www.acledasecurities.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​មូលបត្រ​ថ្មីៗnavigate_nextអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ

ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២

ភ្នំពេញ, ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ - អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនមូលបត្រដែលលោក-អ្នកជឿទុកចិត្ត និងជាក្រុមហ៊ុនមូលបត្រឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រកាសនៅថ្ងៃនេះថា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានអភិវឌ្ឍ និងបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញ នៅលើគេហទំព័ររបស់ខ្លួន ចាប់ពីថ្ងៃនេះតទៅ បន្ទាប់ទទួលបានការអនុញ្ញាតពីនិយ័តករមូលបត្រកម្ពុជា។

ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ នឹងដាក់នៅលើគេហទំព័ររបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី សម្រាប់វិនិយោគិន និងសាធារណៈជន ធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន។ ប្រព័ន្ធបើកគណនីជួញដូរតាមអនឡាញនេះ ផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន និងសាធារណៈជន ដូចខាងក្រោម៖

  • មិនចាំបាច់មកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
  • មិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
  • សន្សំការចំណាយក្នុងការធ្វើដំណើរមកកាន់ការិយាល័យ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
  • អាចធ្វើប្រតិបត្តិការបើកគណនីជួញដូរដោយខ្លួនឯងពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ

បណ្ឌិត ព្រំ វិសុទ្ធ អគ្គនាយកនៃអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានមានប្រសាសន៍ថា "នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ដែលខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដែលមានលក្ខណៈកាន់តែងាយស្រួលដល់វិនិយោគិន និងសាធារណៈជនទូទៅ។ តាមរយៈប្រព័ន្ធនេះ វិនិយោគិន និងសាធារណៈជន អាចធ្វើការបើកគណនីជួញដូរដោយខ្លួនឯងតាមរយៈទូរស័ព្ទចល័ត ថេបផ្លេត ឬកុំព្យូទ័ររបស់ខ្លួន ពីទីកន្លែងណាក៏បាន និងពេលណាក៏បានក្នុងម៉ោង នៃថ្ងៃបើកទីផ្សារមូលបត្រ ជាពិសេសនឹងទាក់ទាញវិនិយោគិនថ្មីៗបើកគណនីជួញដូរកាន់តែច្រើនបន្ថែមទៀតនៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលនឹងអាចធ្វើឱ្យសកម្មភាពវិនិយោគ និងការជួញដូរមូលបត្រនៅលើទីផ្សារមូលបត្រកាន់តែសកម្មឡើង ព្រមទាំងជំរុញឱ្យវិស័យមូលបត្រកម្ពុជាកាន់តែរីកចម្រើន"។

អំពី អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី

អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី គឺជាក្រុមហ៊ុនមូលបត្រ ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ផ្តល់សេវាឈ្មួញជើងសាមូលបត្រ សេវាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងសេវាភ្នាក់ងារចែកចាយលក់មូលបត្រ ជូនដល់វិនិយោគិនជារូបវន្តបុគ្គល និងជាក្រុមហ៊ុន ព្រមទាំងសាធារណៈជនទូទៅ។ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ និងកាន់កាប់ភាគហ៊ុន ១០០ភាគរយ ដោយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី កាន់កាប់ចំណែកទីផ្សារធំបំផុតក្នុងទីផ្សារមូលបត្រ ដែលក្នុងនោះមានគណនីជួញដូរចំនួន ៦៩ ភាគរយ បរិមាណជួញដូរចំនួន ៩២ ភាគរយ និងតម្លៃជួញដូរចំនួន ៩៤ ភាគរយ ប្រៀបធៀបជាមួយទីផ្សារមូលបត្រកម្ពុជាទាំងមូល។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកៈ

លោកស្រី ម៉ៅ ភិរក្ស, នាយិកាប្រតិបត្តិការ
អ៊ីម៉ែលៈ phirak@acledasecurities.com.kh

ផែនទីទំព័រ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់
ចំនួនអ្នកកំពុងទស្សនា : ១២ ចំនួនអ្នកទស្សនាថ្ងៃនេះ : ៣៩ ចំនួនអ្នកទស្សនាពីម្សិល : ១.២៣៥