www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​បំណុលnavigate_nextផុតកាលកំណត់បរិច្ឆេទឥណប្រតិទាន

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក 

ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (ភីភីស៊ីប៊ែង) គឺជាធនាគារមួយក្នុងចំណោមធនាគារដែលមានការអភិវឌ្ឍយ៉ាងលឿន មានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាធនាគារដែលមានចំណូលខ្ពស់នៅកម្ពុជាដែលផ្តោតទៅលើការបម្រើសេវាដល់គ្រួសារដែលមានចំណូលទាបទៅមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម។

ធនាគារនេះមិនត្រឹមតែផ្តល់សេវាធនាគារជាទូទៅដែលរួមមានសេវាឥណទាន និងសេវាប្រាក់បញ្ញើប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវសេវាដទៃទៀត ដូចជាសេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ការជួញដូរហិរញ្ញវត្ថុ សេវាគ្រប់គ្រងសាច់ប្រាក់ ធនាគារចល័ត សេវាធនាគារអេឡិចត្រូនិច និងសេវាកម្មហិរញ្ញវត្ថុដទៃទៀត។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ធនាគារ ភ្នំពេញ ពាណិជ្ជ ជាធនាគារពាណិជ្ជ ធំលំដាប់ទី១១ បើគិតពីសំពៀតឥណទានសរុប (៥៤២,៦លានដុល្លារអាមេរិក) និងប្រាក់បញ្ញើអតិថិជនសរុប (៥៨៧,១ លានដុល្លារអាមរិក)។ គិតត្រឹមថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០១៩ ធនាគារមានសាខាទូទាំងប្រទេសចំនួន ១៩ សាខា ម៉ាស៊ីនអេធីអឹមចំនួន ៣៤ ព្រមទាំងបុគ្គលិកចំនួន ៤២៦នាក់ និងបណ្តាញឌីជីថល ហើយបម្រើអតិថិជនច្រើនជាង ១២៥,០០០។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៦ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៧៣ ចំនួនអ្នកទស្សនាពីម្សិល : ១.៧៣៤