www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ 

ឆ្នំាបង្កើត ១៩៥៦
ចំណាត់ថ្នាក់វិស័យ សេវាផែ
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី ៨៥.៧៧១.៩៦៧
លេខកូដស្តង់ដារ KH1000060009
និមិត្តសញ្ញា ក.ស.ស
កាលបរិច្ឆទចុះបញ្ជី ០៨ មិថុនា ២០១៧
ចំនួនបុគ្គលិក ៩៤៥ នាក់
គេហទំព័រ www.pas.gov.kh

ក.ស.ស ជាក្រុមហ៊ុនរដ្ឋ ដែលបានបង្កើតឡើងដើម្បីធ្វើអាជីវកម្មសេវាកម្មមូលដ្ឋានលើការងារ៖ កណ្ណធារកិច្ច នាំនាវាចេញ-ចូល និងផ្តល់ភស្តុភារដល់នាវា, លើកដាក់ ផ្ទេរ ផ្ទុកទំនិញ, ស្តុកទំនិញនៅឃ្លាំង និងទីលាន ព្រមទាំងដឹកជញ្ជូនទំនិញ។ បច្ចុប្បន្ន ក.ស.ស ក៏កំពុងផ្តល់សេវាកម្មផ្សេងទៀត ៖ សេវាក្នុងតំបន់សេដ្ឋកិច្ចពិសេសដូចជាជួលឃ្លាំងនិងថែរក្សាទំនិញ លើកដាក់ និងដឹកជញ្ជូនទំនិញ រួមទាំងសេវាសន្តិសុខក្នុងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស ។

ក.ស.ស ជា​កំ​ពង់​ផែ​អន្តរ​ជាតិ​សមុទ្រ​ទឹក​ជ្រៅ​តែ​មួយ​គត់​នៅ​កម្ពុជា ដែល​កំ​ពុង​ធ្វើ​អា​ជីវ​កម្ម​លើ​ផ្ទៃ​ដី​ទំ​ហំ​ប្រ មាណ ១២៥ ហិចតា នៅ​ខេត្ត​ព្រះ​សីហនុ ហើយ​ត្រូវ​បាន​ត​ភ្ជាប់​ដោយ​បណ្តាញ​ដឹក​ជញ្ជូន​ចំ​រុះ​រួម​មាន បណ្តាញ ផ្លូវ​​គោក (ផ្លូវ​ជាតិ​លេខ ៣ និង​លេខ ៤), បណ្តាញ​ផ្លូវ​រ​ថ​ភ្លើង (ត​ភ្ជាប់​ទៅ​រាជ​ធានី​ភ្នំ​ពេញ និង​ខេត្ត​កំ​ពត) និង បណ្តាញ​ផ្លូវ​អា​កាស (ត​ភា្ជប់​ទៅ​ខេត្ត​សៀម​រាម និង​រាជ​ធា​នី​ភ្នំ​ពេញ) ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
ឯក​ឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ក.ស.ស
ឯកឧត្តម ស៊ុយ សាន សមាជិក (តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន)
ឯកឧត្តម ផាន់ ផល្លា សមាជិក (តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
ឯកឧត្តម សុខ សុភ័ក្រ្ត សមាជិក (តំណាងក្រសួងពាណិជ្ជកម្ម)
លោក ហ៊ុន មុន្នីវណ្ណ សមាជិក (អភិបាលឯករាជ្យ)
លោក Hidetoshi KUME សមាជិក (អភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន)
លោក លូ លីខេង សមាជិក (តំណាងនិយោជិត ក.ស.ស)

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៧៥.០០%
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ១៣.៥០%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

