www.acledasecurities.com.kh

navigate_nextក្រុមហ៊ុន​ចុះ​បញ្ជីnavigate_nextលក់​មូលបត្រ​បំណុលnavigate_nextកំពុងមានសុពលភាព

អ អិម អេ ខេមបូឌា 

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចែកចាយដែលឈានមុខគេ និងគួរឲ្យទុកចិត្តបំផុត នាំចូលនូវរថយន្ត និងបរិក្ខាធុនធ្ងន់ដែលមានម៉ាកល្បីៗរួមមាន ម៉ាក Ford ម៉ាក Jaguar ម៉ាក Land Rover ម៉ាក Jonh Deere ម៉ាក JCB ម៉ាក FUSO និងផលិតផលពិសេសផ្សេងទៀតតាំងពីឆ្នាំ១៩៩២ និងមានបណ្តាញចែកចាយនៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន មានការរីកចម្រើនស្របពេលនឹងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា និងបានពង្រីកវិសាលភាពរបស់ខ្លូនរហូតដល់អាជីវកម្មពាក់ព័ន្ធនឹងយានយន្ត កសិកម្ម និងគ្រឿងបរិក្ខាធុនធ្ងន់ និងសេវាកម្មបន្ទាប់ពីការលក់។ បន្ថែមពីការពង្រីកអាជីវកម្ម អ អិម អេ ខេមបូឌា បានផ្តោតការយកចិត្តទុកដាក់ផងដែរ ទៅលើធនធានមនុស្ស តាមរយៈការផ្តល់នូវកម្មសិក្សា និងឱកាសការងារចំពោះបុគ្គលិកក្នុងស្រុកប្រមាណជាង ៥៣៦ នាក់ និងបុគ្គលិកជំនាញក្រៅស្រុកមួយចំនួន ដែលធ្វើការងារជាមួយគ្នាដើម្បីចែករំលែកនូវចំណេះដឹង និងជំនាញរបស់ពួកគេ។

អ អិម អេ ខេមបូឌា មានការិយាល័យសាខាចំនួន ១៤ នៅទូទាំងប្រទេសកម្ពុជា។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៣ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤២៦ ចំនួនអ្នកទស្សនាពីម្សិល : ៥០២