www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​កម្មសិទ្ធិnavigate_nextលើទីផ្សារគោល

កំពង់ផែ​ស្វយ័ត​ភ្នំពេញ 

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នំា២០១៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.)

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧

ក្នុងត្រីមាសទី៤ ឆ្នំា២០១៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបចំនួន ១៦.២៣៥.៥៧៦ពាន់រៀល កើនជាងត្រីមាសទី៤ ឆ្នំា២០១៥ ចំនួន ៨៣៩.៨២៥ពាន់រៀល ស្មើនឹង ៥,៤៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.២៧៥.៦៤៣ពាន់រៀល កើនចំនួន ១.៤០១.៣៤៤ពាន់រៀល ស្មើនឹង ៧៤,៧៧% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០១៥។

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នំា២០១៦ របស់ ក.ស.ភ. មានចំណូលសរុបចំនួន ៦៦.០៦៥.៦១០ពាន់រៀល កើន ចំនួន៤.៦០៧.៤២៤ពាន់រៀល ស្មើនឹង ៧,៤៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នំា២០១៥ និងចំណេញសុទ្ធក្រោយបង់ពន្ធ មានចំនួន ១៦.៥៦៦.១៩២ពាន់រៀល កើន ចំនួន ៣.៦៤២.២៩៩ពាន់រៀល ស្មើនឹង ២៨,១៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹម ទី៣១ ខែធ្នូ ឆ្នំា២០១៥។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៦ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៦៦២.១៧០.៩៦១ពាន់រៀល កើនចំនួន ១៤.២៦១.៥១៧ពាន់រៀល ស្មើនឹង ២,២០% និងមូលធនសរុប មានចំនួន៥២៣.២១៥.១៧៧ពាន់រៀល កើនចំនួន ៩.៨០៧.១០៨ពាន់រៀល ស្មើនឹង ១.៩១%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៦ មានដូចខាងក្រោម៖

  1. អនុបាតចរន្ត ៖ ៣,៤៧ ដង
  2. អនុបាតចរន្តលឿន ៖ ៣,៤៧ដង
  3. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៖ ០,៤៩%
  4. អនុបាតចំណេញធៀបនឹងមូលធន ៖ ០,៦៣%
  5. អនុបាតគំលាតចំណេញដុល ៖ ៦០,១៥%
  6. អនុបាតគំលាតចំណេញភាព ៖ ២០,១៨ %
  7. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៖ ១៥៨,៣៦ រៀល។

សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៦ ដូចមានក្នុងឯកសារយោង។

    ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
    ចំនួនអ្នកកំពុងទស្សនា : ២ ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៥៨ ចំនួនអ្នកទស្សនាពីម្សិល : ២.៣៦៧