www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

ផេសថិក (ខេមបូឌា) ម.ក 

ឆ្នំាបង្កើត ២០១០
ចំណាត់ថ្នាក់វិស័យ ថាមពល
ប្រភេទភាគហ៊ុនចុះបញ្ជី ភាគហ៊ុនមានសិទិ្ធបោះឆ្នោត
ចំនួនភាគហ៊ុនចុះបញ្ជី ៧៤.៩៤៥.០០០
លេខកូដស្តង់ដារ KH1000140009
និមិត្តសញ្ញា ផថខ
កាលបរិច្ឆទចុះបញ្ជី ១២ សីហា ២០២០
ចំនួនបុគ្គលិក ១០៩ នាក់
គេហទំព័រ www.pestech.com.kh

សេចក្តីសង្ខេប​អំពី​ក្រុមហ៊ុន

ផេសថិក (ខេមបូឌា) បាន​ចុះបញ្ជី​ក្នុង​ឆ្នាំ ២០១០ ជា​ក្រុមហ៊ុន​បច្ចេកទេសថាមពលអគ្គីសនី ដែល​ផ្តល់សេវា​សំខាន់​លើការ ផ្តល់ជូន​វិស្វកម្មប្រព័ន្ធថាមពល និង​ដំណោះស្រាយ​បច្ចេកទេស​សម្រាប់៖

  • ការគូសប្លង់ លទ្ធកម្ម ការសាងសង់ ការដំឡើង និង​ការដាក់​ប្រើប្រាស់​នូវ​អនុស្ថានីយ៍​មាន​តង់ស្យុងខ្ពស់ និង​តង់ស្យុងខ្ពស់ខ្លាំង និង​បណ្តាញ​បញ្ជូនអគ្គីសនី​ដែលមាន តង់ស្យុងខ្ពស់ និង​តង់ស្យុងខ្ពស់ខ្លាំង ក៏ដូចជា​ប្រព័ន្ធថាមពល​ខ្សែកាបក្រោមដី​សម្រាប់​ការបញ្ជូន និង​ការចែកចាយ​ថាមពលអគ្គីសនី និង
  • ការជួញដូរបង្គុំ និង​បរិក្ខារប្រព័ន្ធ​ថាមពល​ដែលជា​កម្មសិទ្ធិ និង​មិនមែន​កម្មសិទ្ធិ ។

ផេសថិក (ខេមបូឌា) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែល​ត្រូវ​បាន​កាន់កាប់​ទាំងស្រុង​ដោយ​ក្រុមហ៊ុន PIB ដែលបាន​ចុះបញ្ជី និង​មាន​អាសយដ្ឋាន​នៅ​ប្រទេសម៉ាឡេស៊ី ហើយ​បាន​ចុះបញ្ជី​លក់មូលបត្រ​នៅ​ទីផ្សារគោលនៃ​ផ្សារភាគហ៊ុន​ប្រទេសម៉ាឡេស៊ី។ ផេសថិក (ខេមបូឌា) ក៏​មាន​ក្រុមហ៊ុនបុត្រសម្ព័ន្ធ PESTECH (Myanmar) Limited បង្កើតឡើង​នៅឆ្នាំ២០១៧ និង​ផ្គត់ផ្គង់វិស្វកម្មប្រព័ន្ធថាមពលចម្រុះ និង​ដំណោះស្រាយ​បច្ចេកទេសចម្រុះសម្រាប់ ការរចនា លទ្ធកម្ម ការសាងសង់ និង​សេវាពាក់ព័ន្ធ​នឹងឧស្សាហកម្មអគ្គីសនី ។

