navigate_nextក្រុមហ៊ុនចុះបញ្ជីnavigate_nextលក់មូលបត្របំណុលnavigate_nextកំពុងមានសុពលភាព
រ៉ូយ៉ាល់ រេលវេ ជាប្រតិបត្តិករតែមួយគត់នៃបណ្តាញផ្លូវដែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ គឺជាផ្នែកសំខាន់មួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលរួមចំណែកក្នុងការអភិវឌ្ឍ វិស័យដឹកជញ្ជូន និងឡូជីស្ទីក សម្រាប់ការឆ្ពោះទៅកាន់ការរីកចម្រើន និងការអភិវឌ្ឍសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវដែកកម្ពុជា បានចាប់ផ្តើមកសាងនៅចន្លោះឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គីខ្សែភាគខាងជើង មានប្រវែង ៣៨៦ គីឡូម៉ែត្រ ពីភ្នំពេញទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០ គីឡូម៉ែត្រ។
សេវាស្នូលរបស់ រ៉ូយ៉ាល់ រេលវេ រួមមាន សេវាដឹកជញ្ជូនទំនិញ (ស៊ីម៉ងត៍ ថ្មសម្រាប់ធ្វើគ្រឹះ អង្ករ ។ល។) សេវាដឹកជញ្ជូនប្រេងឥន្ធនៈ សេវាដឹកជញ្ជូនទំនិញជាកុងតឺន័រ (សម្លៀកបំពាក់ រថយន្ត អង្ករ កៅស៊ូ ស្ករ ជាដើម) ឃ្លាំងស្តុកទំនិញ និងសេវាកម្មបំពេញបែបបទបញ្ចេញទំនិញពីគយ។