www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​បំណុលnavigate_nextផុតកាលកំណត់បរិច្ឆេទឥណប្រតិទាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ 

ប្រាសាក់ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៥ ក្រោមមូនិធិរបស់សហគមន៍អ៊ឺរ៉ុប និងត្រូវចាប់ផ្តើមក្រោមគម្រោងអភិវឌ្ឍន៍ក្នុងគោលបំណងដើម្បីស្តារឡើងវិញ និងគាំទ្រដល់វិស័យកសិកម្មនៅតាមបណ្តាខេត្តចំនួន ៦ ជុំវិញរាជធានីភ្នំពេញ។ ឆ្លងកាត់ការអភិវឌ្ឍ និងរីកចម្រើនជាងរយៈពេល ២០ ឆ្នាំមក បច្ចុប្បន្នប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំមួយនៅក្នុងប្រទេសកម្ពុជាដោយគិតពីទ្រព្យសកម្ម សំពៀតឥណទាន គុណភាពឥណទាន ប្រាក់ចំណេញសុទ្ធ ប្រាក់បញ្ញើ និងប្រសិទ្ធភាព។

ប្រាសាក់ មានការិយាល័យសាខាគ្របដណ្តប់ទូទាំង ២៥ ខេត្ត និងក្រុង តាមរយៈសាខាចំនួន ១៧៧ កន្លែង ATM ចំនួន ១២៦ បុគ្គលិកចំនួន ៧.៦០០ នាក់ និងមានប្រតិបត្តិការនៅក្នុងភូមិចំនួន ១៣.៩៩៦ ភូមិ ដែលស្មើនឹង ៩៨% នៃភូមិសរុប ។ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងឆ្នាំ២០១៨ ប្រាសាក់ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១ ផ្នែកទ្រព្យសកម្មជាមួយនឹងចំណែកទីផ្សារ ៣៥,៨១% បន្ទាប់មក។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៤ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦២២ ចំនួនអ្នកទស្សនាពីម្សិល : ៧៧៣