ព័ត៌មានអំពីអាជីវកម្ម

ផេសថិក (ខេមបូឌា) មាន​ប្រភពចំណូល​ចំនួន ២ គឺការអនុវត្តគម្រោង និង​ការចែកចាយ​ផលិតផល។ សម្រាប់​ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន​បាន​ធ្វើការ​លើគម្រោង​មួយ​ចំនួន​នៅ​ទូទាំងប្រទេសកម្ពុជា ដែលរួមមាន​ការគូសប្លង់ វិស្វកម្ម ផ្គត់ផ្គង់ តម្លើង សាកល្បង និង​ដាក់ឱ្យប្រើប្រាស់​នូវ​បណ្តាញបញ្ជូនអគ្គីសនី ប្រព័ន្ធបញ្ជូនអគ្គីសនី និងអនុស្ថានីយ៍។ គម្រោង​ទាំងនោះ​មានដូចជា គម្រោង​រាជធានីភ្នំពេញខាងលិច - ខេត្តព្រះសីហនុ, គម្រោងខេត្តកំពង់ចាម - ក្រចេះ, គម្រោង​បញ្តាញបញ្ជូនថាមពលស្ថានីយ៏វារីអគ្គីសនីស្ទឹងតាតៃ - ភ្នំពេញ, និងគម្រោងខេត្តសៀមរាប - ឧត្តរមាជ័យ ។

ក្រុមប្រឹក្សាភិបាល មុខតំណែង
លោក Lim Pay Chuan ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ
លោក Lim Ah Hock អភិបាលប្រតិបត្តិ
លោក Han Fatt Juan អភិបាលប្រតិបត្តិ / នាយកប្រតិបត្តិ
លោក Tan Pu Hooi អភិបាលប្រតិបត្តិ
ឯកឧត្តម ដាវ អានសាន អភិបាលឯករាជ្យ

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន

ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន % ភាគហ៊ុន
Pestech International Berhad ៩៤.៧៤%

ចំណាំ ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុនចំនួនច្រើន ៖ ភាគហ៊ុនិកកាន់កាប់ភាគហ៊ុន ≥៥% នៃភាគហ៊ុនចុះបញ្ជី ។

គោលនយោបាយភាគលាភ

ការបែងចែក​ភាគលាភ​នាពេលអនាគត​អាស្រ័យ​ទៅតាម​កត្តា​ផ្សេងៗ​រួមមាន​ជាអាទិ៍ ប្រតិបត្តិការហិរញ្ញវត្ថុ តម្រូវការ​ចលនាសាច់ប្រាក់ ប្រាក់ចំណេញរក្សាទុក តម្រូវការ​ចំណាយដើមទុន និង​កត្តា​ផ្សេងទៀត​ដែល​ក្រុមប្រឹក្សាភិបាល​គិតថា​ពាក់ព័ន្ធ ។

បន្ទាប់ពី​ចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​មានបំណង​ធ្វើឱ្យ​មានស្ថិរភាព និង​ចិរភាព​នៃ​គោលនយោបាយ​បែងចែកភាគលាភ ដែល​ក្នុងនោះ​មានបំណង​បែងចែក​ភាគលាភអប្បបរមាចំនួន ៣០% នៃ​ប្រាក់ចំណេញ​បន្ទាប់​ពីបង់ពន្ធ ក្រោមលក្ខខណ្ឌ​ដែលមាន​ចែងខាងលើ។ ភាគលាភ​អាចជា​សាច់ប្រាក់សុទ្ធ ជាភាគហ៊ុន ឬរួម បញ្ជូល​ជម្រើស​ទាំងពីរ ដែល​ភាគហ៊ុនិក​មាន​សិទ្ធិជ្រើសរើស​នៅពេល​មានជម្រើស ។

ការលក់ភាគហ៊ុនលើកដំបូង IPO

ព័ត៌មានអំពីការលក់ភាគហ៊ុនលើកដំបូង IPO
ថ្លៃ IPO (រៀល) ៣,១២០
តម្លៃចារឹក (រៀល) ៤០០
ចំនួនភាគហ៊ុនចុះបញ្ជី ៧៤.៩៤៥.០០០
ចំនួនភាគហ៊ុនបោះផ្សាយ ៣.៩៤៥.០០០
កាលបរិច្ឆេទជួញដូរដំបូង ១២ សីហា ២០២០
ថ្លៃបិទដំបូង (រៀល) ៣.៧១០
ក្រុមហ៊ុនធានាទិញមូលបត្រ អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក
ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១១ ចំនួនអ្នកទស្សនាថ្ងៃនេះ : ១.៧៩៤ ចំនួនអ្នកទស្សនាពីម្សិល : ៩៧៦