navigate_nextក្រុមហ៊ុនចុះបញ្ជីnavigate_nextមូលនិធិមូលបត្រកម្មសិទ្ធិអាស៊ី ប៊ីអេអឹមស៊ី
ក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក (“ប៊ីអេអឹមស៊ី”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០២២ ហើយទទួលបានអាជ្ញាប័ណ្ណគ្រប់គ្រង មូលនិធិ ពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) នៅក្នុងខែមីនា ឆ្នាំ២០២៣។ ប៊ីអេអឹមស៊ី គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិដំបូងគេនៅប្រទេសកម្ពុជា ដែលនឹងបើកដំណើរការលក់ឯកតាមូលនិធិជាសាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឈ្មោះ "បេនចារ៉ាន" ត្រូវបានបំផុសគំនិតដោយជួរភ្នំដ៏ស្រស់ស្អាតនៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ដោយសារវាជានិមិត្តរូបនៃភាព រឹងមាំ ស្ថិរភាព និងអាយុវែង ដែលបង្កប់នូវគោលការណ៍ សាជីវកម្ម និងទស្សនវិជ្ជាវិនិយោគរបស់ក្រុមហ៊ុនផងដែរ។ |