www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextវគ្គ​បណ្តុះ​បណ្តាល​គន្លឹះ​ស្តីពី ការ​ជួញ​ដូរ​ហ៊ុន​របស់​​វិនិយោគិន​វៃ​ឆ្លាត

វគ្គ​បណ្តុះ​បណ្តាល​គន្លឹះ​ស្តីពី ការ​ជួញ​ដូរ​ហ៊ុន​របស់​​វិនិយោគិន​វៃ​ឆ្លាត

ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០១២

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី មាន​កិត្តិយស សូម​ជម្រាប​ជូន អតិថិជន វិនិយោគិន សិស្ស​និស្សិត និង​សាធារណជន មេត្តា​ជ្រាប​ថា ដោយ​មាន​តម្រូវការ​ក្នុង​ការ​ទទួល​ព័ត៌មាន និង​ចំណេះ​ដឹង​ទាន់​សម័យ​លើ​វិស័យ​មូលបត្រ ព័ត៌មាន​ទីផ្សារ និង​ការជួញដូរ​ភាគហ៊ុន​នោះ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី នឹង​រៀបចំ វគ្គ​បណ្តុះ​បណ្តាល​គន្លឹះ​ស្តីពី ការ​ជួញ​ដូរ​ហ៊ុន​របស់​​វិនិយោគិន​វៃ​ឆ្លាត ដែល​នឹង​ប្រព្រឹត្ត​ទៅ ដូចខាង​ក្រោម ៖

កាលបរិចេ្ឆទ

  • ចាប់ពី​ថ្ងៃ​ទី០៦ ខែ​កក្កដា​ ដល់ ថ្ងៃ​ទី២៧ ខែ​កក្កដា ឆ្នាំ២០១២
  • រៀង​រាល់​ថ្ងៃ អង្គារ និង​ថ្ងៃ សុក្រ
  • ម៉ោង ៩:៣០ ដល់ ១១:០០ នាទីព្រឹក

ទីកន្លែង

  • ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
  • អគារលេខ​​៦៣២ ផ្លូវលេខ​៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ការចុះឈ្មោះ

  • ចូលរួម​វគ្គបណ្តុះ​បណ្តាល​នេះ​ដោយ​មិន​គិត​ថ្លៃ
  • សូម​ភ្ជាប់​អត្តសញ្ញាណប័ណ្ណ និង​រូបថត[៤x៦] ១សន្លឹក ពេល​អញ្ញើញ​ចូលរួម

សូម​ចុច​ទីនេះ ដើម្បី​ទាញយក​ឯកសារ​សម្រាប់​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល [ករណី​បាន​ចុះ​ឈ្មោះ​រួច​ហើយ] ។

សំគាល់ ៖ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង​ទូរស័ព្ទ​លេខ ០២៣ ៩៩៩ ៩៧៧ / ៩៩៩ ៩៦៦​ ឬ ០១៥ ៧២៣ ៣៨៨ ឬក៏​អ៊ីមែល​មក​កាន់  ។

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ៧ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៤៥ ចំនួនអ្នកទស្សនាពីម្សិល : ៧៧៣