ក្រុមប្រឹក្សាភិបាលបានអនុម័តគោលនយោបាយភាគលាភដែលមានការធានាទិន្នផលភាគលាភអប្បបរមាប្រចាំឆ្នាំស្មើនឹង ៥% នៃទំហំវិនិយោគដោយគិតតាមថ្លៃបោះផ្សាយលក់មូលបត្រ (IPO) សម្រាប់រយៈពេល ៣ឆ្នាំបន្ទាប់ពីការចុះបញ្ជីលក់លើផ្សារមូលបត្រកម្ពុជា ដែលការធានានេះត្រូវបានផ្តល់ជូនចំពោះមូលបត្រកម្មសិទ្ធិដែលមានសិទ្ធិបោះឆ្នោតប្រភេទ "គ" តែប៉ុណ្ណោះ។

ការបែកចែកប្រាក់ចំណេញនៃលក្ខន្តិកៈរបស់ ក.ស.ស ក្រោយពីបានអនុម័តលើគណនីប្រចាំឆ្នាំ បើពិនិត្យឃើញថាមានប្រាក់ចំណេញ ក្រុមប្រឹក្សាភិបាលនៃ ក.ស.ស អាចសម្រចផ្ទេរទឹកប្រាក់ទាំងនោះដើម្បី៖

  • កាត់ទូទាត់នូវការខាតបង់កាលពីការិយបរិច្ឆេទមុន
  • ក្រោយពីការទូទាត់នូវការខាតបង់ខាងលើហើយ ប្រសិនបើនៅមានប្រាក់ចំណេញ នោះក្រុមប្រឹក្សាភិបាលអាចប្រើប្រាស់ប្រាក់ចំណេញនេះសម្រាប់៖
    • ថ្លែងសសើរដល់ថ្នាក់ដឹងនាំ និងនិយោជិតតាមលក្ខខណ្ឌ៖
      • ករណីប្រាក់ចំណេញនៅសល់ពី ៥% - ១០% នៃចំណាយសហគ្រាសរបស់ ក.ស.ស ប្រចាំឆ្នាំ នោះត្រូវថ្លែងសសើរស្មើ ០១ខែ នៃប្រាក់បៀរវត្ស។
      • ករណីប្រាក់ចំណេញនៅសល់ពី ១០% - ២០% នៃចំណាយសហគ្រាសរបស់ ក.ស.ស ប្រចាំឆ្នាំ នោះត្រូវថ្លែងសសើរស្មើ ០២ខែ នៃប្រាក់បៀរវត្ស។
      • ករណីប្រាក់ចំណេញលើសពី ២០% នៃចំណាយសហគ្រាសរបស់ ក.ស.ស ប្រចាំឆ្នាំ នោះត្រូវថ្លែងសសើរស្មើ ០៣ខែ នៃប្រាក់បៀរវត្ស។
    • បង្កើតមូលនិធិបំរុងតាមច្បាប់ ៥%។
    • បង្កើតមូលនិធិបំរុងសេរីចំនួន ៥%។
    • បង្កើតមូលនិធិសង្គម ៧% ដែលនឹងត្រូវកត់ត្រាជាចំណាយក្នុងឆ្នាំ។
    • បែងចែកភាគលាភ (តាមការសម្រេចនៃក្រុមប្រឹក្សាភិបាល) ទៅឱ្យភាគហ៊ុនិកប្រភេទ "ខ" និង "គ"។
    • បែងចែកភាគលាភ (តាមការសម្រេចនៃក្រុមប្រឹក្សាភិបាល) ទៅឱ្យភាគហ៊ុនិកប្រភេទ "ខ" និង "គ"។

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) 5,040
តម្លៃចារឹក (រៀល) 1,000
ចំនួនភាគហ៊ុនចុះបញ្ជី 85,771,967
ចំនួនភាគហ៊ុនបោះផ្សាយ 21,442,992
កាលបរិច្ឆេទជួញដូរដំបូង 08 មិថុនា 2017
ថ្លៃបិទដំបូង (រៀល) 5,100
ក្រុមហ៊ុនធានាទិញមូលបត្រ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី

ព័ត៌មានវិនិយោគ

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៧៩ ចំនួនអ្នកទស្សនាពីម្សិល : ៧៧៣