊ីន ប្រធានក្រុមប្រឹក្សាភិបាល
លោក ឡោវ ឈុងតេ អភិបាលប្រតិបត្តិនិងនាយកប្រតិបត្តិ
ឧកញ៉ា លី យុនថៃ អភិបាលឯករាជ្យ
លោក ជិន ស៊ុងជី អភិបាលមិនប្រតិបត្តិ
លោកស្រី វ៉ាង អ៊ីទីង អភិបាលមិនប្រតិបត្តិ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
ក្រុមហ៊ុនហ្រ្គេន ធ្វីនអ៊ិនធើណេសិនណល 41.00%
HOPE RIDGE LIMITED 9.60%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

ប្រាក់ចំណេញដែលនៅសល់ពីការបែងចែកខាងក្រោមនេះនឹងត្រូវបានផ្តល់ឲ្យទាំងស្រុងឬមួយផ្នែកដល់ភាគហ៊ុនិកធម្មតា ៖

  1. ១០% នៃប្រាក់ចំណេញដែលនៅសល់ បន្ទាប់ពីទូទាត់ការខាតបង់កាលពីឆ្នាំកន្លងទៅ នឹងត្រូវទុកជាប្រាក់បម្រុងសម្រាប់ការខាតបង់នាពេលអនាគត។
  2. បន្ទាប់ពីទូទាត់ការខាតបង់កាលពីឆ្នាំមុន និងការដកប្រាក់សំរាប់ទុកបម្រុង ប្រាក់ចំណេញដែលនៅសល់នឹងត្រូវបានបែងចែកដូចខាងក្រោម ៖
    • មិនលើសពី ៣% នៃប្រាក់ចំណេញសរុបក្រោយពេលបង់ពន្ធនឹងត្រូវបែងចែកជាប្រាក់បំណាច់សម្រាប់ក្រុមប្រឹក្សាភិបាល
    • មិនតិចជាង ៥%នៃប្រាក់ចំណេញសរុបក្រោយពេលបង់ពន្ធនឹងត្រូវបានបែងចែកជូនទៅដល់និយោជិតជាប្រាក់រង្វាន់

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) 9,640
តម្លៃចារឹក (រៀល) 1,000
ចំនួនភាគហ៊ុនចុះបញ្ជី 40,000,000
ចំនួនភាគហ៊ុនបោះផ្សាយ 8,000,000
កាលបរិច្ឆេទជួញដូរដំបូង 16 មិថុនា 2014
ថ្លៃបិទដំបូង (រៀល) 9,220
ក្រុមហ៊ុនធានាទិញមូលបត្រ ភ្នំពេញ ស៊ីឃ្យួរឹធី ភីអ៊ិលស៊ី

ព័ត៌មានវិនិយោគ

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៦៥ ចំនួនអ្នកទស្សនាពីម្សិល : ១.៨៣៧