navigate_nextព័ត៌មានnavigate_nextព័ត៌មានមូលបត្រថ្មីៗnavigate_nextអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួលពានរង្វាន់ជាឈ្មួញជើងសាមូលបត្រល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ២០២២
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ទទួលពានរង្វាន់ជាឈ្មួញជើងសាមូលបត្រល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ២០២២
ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២
ភ្នំពេញ, ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ - អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោកអ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃនេះថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឈ្នះពានរង្វាន់ជា "ឈ្មួញជើងសាមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២" ក្នុងកម្មវិធីពានរង្វាន់ធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលរៀបចំដោយទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ដែលមានការិយាល័យនៅទីក្រុងឡុង ចក្រភពអង់គ្លេស។
ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ផ្តល់ពានរង្វាន់នេះដល់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដោយទទួលស្គាល់នូវការប្តេជ្ញាចិត្តរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្នុងការផ្តល់ជូនវិនិយោគិន និងសាធារណៈជននូវសេវាឈ្មួញជើងសាមូលបត្រលំដាប់អន្តរជាតិ និងផ្អែកលើលទ្ធផលសម្រចបាន ដូចខាងក្រោម៖
- មានកំណើនខ្លាំងលើចំនួនគណនីជួញដូរ បរិមាណជួញដូរ និងតម្លៃជួញដូរ ព្រមទាំងជំណែកទីផ្សារ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ
- វិនិយោគក្នុងផ្នែកបច្ចេកវិទ្យាដើម្បីអភិវឌ្ឍសេវាឌីជីថលកាន់តែប្រសើរឡើង
- ផ្តល់ព័ត៌មានទូលំទូលាយសម្រាប់វិនិយោគិន និងការស្រាវជ្រាវ
- មានអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យរឹងមាំ
បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា ពានរង្វាន់នេះ ជាកិត្តិយស និងជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី សម្រាប់ឆ្នាំ២០២២ នេះ បន្ថែមលើពានរង្វាន់ប្រចាំត្រីមាសជា "ឈ្មួញជើងសាឆ្នើម" និងពានរង្វាន់ជា "ឈ្មួញជើងសាល្អបំផុតប្រចាំទសវត្សរ៍" ដែលផ្តល់ដោយទីផ្សារមូលបត្រកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះវិនិយោគិន និងសាធារណៈជនទាំងអស់ដែលបាននិងកំពុងប្រើប្រាស់សេវាកម្ម និងជឿជាក់លើអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កន្លងមក។ ពានរង្វាន់ទាំងនេះ គឺជារបស់លោក-អ្នកទាំងអស់គ្នា។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ចាត់ទុកគុណភាពនៃសេវាកម្ម និងភាពងាយស្រួលនៃការប្រើប្រាស់សេវាកម្មតាមបែបឌីជីថល ជាអាទិភាពដំបូងបំផុតសម្រាប់វិនិយោគិន និងសាធារណៈជនទាំងអស់។
លោក Wanda Rich និពន្ធនាយកនៃទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ បានមានប្រសាសន៍ថា "យើងសូមប្រកាសថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាឈ្មួញជើងសាមូលបត្រល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២២ ដោយសារតែ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានផ្តោតលើការផ្តល់ជូនវិនិយោគិន និងសាធារណៈជននូវដំណោះស្រាយឈ្មួញជើងសាមូលបត្រដែលវិនិយោគិននិងសាធារណៈជនត្រូវការ ដោយធ្វើនវានុវត្តន៍ជាប្រចាំ ធ្វើអោយសេវាកម្ម និងផលិតផលរបស់ខ្លួនកាន់តែប្រសើរឡើង ដើម្បីផ្តល់សេវាកម្មដែលល្អបំផុត និងងាយស្រួលបំផុតដល់ពួកគេ។ តម្លែរួម បទពិសោធន៍ និងគុណភាពសេវាកម្ម ព្រមទាំងលទ្ធផលសម្រេចបានលើចំនួនគណនីជួញដូរ បរិមាណជួញដូរ និងតម្លៃជួញដូរ ព្រមទាំងការកាន់កាប់ចំណែកទីផ្សាររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានធ្វើអោយ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាអ្នកឈ្នះពានរង្វាន់ពិតប្រាកដនៅក្នុងឆ្នាំនេះ។ យើងទន្ទឹងរងចាំមើលកំណើន និងដំណោះស្រាយឈានមុខក្នុងឧស្សាហកម្មនេះបន្ថែមទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ក្នុងឆ្នាំខាងមុខ។"
អំពី អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ផ្តល់សេវាឈ្មួញជើងសាមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងសេវាភ្នាក់ងារចែកចាយលក់មូលបត្រ ជូនដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ព្រមទាំងសាធារណៈជនទូទៅ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាន់កាប់ចំណែកទីផ្សារធំបំផុតក្នុងទីផ្សារមូលបត្រ ដែលក្នុងនោះមានគណនីជួញដូរចំនួន ៦៩ ភាគរយ បរិមាណជួញដូរចំនួន ៩២ ភាគរយ និងតម្លៃជួញដូរចំនួន ៩៤ ភាគរយ ប្រៀបធៀបជាមួយទីផ្សារមូលបត្រកម្ពុជាទាំងមូល។
អំពី ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ
ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ជាស្ថាប័នកិតិ្តយសជំនាញក្នុងឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុ និងជាស្ថាប័ន ដែលទទួលស្គាល់សមិទ្ធិផល បញ្ហាប្រឈម នវានុវត្តន៍ និងការផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុជាសកល។ ទស្សនាវដ្តីធនាគារ និងហិរញ្ញវត្ថុអន្តរជាតិ ជាទស្សនាវដ្តីអនឡាញ និងបោះពុម្ពអន្តរជាតិឈានមុខគេ ដែលវិវឌ្ឍន៍ពីតម្រូវការកើនឡើង ដើម្បីធ្វើអោយកាន់តែមានតុល្យភាពលើព័ត៌មានឯករាជ្យសម្រាប់ឧស្សាហកម្មធនាគារ និងហរិញ្ញវត្ថុសកលលោក។ វាឆ្លុះបញ្ចាំងនូវគុណភាព និងភាពស៊ីជម្រៅដែលផ្តល់ដោយអ្នកចូលរួមដែលមានបទពិសោធន៍របស់យើងនៅក្នុងមធ្យោបាយមួយដែលច្បាស់លាស់ ។ យើងមានការចូលរួមចំណែកយោបល់ដោយមិនលំអៀង និងដោយគោរពពីវិស័យសំខាន់ៗនានា ដូចជា ធនាគារ បច្ចេកវិទ្យា ការជួញដូររូបិយបណ្ណ ការគ្រប់គ្រងទ្រព្យសកម្ម អភិបាលកិច្ចសាជីវកម្ម ហិរញ្ញវត្ថុ Islamic ហិរញ្ញប្បទានពាណិជ្ជកម្ម ការទិញ និងបញ្ចូលក្រុមហ៊ុន ពន្ធដារ និងគណនេយ្យ និងការវិនិយោគ ដែលទាំងអស់នេះស្ថិតនៅក្រោមឆ័ត្រសកលតែមួយ។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកៈ
លោកស្រី ម៉ៅ ភិរក្ស, នាយិកាប្រតិបត្តិការ
អ៊ីម៉ែលៈ phirak@acledasecurities.com.kh
វេបសាយៈ www.acledasecurities.com.kh
លោក Wanda Rich, និពន្ធនាយក
អ៊ីម៉ែលៈ wrich@gbafmag.com
វេបសាយៈ www.globalbankingandfinance.com